ពលរដ្ឋ​៣​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​ភ័យ​ព្រួយ​រឿង​ទាហាន​គំរាម​យក​ដី​ស្រែ​ចម្ការ

ប្រភព : វិទ្យុអាសីុសេរី

image

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នាំ​គ្នា​ទៅ​ពិនិត្យ​ដីធ្លី​ដែល​ ពួកគេ​ចោទ​ថា​យោធា​រំលោភ​យក​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨។

ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ បារម្ភ​ខ្លាច​បាត់បង់​ដីស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត និង​សុវត្ថិភាព​ក្រុម​គ្រួសារ ក្រោយ​ពី​យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​ប្រើ​អំណាច​ជា​ទាហាន គំរាម​អាយុ​ជីវិត​ពួកគាត់។ យោធា​ទាំង​នោះ​អះអាង​ថា ដីស្រែ​ដែល​អ្នក​ភូមិ​បី​គ្រួសារ​អាស្រ័យ​ផល​បច្ចុប្បន្ន ជា​កម្មសិទ្ធិ​របស់​ពួកគេ។

ជនជាតិ​ដើម​ភាគតិច​ព្នង​បី​គ្រួសារ​រស់​នៅ​ភូមិ​ចឹង ឃុំ​ឃ្សឹម ស្រុក​ស្នួល កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)  ដើម្បី​ពិភាក្សា​ផ្នែក​ច្បាប់ ករណី​យោធា ៣​នាក់ គំរាម​ប្លន់​យក​ដី​ពលរដ្ឋ ៥​ហិកតារ និង​យក​គ្រឿងចក្រ​ឈូស​ឆាយ​កំណត់​ព្រំ​ដី​របស់​ពួក​គាត់។

ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​ត្រូវជា​ឪពុក​ជន​រង​គ្រោះ រស់​នៅ​ភូមិ​ចឹង លោក ប្រ៉ក់ រ៉ូត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មករា ថា យោធា​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និង​ឈ្មោះ ផុន បាន​ជូន​ដំណឹង​​ឲ្យ​ពលរដ្ឋ ៣​គ្រួសារ ចុះ​ចេញ​ពី​ដីចម្ការ ៥​ហិកតារ ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​ដុត​កម្ទេច​រោង​ចម្ការ​ចោល។ លើស​ពី​នេះ​ទៀត យោធា​ទាំង​នោះ​បាន​រារាំង​មិន​ឲ្យ​ពួកគាត់​ដាំ​ដុះ​លើ​ដី​ទាំង​នោះ និង​គំរាម​បាញ់​ពលរដ្ឋ ប្រសិន​បើ​នៅ​តែ​មានៈ​រឹង​ទទឹង។ លោក​ថា ពលរដ្ឋ​បី​គ្រួសារ​ដែល​ត្រូវ​ទាហាន​គំរាម​នោះ មិន​ហ៊ាន​ដេក​ចាំ​ចម្ការ​ដូច​មុន​នោះ​ឡើយ និង​មិន​ហ៊ាន​ធ្វើ​ចម្ការ​ដាំ​ដុះ​នោះ​ទេ ព្រោះ​ខ្លាចក្រែង​យោធា​ទាំង​នោះ​ប្រើ​កាំភ្លើង​បាញ់ និង​ចាប់​ដាក់​គុក៖ «ទាហាន​មាន​កាំភ្លើង​ស្រាប់ អ៊ីចឹង​វា​ខល​ទៅ​គ្នា​វា​អី​មិន​ដឹង ដល់​យប់​គំរាម​យើង។ ខ្ញុំ​ព្រួយ​ដែរ ព្រោះ​គេ​មាន​អំណាច ដូច​អា ភ័ណ ដូច​អី គេ​ទាហាន​គេ​កាប់​ឈើ​ម្នាក់ ១០ ទៅ ២០​ហត្ថ​គេ​មាន​សាច់​ញត្តិ និង​ខ្នង»

បុរស​ដដែល​បន្ថែម​ថា ក្រោយ​ពី​យោធា​ទាំង​នោះ​គំរាម អ្នក​ភូមិ​បាន​ផ្ដល់​ដំណឹង​ទៅ​មេឃុំ​ឲ្យ​ជួយ​ដោះស្រាយ និង​អន្តរាគមន៍​ឲ្យ​បញ្ឈប់​គំរាម​អាយុ​ជីវិត​ពួកគាត់។ ពួកគាត់​ប្ដេជ្ញា​ថា នឹង​ក្រាញននៀល​មិន​ចាកចេញ​ពី​ដី​នោះ​ជា​ដាច់​ខាត ព្រោះ​ជា​ដី​កេរ​ដូន​តា​ដែល​ពួកគាត់​ប្រើប្រាស់​ច្រើន​ជំនាន់​មក​ហើយ៖ «ខ្ញុំ​ខល​ទៅ​ខាង​ឃុំ គាត់​ថា​មិន​អី​ទេ​ដី​យើង​ធ្វើ​ទៅ។ គេ​អ្នក​មាន​អំណាច ព្រោះ​យើង​ប្រជាពលរដ្ឋ​មាន​អី? បើ​គេ​ធ្វើ​មាន​តែ​ស្លាប់ បើ​ទុក​បាន​រស់»

​កាលពី​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៨​នេះ យោធា​ទាំង​នោះ​បាន​យក​គ្រឿងចក្រ​មួយ​គ្រឿង ចូល​ឈូស​ឆាយ​ដី​របស់​ពួកគាត់ ដើម្បី​កំណត់​ព្រំប្រទល់​ដី និង​ដក​បង្គោល​របង​ចាស់ៗ​ចេញ។

​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​យោធា​ស្រុក​ស្នួល ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និង​ឈ្មោះ ផុន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា។

មេ​ឃុំ​ឃ្សឹម លោកស្រី ក្លាន ណារ៉េត នៅ​ថ្ងៃ​ទី​២៧ មករា បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ទេ ដោយសារ​ជាប់​រវល់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ​លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​ថា សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ និង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ស្វែង​យុត្តិធម៌​រឿង​នេះ។ លោក​ចាត់​ទុក​ការ​គំរាម​របស់​យោធា​ទាំង​នោះ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់ ជាពិសេស​វា​នឹង​ប៉ះពាល់​មុខមាត់​របស់​រដ្ឋាភិបាល​ផង។

​លោក​ថា ជនរងគ្រោះ​មាន​សិទ្ធិ​ប្ដឹង​យោធា​ទាំង​នោះ​ទៅ​ស្ថាប័ន​អយ្យការ​ពី​បទ​គំរាម​ដោយ​ចេតនា៖ «ចង់​បាន​នីតិរដ្ឋ​ដែល​គ្រប់គ្នា​ត្រូវ​ឋិត​នៅ​ក្រោម​ច្បាប់ តែ​ចំពោះ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​បែរ​ជា​ច្បាប់​កាត់​ចេញ​ថា មិន​ឋិត​ក្រោម​ច្បាប់។ យើង​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ឃុំ ចាត់​វិធានការ​លើ​ជន​ប្រព្រឹត្ត និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់»

ក្រមព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែង​ថា ការ​គំរាមកំហែង និង​សម្លាប់​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s