ការ​យក​ផ្លូវ​សាធារណៈ​ផ្ញើ​កង់​-​ម៉ូតូ​ជុំវិញ​ផ្សារ​នៅ​តែ​ដដែល

ប្រភព : កោះសន្តិភាព

1

ខេត្តតាកែវ ៖ បើ​ទោះបីជា​អាជ្ញាធរ​ខេត្ត​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ដេញ​ថ្លែ​ភា​ស៊ី​ទូ​ទាំង​ខេត្ត សម្រាប់​មើល​ការ​ខុស​ត្រូវ​លើ​មេ​ភា​ស៊ី ​ឬ​អ្នក​វិនិយោគ​នៅ​តាម​ផ្សារ​នានា ដើម្បី​​កុំ​ឲ្យ​មេ​ភា​ស៊ី​តាម​ផ្សា​រទាំង​អស់នោះ​យក​លុយ​លើស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ ពិសេស​មិន​ត្រូវ​យក​ផ្លូវ​សាធារណៈ​ទៅ​ធ្វើ​អាជីវកម្ម​តទៅ​ទៀត​ក្តី ក៏​រហូត​មក​ដល់​ពេល​នេះ នៅ​ផ្សារ​តាកែវ​ហាក់ដូចជា​មិនឃើញ​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ ។

ផ្ទុយ​ទៅ​វិញ គេ​សង្កេត​ឃើញ​ថា មេ​ភា​ស៊ី​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ហាក់​មិន​បាន​ខ្វល់​នឹង​ការ​ណែនាំ​ខាង​គណៈកម្មការ​ដេញ​ថ្លែ​ភា​ស៊ី​ទូ​ទាំង​ខេត្ត​នោះ​ទេ ជា​ពិសេស​នោះ​គឺ​នៅ​ផ្សារ​តាកែវ​នេះ​តែ​ម្តង ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ដូន​កែវ និយាយថា ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​ផ្សារ​តាកែវ​ត្រូវ​បានមេ​ភា​ស៊ីផ្សារ​នេះ​យក​ធ្វើ​អាជីវកម្ម​ទាំងស្រុង​តែម្តង ដោយ​ដាក់​ធ្វើ​ជា​កន្លែង​ផ្ញើ​ម៉ូតូ​យក​លុយ ដែល​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀង​រាល់​ថ្ងែ ។

2.jpg

ចំណែក​អាជ្ញាធរ​ក្រុង នគរបាល​សណ្តាប់ធ្នាប់​ក្រុង ក៏​ដូច​គណៈកម្មការ​ដេញថ្លៃ​ភា​ស៊ី​ផ្សារ​វិញ ហាក់​មិន​អាច​រៀបចំ​ឱ្យ​មាន​សណ្តាប់ធ្នាប់​បាន​នោះ​ទេ និយាយ​ឱ្យ​ចំ​ទៅ គឺ​អ្វី​ៗ​នៅ​តែ​ដដែល ។

ប្រជាពលរដ្ឋ​និយាយ​ទៀត​ថា មិន​ត្រឹមតែ​យក​ផ្លូវ​សាធារណៈ​ទៅ​ធ្វើ​អា​ជី​កម្ម​ទេ គឺ​យក​លុយ​ថ្លៃ​ផ្ញើ​ម៉ូតូ​១​គ្រឿង​១.០០០​រៀល លើស​សៀវភៅ​បន្ទុក​៧០០​រៀល ដែល​នៅ​ក្នុង​សៀវភៅ​បន្ទុក​ឱ្យ​យក​ម៉ូតូ​១​គ្រឿង​តែ​៣០០​រៀល​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បើសិនជា​មិន​ឲ្យ​លុយ​គ្រប់​១.០០០​រៀល​ទេ អ្នក​ទទួល​ផ្ញើ​នោះ​គេ​មិន​ឱ្យ​យក​ម៉ូតូ​ចេញពី​កន្លែង​ផ្ញើ​ឡើយ ។

3.jpg

នៅ​ក្នុង​ករណី​នេះ លោក មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ករណី​រឿង​អ្នក​ប្រមូល​ភា​ស៊ីផ្សារ​តាកែវ​យក​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​ផ្សារ​ដាក់​ផ្ញើ​ម៉ូតូ​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​រាល់​ថ្ងែ​នេះ ខាង​ក្រុង​បាន​ចុះ​ទៅ​ណែនាំ​ជា​ញឹកញាប់ រហូត​​លើក​តុ​និង​ម៉ូតូ​មក​ទុក​នៅ​សាលាក្រុង និង​ឱ្យធ្វើ​កិច្ចសន្យា​ថែម​ទៀត​ផង ។ រាល់​ថ្ងែ​នេះ ដោយសារ​ម៉ូតូ​ច្រើន​ពេក ទើប​អ្នក​ប្រមូល​ភា​ស៊ី​យក​ម៉ូតូ​មក​ដាក់​មក​លើ​ផ្លូវ​បែប​នេះ។

លោក​អភិបាលក្រុង​បន្ត​ទៀត​ថា ចំពោះ​រឿង​អស់លោក​នគរបាល​ដែល​មេ​អង្គភាព​ចាត់​ឲ្យ​ទៅ​យាម​នៅ​ផ្សារ​នោះ ហេតុ​អី​មិន​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​ផង ឬ​មួយ​ទៅ​ចាំ​យក​តែ​លុយ? ​ចំពោះ​បញ្ហា​នេះ លោក​នឹង​ចាត់​ឲ្យ​លោក កង អាណា​ន់ អភិបាលរង​ក្រុង​ចុះ​ទៅ​សួរនាំ​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​ខាង​ក្រុង​គ្មាន​រឿង​អី​ទៅ​ផ្តាច់មុខ​លើ​បញ្ហា​ខាងលើ​នោះ​ទេ ៕

4.jpg

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s