ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ដឹក​ដី​ហុយ​កាត់​ភូមិ​

ប្រភព : កោះសន្តិភាព

1

ខេត្តកំពង់ចាម ៖ សកម្មភាព​រថយន្ត​ដឹក​ដី​កាត់​តាម​ផ្លូវ​ក្នុងភូមិ​អូរ​ជ្រក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ដោយ​មិន​បាន​គ្រប​នោះ​ទេ ថែម​ទាំង​បាន​បង្ក​ឲ្យ​ហុយ​ឡើង​ទ្រលោម បង្ក​ឲ្យ​មាន​ផលវិបាក​ក្នុង​ការ​ដកដង្ហើម​ថែម
ទៀត​ផង ។

2.jpg

កត្តា​នេះ​ត្រូវ​បាន​គេ​មើលឃើញ ដោយសារ​តែ​ភ្លេច​ស្រោច​ទឹក ហើយ​ក៏​មាន​ស្ពានបេតុង កាត់​ទទឹង​ប្រឡាយ​ក៏​មាន​ស្នាម​ប្រេះ សង្ស័យ​ដោយសារ​តែ​មាន​រថយន្ត​ដឹក​ដី​ធំ​ៗ​បើក​ឆ្លងកាត់​ញឹកញាប់​ពេក​នោះ ប្រសិនបើ​មិន​មាន​វិធានការ​ចំណាត់ការ​ណាមួយ​ពី​អាជ្ញាធរ​នោះ​ស្ពាន​សម្រាប់​មនុស្ស​ដើរ​ឆ្លងកាត់ អាច​នឹង​ត្រូវ​បាក់​ស្រុត​នៅ​ពេល​ណាមួយ​មិន​ខាន ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​ថា ផ្លូវ​ដី​កាត់​តាម​មុខ​ផ្ទះ ពួក​គាត់​ប្រសិនបើ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​កង់​ម៉ូតូ​ធម្មតា នោះ​មិន​ហុយ​នោះ​ទេ ហើយ អង្គុយ​ក្នុងផ្ទះ​ទទួលទាន​អាហារ​ដោយ​ស្រួល​ថែម​ទៀត ។ តែ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ដឹក​អាចម៍
ដី​មក​ពី​ស្រែ​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​ពួក​គេ​កាត់​ប្រហែល​ជិត​១​គីឡូម៉ែត្រ ដោយ​មាន​គ្រឿងចក្រ​១​គ្រឿង​បាន​ចូក​កាយ​ដី​ដាក់​លើ​រថយន្ត ដើម្បី​លក់​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត ។

3.jpg

ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត​ថា ចាប់តាំងពី​ពេល​ដែល​មាន​សកម្មភាព​រថយន្ត​ដឹក​ដី មក​ដល់​ថ្ងៃ​ទី​០៣ ខែ​កុ​ម្ភះ​នេះ គឺ​បាន​៤​ថ្ងៃ​ហើយ​ដឹ ក​ទាំង​ព្រឹកល្ងាច​តែ​ម្តង ។ តែ​ការ​ដឹក​នោះ​មិន​បាន​គ្រប និង​ចាក់ទឹក​លើ​ថ្នល់ ដើម្បី​ការពារ​កុំ​ឲ្យ​ហុយ​លើ​ពលរដ្ឋ​នោះ​ទេ ក្នុង​ពេល​ដែល​មាន​រថយន្ត​ដឹក​ដី បើក​កាត់​តាម​មុខ​ផ្ទះ របស់​ពួក​គាត់ ថែម​ទាំង​បាន​ប្រើប្រាស់​ល្បឿន​លឿន ជា​ហេតុ​ធ្វើ​ឲ្យ​ដី​ប៉ើង​ហុយ​ឡើង​ទ្រលោម អ្នក​ដែល​ជិះ​កង់ និង​ម៉ូតូ​ពីក្រោយ​នឹង​ត្រូវ​ឈ្លក់​ដោយសារ​តែ​ដី​នោះ ។ មិនតែប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ក្នុងផ្ទះ​ក៏​ត្រូវ​ដី​ហុយ​ប៉ើង​ចូល​ទៅ​ប្រឡាក់​ឡើង​ស្រ​មូស ពេល​ខ្លះ​អង្គុយ​ហូប​បាយ​ដី​ប៉ើង​មក​ចូល​ចាន​ក៏​មាន​ដែរ ។ អ្វី​ដែល​ពួក​គាត់​មើលឃើញ​នោះ គឺ​ការ​ស្រោច​ទឹក​មាន​កំរិត​តិច​បំផុត សូម​ស្នើ​ដល់​ម្ចាស់​គ្រឿងចក្រ​មេត្តា​ស្រោច​ទឹក​ឲ្យ​បាន​សើម​ដី​ផង ការពារ​កុំ​ឲ្យ​ហុយ​លើ​គេឯង និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្លូវដង្ហើម​ថែម​ទៀត ។

4

លោក​ម៉​ន ម៉ៃ មេឃុំ​ក្រូច​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​កុ​ម្ភះ​ថា រូប​លោក​មិនដឹង​ថា ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​មាន​ថៅកែ​ឈ្មោះ​អ្វី​ទេ ហើយ​តាម​មេ​ភូមិ​កន្លង​មក​ធ្លាប់​បាន​ណែនាំ​ឲ្យ​អ្នក​រកស៊ី​ដឹក​ត្រូវ​តែ​ស្រោច​ទឹក​ព្រឹកល្ងាច​ឲ្យ​បាន​២​ដង ដើម្បី​ជាសវាង​ការពារ​កុំ​ឲ្យ​ហុយ​លើ​ពលរដ្ឋ ។ ក្នុង​ករណី​នេះ​រូប​លោក​នឹង​ឲ្យ​សមត្ថកិច្ច​ទៅ​ពិនិត្យ រួម​ទាំង​ស្ពាន​ដែល​ថា​ប្រេះ​នោះ រក​មូលហេតុ​មក​ពី​អ្វី ។

បើ​យោង​តាម​ចរាចរណ៍​របស់​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ឋា​ម​ពល​លេខ​០៣១០ ត្រង់​ចំណុច​ទី​៣​បាន​បញ្ជាក់​ថា អាជីវករ​ក្រុមហ៊ុន​ត្រូវ​ចូលរួម​ក្នុង​ការ​ថែរក្សា​ផ្លូវ ដែល​ខ្លួន​បាន​ប្រើប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​សំណង់​ចេញពី​ការដ្ឋាន ឫ​ដេប៉ូ​របស់​ខ្លួន ដោយ​ធ្វើការ​ស្រោច​ទឹកជា​ប្រចាំ ដោយ​មិន​បង្ក​ឲ្យ​មានការ​រំខាន​ដោយសារ​ធូលី​ហុយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ឫ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នោះ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s