ក្រសួងប្រៃសណីយ៍ បង្កើតមូលនិធិ នៃការកសាងសមត្ថភាព និង​ការស្រាវជ្រាវ ការអភិវឌ្ឍន៍លើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា​ព័ត៌មាន!

ប្រភព: Fresh News

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្កើតមូលនិធិ នៃការកសាងសមត្ថភាព និង​​ការស្រាវជ្រាវ ការអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យា ព័ត៌មាន ឬ​ហៅកាត់ថា «មូលនិធិ ស.អ» ក្រោម​អធិបតីភាពលោក ជុន វ៉ាត អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍​ និងជាប្រធាន​លេខាធនិការដ្ឋាន​ នៃក្រុមប្រឹក្សា ស.អ. និង​លោក តុល ញ៉ក់ អគ្គនាយកប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ជា​ប្រធាន​លេខាធិការនៃ ក.ម.ក.ស.ទ។


មូលនិធិ ស.អ គឺជាមូលនិធិដែលបង្កើតឡើង ស្ថិតនៅក្រោមការគ្រប់គ្រង ការចាត់ចែង និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលមួយ ដែលមានសមាសភាពចំនួន០៧រូប ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយមានលេខាធិការដ្ឋានមួយ ជាសេនាធិការជំនួយការគ្រប់គ្រង និងចាត់ចែងការងារ របស់ក្រុមប្រឹក្សាភិបាល។ ថវិកាក្នុងមូលនិធិនេះ គឺជាការបង់វិភាគទាន១% នៃចំណូលដុល ជារៀងរាល់ឆ្នាំ របស់ប្រតិបត្តិករទូរគមនាគមន៍ ដែលកំពុងធ្វើអាជីវកម្ម ក្នុងប្រទេសកម្ពុជា។
ការប្រមូលមូលនិធិ បានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ២០១៧ បើមកដល់ពេលនេះ ប្រមូលបានថវិកា សរុបចំនួន១,៧២០,៧៦១.៥២​​ដុល្លារ និង​៨,៨៨៤,៧៥៤.៨៦រៀល។ គេរំពឹងថា មូលនិធិនេះ អាចកើនឡើងដល់​ ៧,១៥២,៧៥៤​.៩៨ ដុល្លារ តាមការគ្រោងទុក។
ការបើកកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិ ស.អ ដែលបានធ្វើឡើង នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ គឺជាលើកទី៥ នៃការប្រជុំ ដោយបានសម្រេចអនុម័តគម្រោង និងការងារចាំបាច់ មួយចំនួនដូចខាងដូចជា ៖
១៖ គម្រោងសាងសង់មជ្ឈមណ្ឌលនុវានវត្តន៍ និងសហគ្រិនភាព ដែលនឹងប្រើប្រាស់ទឹកប្រាក់សរុប ៣,៦ លានដុល្លារ។
២៖ការទូទាត់គម្រោងពាក់ព័ន្ធនានា ដែលប្រតិបត្តិករ បានអនុវត្តដោយផ្ទាល់ដូចជាការ ផ្តល់អាហារូបករណ៍ដល់និសិត្ស ជំនាញទូរគមនាគមន៍ និងព័ត៌មានវិទ្យា ការជួយបណ្តុះបណ្តាល និងពង្រីកកម្មវិធីសហគ្រិនភាពផ្នែកបចេ្ចកវិទ្យាគមនាគមន៍ និងព័ត៌មាន។
៣៖ការពិនិត្យលៃលកថវិកា មូលនិធិសម្រាប់ការពង្រីកថ្នាក់រៀន កុំព្យូទ័រនៅតាមមធ្យមសិក្សាទូទាំងប្រទេស។ ក្រុមប្រឹក្សាបានស្នើឲ្យអ្នកបច្ចេកទេស រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងក្រសួងអប់រំ សិក្សាលក្ខណៈបច្ចេកទេសរួចស្រេច ដើម្បីដាក់សំណើរអនុវត្តមកក្រុមប្រឹក្សា មូលនិធិពិនិត្យសម្រេច។
ដោយឡែកគម្រោងដទៃទៀត នឹងត្រូវប្រកាសជាសាធារណៈសម្រាប់ ស្វែងរកដៃគូរអនុវត្ត នៅពេលដែលមូលនិធិត្រូវបាន ប្រមូលជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កាលពីកន្លងមក ក្រុមប្រឹក្សាមូលនិធិ ស.អ ធ្លាប់ធ្វើការកោះប្រជុំ ចំនួន៤លើករួចមកហើយ នាឆ្នាំ២០១៧ ដោយកិច្ចប្រជុំទាំងនោះ មានដូចជា ១, ពិនិត្យរៀបចំដំណើរការ លេខាធិការដ្ឋាន
២, បង្កើតយន្តការប្រមូលមូលនិធិ
៣, ពិនិត្យរៀបចំផែនការ នៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន (ផែនការ ស.អ)
៤, ជំរុញការអភិវឌ្ឍធនធានមនុស្ស ខាងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ នវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ជំរុញការបង្កើតអាជីវកម្មថ្មីៗ ខាងផ្នែក បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕

fn-2018-02-07-15-03-27-0

fn-2018-02-07-15-03-27-1

fn-2018-02-07-15-03-27-2

fn-2018-02-07-15-03-27-3

fn-2018-02-07-15-03-28-5

fn-2018-02-07-15-03-28-6

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s