ឈើប្រណីត ៣៥ ដុំ​ត្រូវ​បាន​ឆែក​ឃើញ​ក្នុង​រថយន្ត​ដឹក​អ្នក​ដំណើរ

ប្រភព: ភ្នំពេញប៉ុសិ័្ត

forest-TK

សមត្ថកិច្ចក្នុងពេលចុះឆែករកឈើល្មើសក្នុងរថយន្តដឹកអ្នកដំណើរកាលពីថ្ងៃចន្ទ។

ភ្នំពេញៈ​ មន្ត្រីខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំពេញ​បាន​ថ្លែង​នៅថ្ងៃ ៦ កុម្ភៈ នេះ​ថា ​ឈើ​ប្រណីត​ប្រភេទ​សុក្រំ​ចំនួន​ ២​ ម៉ែត្រ​គុប​ និង ​រថ​យន្ត​ក្រុង​មួយ​គ្រឿង ត្រូវ​បាន​បង្ក្រាប​បា​នកាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​ទទួល​បាន​សេចក្ដី​រាយ​ការ​ណ៍​ពី​អ្នក​ដំណើ​រម្នាក់​ថា មាន​​ឈ្មួញ​ទុច្ចរិត​ លួច​ដឹក​​ខុស​ច្បាប់​មក​ចត​លាក់​ទុក​ក្នុង​ចំណត​រថ​យន្ត​មួយ​កន្លែង​តាម​ផ្លូវ​លេខ​ ៣៤៧ ​ក្នុង​សង្កាត់​​ បឹង​កក់​ទី ​១ ​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ ដើម្បី​ចែក​ចាយ​បន្ត​ ។
​លោក​ អ៊ុន វណ្ណា​រិ​ទ្ធ នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំពេញ​ បាន​ថ្លែង​ថា ក្រោម​កិច្ច​សហ​ការ​ជា​មួយ ​អាជ្ញាធរ​ខណ្ឌ​ទួលគោក និង​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​លោក​ ហ៊ឹង ប៊ុន​ថន ​ព្រះរាជ​អាជ្ញា​រង ​អម​សា​លា​ដំបូង​ រាជ​ធានី​ភ្នំពេញ​ ក្រុម​កម្លាំង​របស់​លោក​បាន​ចុះ​ឆែក​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ទាំង​អស់​ដែល​ចត​ក្នុង​ចំណត​រថ​យន្ត​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​ ស្ទឹង​សែន​នី​កាខូ​អិ​ល​ធី​ឌី​ហើយ​បាន​រក​ឃើញ​ឈើ​ប្រភេទ​សុក្រំ​៣៥​ដុំ​ស្មើ​និង​២​ម៉ែត្រ​គុប​ក្នុង​រថ​យន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ ​3D.3377​ ។
លោក​បាន​បញ្ជាក់​ថា៖​«ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរ​នោះ​អ្នក​បើក​បរ​រថ​យន្ត​ដឹក​បទ​ល្មើស​ព្រៃឈើ​ ទំនង​ជាបាន​ដឹង​ខ្លួន​មុន​ហើយ​គេច​ខ្លួន​បាត់​មុន​សមត្ថ​កិច្ច​ទៅ​ដល់។ ទោះ​បី​ជា​បែប​ណាក្ដី ​វត្ថុ​តាង​រថ​យន្ត​ក្រុង​១​គ្រឿង​និង​ ឈើ​ទាំង​នោះ ត្រូវ​បាន​រឹប​អូស​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើព្រែ​ក​ព្នៅ ​តាម​បណ្តោយ​ផ្លូវ​លេខ ​៥ ភូមិ​ឡ​កំបោ​រ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ ឫ​ស្សី​កែវ​ ដើម្បី​បន្ត​នីតិវិ​ធី​តាម​ច្បាប់​ព្រៃ​ឈើ »​។
លោក ​វណ្ណា​រិទ្ធ​ បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ទី ​១ ​ទេ ដែល​សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំពេញ ​បង្ក្រាប​ចាប់​បាន​ករណី​លួច​ដឹក​ជញ្ជូន​ឈើ​តាម​រថ​យន្ត​ក្រុង​និង​រថ​យន្ត​ប្រណីត​ខុស​ច្បាប់​បែប​នេះ។​
លោក​ថា​ កន្លង​មក​រដ្ឋ​បាល​ព្រៃ​ឈើ​ រាជ​ធានី ​ភ្នំ​ពេញ ​ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញា​ធរ​ពាក់​ព័ន្ធ បាន​បង្ក្រាប​បទ​ល្មើស​ដឹក​ជញ្ជូន​ និង ​សន្និធិ​ផលិត​ផល​ព្រៃ​ឈើ​ជា​ច្រើន​ករណី​និង​បាន​ផាក​ពិន័យ​ជន​ល្មើស​ជា​បន្ត​បន្ទាប់​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s