អាជ្ញាធរ​នឹង​មាន​ចំណាត់ការ ​ចំពោះ​អ្នក​សង់ផ្ទះ​រំលោភ​ចំណី​ស្ទឹង

ប្រភព : កោះសន្តិភាព

c81e728d9d4c2f636f067f89cc14862c-31-780x455

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ និង​មាន​ចំណាត់ការ​ចំពោះ​អ្នក​ដែល​សង់ផ្ទះ​រំលោភ​ចំណី​ស្ទឹង ដែល​ចោល​កាក​សំណល់ និង​ធ្វើ​បង្គន់​បង្ហូរ​ចូល​ស្ទឹង​មង្គល​បូ​រី​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន ទើប​អាជ្ញាធរ​មូលដ្ឋាន​ឃ្លាំមើល​បើ​ឃើញ​ចាត់ការ​តាម​ច្បាប់ ។

e4da3b7fbbce2345d7772b0674a318d5-26

ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​ស្ទឹង​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​ជា​ច្រើន​ពាន់​គ្រួសារ ដែល​ប្រើប្រាស់​ទឹកស្ទឹង បើ​នៅ​រដូវវស្សា គឺ​ប្រើប្រាស់​ទឹកស្ទឹង​គ្មាន​ការ​ព្រួយបារម្ភ តែ​នៅ​រដូវ​ខែប្រាំង​នៅ​ពេល​ទឹកស្ទឹង​ស្រក​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ផ្ទះ​រំលោភ​មាន​ស្ទឹង បាន​ធ្វើ​បង្គន់​បង្ហូរ​ចូល​ស្ទឹង ហើយ​ថែម​ទាំង​ចោល​កាក​សំណល់​ចូល​ស្ទឹង​ប៉ះពាល់​បរិស្ថាន បណ្តាល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​ផ្នែក​ខាងក្រោម​ប្រើប្រាស់​មិនកើត​។

 

eccbc87e4b5ce2fe28308fd9f2a7baf3-32.jpg

ប្រជាពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្រុក​ត្រូវ​មាន​វិធានការ​ចំពោះ​អ្នក​ដែល​កសាង​ផ្ទះ​រំលោភ​មាន​ស្ទឹង និង​ធ្វើ​បង្គន់​បង្ហូរ​ចូល​ស្ទឹង​ភាគច្រើន​នៅ​ដងស្ទឹង ជុំវិញ​ផ្សារ​មង្គល​បូ​រី គួរតែ​មាន​វិធានការ​លុប​បំបាត់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹកស្ទឹង​ដែល​មាន​បរិស្ថាន​ល្អ ។

c4ca4238a0b923820dcc509a6f75849b-36.jpg

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ផ្ទះ​រំលោភ​ចំណី​មាន​ស្ទឹង ហើយ​ធ្វើ​បង្គន់​បង្ហូរ​ចូល​ស្ទឹង​នោះ​កើត​មាន​តាំងពី​អភិបាលស្រុក​ចាស់​បាន​ណែនាំ​រហូត​ដល់​ពេល​នេះ ឲ្យ​បញ្ឈប់​ការ​ធ្វើ​ផ្ទះ​រំលោភ​ចំណី​មាន​ស្ទឹង ហើយ​ផ្ទះ​ចាស់​ធ្វើ​ហើយ​មាន​បង្គន់​ចូល​ស្ទឹង​ត្រូវ​ដាក់​ធុងសាំង ឬ​ដាក់​លូ​បិទ​ឲ្យ​ជិត​មិន​ឲ្យ​ហូរ​បង្គន់​ចូល​ស្ទឹង ។
លោក​បាន​ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ឃ្លាំមើល​បើ​ឃើញ​មាន នឹង​មាន​វិធានការ​ចំពោះ​អ្នក​លួច​សង់ផ្ទះ​រំលោភ​មាត់​ស្ទឹង ធ្វើ​បង្គន់​បង្ហូរ​ចូល​ស្ទឹង ចោល​កាក​សំណល់​ចូល​ស្ទឹង​ត្រូវ​ចាត់ការ​តាម​ច្បាប់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s