ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ត្រី​ក្រពត​ពុល

ប្រភព : វិទ្យុអាសីុសេរី

3049f958-d4c4-4bab-b867-68b5e97aaa14

ត្រី​ក្រពត​ដែល​អ្នក​ពលរដ្ឋ​រស់​នៅ​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខែត្រ​ក្រចេះ ពុល​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។

ក្រសួង​សុខាភិបាល បាន​អំពាវនាវ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា នេះ ឲ្យ​ប្រជាពលរដ្ឋ​មាន​អនាម័យ​ឲ្យ​បាន​ខ្ពស់ និង​កុំ​បរិភោគ​ត្រី​ក្រពត ៣​ប្រភេទ ក្នុង​ចំណោម​ត្រី​ក្រពត ដែល​មាន ១០​ប្រភេទ​នៅ​កម្ពុជា ព្រោះ​ថា ត្រី​ក្រពត ៣​ប្រភេទ​នោះ​មាន​ជាតិ​ពុល អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​នៅ​ពេល​ជាតិ​ពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល។

ការ​ប្រកាស​ក្រើន​រំឭក​ដល់​ពលរដ្ឋ​នេះ ក្រោយ​ពេល​ពលរដ្ឋ​នៅ​ឯ​ខេត្ត​កោះកុង ម្នាក់​ស្លាប់ និង ៩​នាក់​ផ្សេង​ទៀត​រងគ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ពួក​គេ​បាន​បរិភោគ​ត្រី​ក្រពត​នេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា កន្លង​មក។

​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា ត្រី​ក្រពត​ដែល​មាន​ជាតិ​ពុល​នោះ​រួម​មាន៖ Tetraodon cochinchinensis, Monotrete leiurus និងTetraodon fluviatilis។ ជាតិ​ពុល​ដែល​មាន​ក្នុង​ត្រី​ក្រពត​ទាំង​នេះ ពេល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល និង​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន។

ត្រី​ក្រពត​ដែល​មាន​សារធាតុ​ពុល​ទាំង ៣​ប្រភេទ​ខាង​លើ​នេះ មាន​ជាតិ​ពុល​ខ្ពស់​បំផុត​នៅ​រដូវ​បន្ត​ពូជ​ពង​កូន​ ដែល​ជា​ធម្មតា​កើត​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ មីនា និង​ចន្លោះ​ខែ​កក្កដា ទៅ​ខែ​កញ្ញា។ ចំពោះ​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុស​គ្នា​ដែរ គឺ​ពង​របស់​វា​មាន​ជាតិ​ពុល​ខ្ពស់​ជាង​គេ បន្ទាប់​មក​គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ បញ្ជាក់​ថា សម្រាប់​រោគ​សញ្ញា​ចាប់​ផ្ដើម​ក្នុង​រយៈពេល ២០​នាទី ទៅ ២​ម៉ោង បន្ទាប់​ពី​បាន​បរិភោគ​ត្រី​បែប​នេះ រោគសញ្ញា រួម​មាន រមាស់​ចាក់ៗ នៅ​បបូរ​មាត់ និង​មាត់ បន្ទាប់​មក​មាន​អាការៈ​ឈឺ​ក្បាល វិល​មុខ រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ មាន​ការ​ពិបាក​និយាយ បាត់​លំនឹង​ដង​ខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុង​ដៃ​ចុង​ជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។

លោក ជុំ សំណាង អាយុ ៣៣​ឆ្នាំ ជា​ជន​រងគ្រោះ​ម្នាក់​ពុល​ត្រី​ក្រពត កាល​ពី​ថ្ងៃ​ទី​២២ មករា កន្លង​មក​នេះ បាន​ថ្លែង​ថា លោក​បាន​ជា​សះស្បើយ​វិញ​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​អស់​រយៈពេល ៣​ថ្ងៃ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង៖ «»។

លោក​បាន​រៀបរាប់​ថា លោក​បាន​ទទួល​ទាន​សាច់​ត្រី​ដែល​គេ​ចម្អិន​ហើយ​នោះ​បាន​តិច​ជាង​គេ ហើយ​រូប​លោក​ក៏​បាន​ដឹង​ពី​អាការ​ពុល​នេះ ទើប​បងប្អូន​នាំ​លោក​ទៅ​ពេទ្យ​ដើម្បី​បាន​ជួយ​សង្គ្រោះ​ភ្លាមៗ៖ «»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា បុរសវ័យ ៣៦​ឆ្នាំ ជា​អ្នក​នេសាទ​ម្នាក់ រស់​នៅ​ភូមិ​កោះស្ដេច ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខែត្រ​កោះកុង បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​ពិសា​ត្រី​ក្រពត ទម្ងន់ ៦​គីឡូក្រាម ខណៈ​ដែល​អ្នក​នេសាទ ៩​នាក់​ផ្សេង​ទៀត​ពុល​ធ្ងន់ធ្ងរ។ ក្នុង​នោះ ៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រែអំបិល និង ៦​នាក់​ទៀត បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខែត្រ​កោះកុង។

ក្រសួង​សុខាភិបាល អះអាង​ថា អ្នក​នេសាទ​ទាំង ៩ ដែល​ពុល​ត្រី​ក្រពត​នោះ បាន​ធូរ​ស្រាល​ច្រើន​ហើយ។

ប្រសិន​បើ​មាន​នរណា​ម្នាក់​ដឹង​ថា ពុល​ត្រី​ក្រពត​នេះ​ភ្លាមៗ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្អួត ដើម្បី​អាច​ជួយ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន​មួយ​ចំណែក ហើយ​អ្នក​ដែល​ពុល​ត្រូវ​ប្រញាប់​ស្វែង​រក​ការ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដែល​នៅ​ជិត​បំផុត ព្រោះ​ស្ថានភាព​អ្នក​ពុល​ត្រី​ក្រពត​តម្រូវ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s