MRC នឹង​ស្វែង​រក​ការកាត់​បន្ថយ​ផល​ប៉ះ​ពាល់ ចំពោះ​ការ​សង់​ទំនប់​វា​រី​អគ្គិសនី​តាម​ទន្លេ​មេគង្គ​

១

លំនៅ​ដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ​ នៅ​ភូមិ​ស្រែគរ ស្រុក​សេសាន ដែល​លិច​លង់​ដោយ​សារ​ការ​សង់​ទំនប់​​វារី​អគ្គិសនី​សេសាន​ក្រោម​២។

ភ្នំពេញៈគោលការណ៍​ណែនាំ​ថ្មី​ ស្តីអំពី​ការអភិវឌ្ឍ​ទំនប់វា​រី​អគ្គី​សនី​​ដែល​សម្រេច​ដោយ​ គណៈ​កម្មការ​ទន្លេមេគង្គ​នៅឯ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វៀង​ចន្ទ​ ប្រទេស​ឡាវ​ កាលពី​ខែ​មុន​ គ្រោង​នឹង​ចេញ​ផ្សាយ​នៅក្នុង​ខែមីនា​ខាង​មុខ​​ ដើម្បី​ស្វែង​រក​ការ «កាត់​បន្ថយ» ផលផល​ប៉ះពាល់​បរិស្ថាន ​និង​គ្រប់​គ្រងហា​និ​ភ័យ ​ដែល​បណ្តាល​មក​ពី​ទំនប់​វា​រីអគ្គិ​សនី​​ដែល​សាង​សង់​លើ​ទន្លេមេ ​ដែល​វាត្រូវ​បានគេ​គិត​ថា​ នឹង​ផ្តល់​ផលវិបាក​ សម្រាប់​ប្រទេស​កម្ពុជា​។ ​

ប៉ុន្តែ ទោះយ៉ាងណា​ក៏ដោយ​ តំណាង​របស់​កម្ពុជា​ នៅ​គណៈ​កម្មាការ​នេះ​ កាលពី​ម្សិល​មិញ​ បាន​ថ្លែងថា ​ការ​​គំរាម​កំហែង​សំខាន់ៗ​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះទេ។

លោក ​ឈាង​ ហុង​ អ្នកតំណាង​រាជរដ្ឋា​ភិបាល​កម្ពុជា​ នៅ​គណៈកម្មការ​ទន្លេ​មេគង្គ​ បាន​សរសេរ​រៀបរាប់​នៅក្នុង​អ៊ី​ម៉ែ​ល​ថា​ ខណៈដែល​គោល​ការណ៍​ណែនាំ​គឺជា​ជំហាន​មួយ​ ដើម្បី​ឆ្ពោះ​ទៅរក​កិច្ច​សហ​ប្រតិ​បត្តិការ ​​រ​វាង​រដ្ឋ​ជា​សមាជិក​នោះ «វា​ហាក់​ដូចជា​មិន​បាន​ដោះស្រាយ ដល់​សន្តិសុខ​ស្បៀង ​​និង​កង្វល់​សំខាន់ៗ​ដទៃ​ទៀត​នោះទេ​ដូចជា​ផលិត​ជល​ត្រី…ដែល​មាន​ការ​ធ្លាក់ចុះ ​ដោយសា​តែ​ទំនប់​វា​រី​អគ្គី​សនី ដែល​រាំង​ខ្ទប់​លំហូរ​ទឹក​ដោយសា​តែ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គី​នៅ​ខ្សែទឹក​ខាងលើ​នោះ។

លោក​ហុង ​ក៏​យល់ស្រប​ជាមួយ​ក្រុម​អ្នក​អភិរក្ស​ផងដែរ​ ដោយ​លោក​គិតថា​ កា​រប​ន្ទួ​រ​បន្ថយ​គឺ​មិន​អាច​ទេ ដោយ​សា​តែ​ទំនប់​វា​រី​អគ្គី​សនីលើ​ទន្លេ​មេ​​គង្គ ជា​តំបន់​ត្រាច់​ចរណ៍​របស់​ត្រី​ឆ្លង​កាត់​ ហើយ​ការ​ព្រួ​យបារម្ភ​អំពី​បញ្ហា​​បរិស្ថាន​ គួរតែ​ត្រូវបាន​ពិចារណា​ ក្នុង​ការ​ធ្វើ​ផែន​ការ​នាពេល​អនា​គត។

លោក បញ្ជាក់​ថា​៖«ការ​ផ្លាស់​ប្តូរ​ខ្សែទឹក ការ​ហូរ​នាំ​បរិមាណ​ល្បាប់​ ដើម្បី​ផ្គត់ផ្គង់​សារ​ធាតុ​ចិញ្ចឹម​ គួរតែ​ស្ថិត​នៅក្នុង​ផែនការ​ ដើម្បី​រក្សា​មុខងារ​តំបន់​ដីសើម​ ថាម​វន្ត ការ​តភ្ជាប់​ទន្លេ​ និង​សេ​វាកម្ម​ប្រព័ន្ធ​អេកូ»។

ដោយ​លើកឡើង​តាម​រយៈ សារ​អេឡិច​ត្រូនិក ​កាលពី​សប្តាហ៍​មុន​លោក​ស្រី Vittoria Elliot ប្រធាន​អង្គការ​អភិរក្ស​​អន្តរ​ជាតិ ​ដែល​កំពុង​ស្ថិត​ក្នុង​ក្រុម​ផ្តល់​ប្រឹក្សា​បច្ចេកទេស​ ដែល​នឹង​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗនៃ​គម្រោង​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ​ឆ្នាំ​ ២០១៨-២០២២ បាន​កត់សម្គាល់ថា​ អាកប្ប​កិរិយា​របស់​រដ្ឋា​ភិ​បាល ​ចំពោះ​ទំនប់​វា​រី​អគ្គិស​នី​នេះ ​អាច​ត្រូវបាន​ផ្លាស់ប្តូរ ។

លោកស្រី​បាន​ថ្លែង​ថា៖​ «អ្វីៗកំពុង​ដើរ​ឆ្ពោះទៅរក​ទិសដៅ​វិជ្ជ​មាន មិន​មែន​តិច​តួច​ទេ ពីព្រោះ​មានការ​ទទួល​ស្គាល់​ថា​ ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​ ២ ​ប្រហែល​មិន​មែន​ជា​ការ​វិនិយោគ​ដ៏​ល្អ​នោះទេ​ សម្រាប់​​ប្រទេស​កម្ពុជា​ ហើយ​ជា​ពិសេស​គឺ​រដ្ឋា​ភិបាល»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s