ពលរដ្ឋ១៣គ្រួសារនៅសៀមរាបស្វែងរកអន្តរាគមន៍ជុំវិញជម្លោះដីធ្លី

ប្រភព: ព័ត៏មានខ្មែរ

27046265_1451398638319862_204025929_o.jpg

ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ នៅខេត្ដសៀមរាប បាន​ស្នើសុំអន្ដរាគមន៍ពីលោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​​របស់​ពួកគេ បន្ទាប់ពីអាជ្ញាធរ​ក្រុងសៀមរាប ចេញលិខិត​អោយ​រុះរើផ្ទះ​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១៣គ្រួសារនោះ ដោយ​ចោទថា សង់លំនៅឋានលើដីមាន​ជម្លោះ។

ពលរដ្ឋនៅភូមិភ្នំក្រោម អ្នកស្រី គង់ សុភា ឲ្យដឹងថា អាជ្ញាធរក្រុងសៀមរាប បានចេញលិខិតឲ្យ​រុះរើផ្ទះពលរដ្ឋម្នាក់ក្នុងចំណោម ១៣គ្រួ​សារ កាលពីថ្ងៃអង្គារ​កន្លងម​ក​នេះ តា​ម​​ពាក្យ​បណ្ដឹង​របស់​លោក ព្រំ ឡាង អាណិកជនខ្មែរមកពីប្រទេសកាណាដា ដោយចោទថា សង់ផ្ទះ​លើដីជម្លោះ ប៉ុន្ដែ អ្នកស្រីថា លំនៅឋានដែលសង់ថ្មីនោះ គ្រាន់តែសង់បន្ថែមលើដីចាស់ប៉ុ​ណ្ណោះ​។

អ្នកស្រីបាន​អះ​អាង​ថា ពលរដ្ឋចំនួន ១៣គ្រួសារ បានរស់នៅ និងកាន់កាប់​ដី​ធ្លី​របស់​ពួកគេ​តាំងពីឆ្នាំ១៩​៩៥ មក​ម៉្លេះ​ ប៉ុន្ដែ អ្នកស្រី​ថា វិវាទ​ដី​ធ្លី​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​១៩៩៩ បន្ទាប់​ពី​លោក ព្រំ ឡាង បាន​ចោទ​ពលរដ្ឋ​ថា បាន​រំលោភ​យក​ដី​គាត់។

ពលរដ្ឋមួយរូបទៀត លោក ទា ស៊ុយផេង បាន​ចោទ​​អាណិក​ជនរូប​នេះ​​ថា ​បានធ្វើប្លង់​ដីជាន់​លើដី​ពលរដ្ឋ​ចំនួន ១៣​គ្រួសារ ​ខណៈដែលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់​ពួកគាត់ ត្រូវ​បាន​ទទួលស្គាល់ដោយ​អាជ្ញាធរ​ត្រឹមត្រូវ​។

ពលរដ្ឋ​រូប​នេះ បាន​ប្រាប់​ថា ពលរដ្ឋចំនួន ១៣គ្រួសារ ទាមទារទៅ​​អាជ្ញាធរ​ក្រុង និងស្ថានប័ន​ជំនាញ ឲ្យ​សិក្សាឡើង​វិញលើដីមាន​ជម្លោះនោះ ដោយពួកគាត់ស្នើសុំលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងស្ថាប័ន​ពាក់ព័ន្ធជួយផ្ដល់យុត្ដិធម៌ដល់ពួកគាត់ប្រកប​ដោយ​តម្លាភាព។

វីអូឌី​មិនអាចទាក់ទងលោក ព្រំ ឡាង និងអភិបាលក្រុងសៀមរា លោក​ សូ ប្លាតុង ដើម្បីឆ្លើយ​តបនឹង​​ការចោទ​ប្រកាន់​​របស់​ប្រជា​ពលរដ្ឋ​​បាន​នៅឡើយទេ ​ដោយសារទូរស័ព្ទរបស់​លោក​​មិន​អាច​ហៅ​ចូល​បាន។

បើតាមពលរដ្ឋបានឲ្យ​ដឹងថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់​ខេត្ដសៀមរាប​​ បានទទួលស្គាល់​ដីពលរដ្ឋចំនួន ១៣គ្រួសារមានភាពស្របច្បាប់ និង​មាន​​បង្កាន់ដៃ និងប័ណ្ណទទួលពាក្យកាន់កាប់កម្មសិទ្ធិ​ដីធ្លីពីភូមិឃុំត្រឹមត្រូវ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s