មន្ត្រី​យោ​ធា​ដែល​ប្តឹង​ពល​រដ្ឋ​ទៅ​តុលាការ បដិសេធ ការ​រំលោភ​យក​ដី​សហគមន៍

ប្រភព : ខ្មែរថាមស៏

 

Land-dispute-in-Oddar-(2)

ពល​រដ្ឋ​ដែល​ត្រូវ​មន្ត្រី​យោ​ធា​ប្តឹង អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ កន្លង​មក​។ រូប​ថត សហការី​

ឧត្តរមានជ័យៈ មន្រ្តី​យោធា​ ដែល​ប្តឹង​ពលរដ្ឋ​ទៅ​តុលាការ​ រឿង​រំលោភ​យក​ដី​នោះ ​បាន​បដិសេធ​ថា​ លោ​កមិ​ន​បាន​ទន្រ្ទាន​យក​ដី​ព្រៃ​សហគមន៍​ ដែល​ស្ថិត​ក្នុង​គម្រោង​ព្រៃ​កាបូន​នោះ​ទេ​ ខណៈ​ដែល​អង្គការ​សង្គម​ស៊ី​វិ​ល​ កំពុង​តែ​ស្រាវ​ជ្រាវ​លើ​ការ​ចេញ​ប័ណ្ណ​​កម្ម​សិទ្ធិលើ​ដី​សហគមន៍​នេះ​ ឲ្យ​ទៅ​មន្រ្តី​យោធា​រូប​នេះ។

លោក​អនុសេនីយ៍​ឯក​វ៉ាន់ លីម៉េង​ ជំនួយ​ការ​ផ្នែក​ហិរញ្ញ​វត្ថុ​ នៅ​សឹក​រង​ស្រុក​អន្លង់​វែង​ បាន​បដិសេធ​​ កា​ល​ពី​ម្សិល​មិញ​ថា លោក​មិន​បាន​រំលោភ​យក​ដី​ពលរដ្ឋ​ និង​ដី​ព្រៃស​ហគ​ម​ន៍ឈ្មោះ​ ក្បា​លអូ​រ​សូភី​គិ​រី​ព្រៃស្រោ​ង​ ស្ថិត​នៅ​ក្នុ​ង​ភូ​មិ​ត្រពាំងធំ ​ឃុំ​លំទង ស្រុក​អន្លង់​វែង​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ​ ហើយ​ដី​ដែល​លោក​មា​នប្ល​ង់​ក​​ម្ម​​សិទ្ធិកាន់​កាប់​គឺមាន​តែ​ ១០ ​ហិកតា​ប៉ុណ្ណោះ មិន​មែន​ ៧៥​ ហិកតា​នោះ​ដែរ។

លោក​លីម៉េង​បាន​អះអាង​ថា​៖«ខ្ញុំ​ ក៏ដូច​អ្នក​ផ្សេង​ទៀត​ដែរ​ បាន​ចូល​កាប់​ឆ្ការ​ដី​ព្រៃ​នោះ​ កាល​ពី​ឆ្នាំ​ ២០​​០២-២០០៣ គឺ​មុន​ពេល​ដែល​មាន​សហគមន៍​ទៅ​ទៀត»។

លោក​ក៏បាន​ច្រាន​ចោល​ផង​ដែរ​ថា លោក​មិន​បាន​ឃុប​ឃិត​ជាមួ​យនឹង​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត ឬអាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បី​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​លើដី​ទាំង​នោះ​ដែ​រ​។

នា​ពេល​បច្ចុប្បន្ន​នេះ ​ដីដែល​លោក​លីម៉េង​មាន​ប្លង់​កាន់​កាប់​ នៅ​ក្នុង​ដីសហគមន៍​នោះ​ កំពុង​តែត្រូ​វបា​ន​ព​ល​​រ​​ដ្ឋជា​ង​ ១០ ​គ្រួសារ​រស់​នៅ និង​អាស្រ័យ​ផល ហើយ​លោក​ក៏បាន​ប្តឹ​ងព​លរ​ដ្ឋ៤​គ្រួសារ​ទៅ​តុលា​ការ​ខេត្ត​កា​​​លពី​ឆ្នាំ​២០១៧​ កន្លង​មក។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s