“ការ​បើក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២​បណ្ដាល​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​បោះបង់​ផ្ទះ”

ប្រភព : វិទ្យុអាសីុសេរី

96b08b28-a670-4957-aa62-703e784d9185

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ ស្ថិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

របាយការណ៍​អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) បង្ហាញ​ថា ការ​បើក​ទំនប់​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥ បោះបង់​ចោល​ផ្ទះសម្បែង។

 

យ៉ាងហោចណាស់​ក៏​មាន​ពលរដ្ឋ​ចំនួន​ជាង ៥​ពាន់​នាក់​ដែរ ត្រូវ​បាន​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​ទីកន្លែង​ផ្សេង​ទៀត។ នៅ​មាន​តែ​ពលរដ្ឋ ១០​គ្រួសារ​តែប៉ុណ្ណោះ​ដែល​មិន​ព្រម​ចាកចោល​ភូមិឋាន​របស់​ពួកគេ ហើយ​សុខចិត្ត​រស់​នៅ​យ៉ាង​លំបាក​វេទនា ដោយសារ​តែ​ទឹកជំនន់​បណ្ដាល​មក​ពី​ទឹក​ទំនប់។

អង្គការ​នេះ​បន្ត​ថា កសិដ្ឋាន​កន្លែង​កប់​សព​បុរាណ និង​កន្លែង​នេសាទ​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។ ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Hydrolancang International Energy ដោយ​មាន​ភាគហ៊ុន​នឹង​ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរ​ការ​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រុម​អភិរក្ស​បរិស្ថាន​បាន​ព្រមាន​ដែរ​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នឹង​បង្ក​ផលវិបាក​អវិជ្ជមាន​ដល់​ទន្លេ​មេគង្គ និង​ជីវចម្រុះ​របស់​ទន្លេ​នេះ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ក្រុម​អភិរក្ស​បរិស្ថាន​ដែល​រិះគន់​ទំនប់​នេះ​ថា ជា​មនុស្ស​ជ្រុល​និយម។ លោក​អះអាង​ទៀត​ថា កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ផលិត​ថាមពល​អគ្គិសនី​ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ។ ចាប់​តាំង​ពី​បើក​ទំនប់​វារីអគ្គិសនី​នេះ​មក កម្ពស់​ទឹក​បាន​ឡើង​ដល់ ៧​ម៉ែត្រ។ អ្នក​ភូមិ​ថា ដើម​ឈើ ដូចជា​ដើម​ដូង ស្វាយ ខ្នុរ ម្នាស់ ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង។ ពួកគេ​បន្ថែម​ទៀត​ថា អាជ្ញាធរ​មិន​ជួយ​ដល់​ពលរដ្ឋ ១០​គ្រួសារ​ដែល​មិន​ព្រម​ចាក​ចេញ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s