មិនធម្មតា​មែន​…​នៅ​ក្មេង​សោះ​ឈ្នះ​ពានរង្វាន់​ពិភពលោក​ផ្នែក​គិត​លេខ​លឿន​បំផុត​

ប្រភព: កោះសន្តិភាព

KhmerSahrika

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​មាន​រៀបចំ​កម្ម​ពិធី​ចែក​ពានរង្វាន់ ដល់​កុមារ​ខ្មែរ​ម្នាក់​ឈ្មោះ តាំង ហាក់​គង់ នៅ​ខេត្ដសៀមរាប​ដែល​បាន​ឈ្នះ​ពានរង្វាន់​ជ័យ​លា​ភី​លេខ​២ ខ្នាត​អន្ដរជាតិ​ផ្នែក​គណនា​គណិតសាស្ដ្រ​សមត្ថភាព​ខួរក្បាល​វ័យឆ្លាត​រហ័ស​បំផុត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

6afec31bc19e4fab59d09df109a755f1

ជ័យ​លា​ភី​នេះ​បង្ហាញ​ថា កុមារ​កម្ពុជា​មាន​សមត្ថភាព​និង​ភាព​វ័យឆ្លាត​មិន​ចាញ់​កុមារ​បរទេស​នោះ ។ លោក ប៊ឺ​នែ​ត វ័ង (Bernerd Warng) នាយក​ប្រតិបត្ដិ​កម្មវិធី​យូ​ស៊ី​ម៉ាស​កម្ពុជា UCMAS Cambodia នៃ​សាលា I Kid ប្រចាំ​ខេត្ដសៀមរាប និង​ជាទី​ប្រឹក្សា​អប់រំ​អន្ដរជាតិ ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ប្រាប់​អភិបាលរង​ខេត្ដសៀមរាប ។

ក្នុង​ឱកាស​ចែក​ពានរង្វាន់​នា​ពេល​នោះ​ដែរ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តបាន​មាន​ប្រ​សាសន៍​​ថា វិញ្ញាសា​រការ​ប្រលង​សញ្ញាប័ត្រ​អន្ដរជាតិ​នា​ថ្ងៃនេះ​បាន​យក​មក​ពី​ទីស្នាក់ការ​យូ​ស៊ី​ម៉ាស អន្ដរជាតិ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ការ​ប្រលង​នេះ​ធ្វើ​ឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ កន្លង​មក ។ លោក​បាន​បន្ដ​ថា កម្មវិធី​ប្រលង​មាន​សិស្ស​ប្រមាណ​៣០០០​នាក់​មក​ពី​៤៥​ប្រទេស​លើ​ពិភពលោក​ដែល​ក្នុង​នោះ មាន​កុមារ​កម្ពុជា​ប្រមាណ​៥៨​នាក់​នៃ​សិស្ស​យូ​ស៊ី​ម៉ាស​កម្ពុជា បាន​ទៅ​ប្រលង​យក​វិ​ញ្ញាប​ន​ប័ត្រ​លំដាប់​ពិភពលោក​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

b81e496fa2222c07003057f32d3f1b95

លោក​បាន​បន្ដ​ថា កុមារ​កម្ពុជា​១​រូប​ឈ្មោះ តាំង ហាក់​គង់ បាន​ទ​ទទួល​ជ័យ​លា​ភី​លេខ​២​កម្រិត​អន្ដរជាតិ ផ្នែក​កម្មវិធី​គិត​លេខ​រហ័ស​បំផុត ថ្នាក់ Elementary(A) ហើយ​បួន​នាក់​ទៀត​ក៏​បាន​ទទួល​ប័ណ្ណសរសើរ​ផង​ដែរ ។ លោក​បាន​បន្ដ​ថា ជាមួយ​វិ​ញ្ញាប​ន​ប័ត្រ​កំរិត​អន្ដរជាតិ​នេះ សិស្ស​យូ​ស៊ី​ម៉ាស មាន​អាទិភាព​ខ្ពស់​បំផុត នឹង​ងាយស្រួល​ទទួល​បាន​ឱកាស​ចូល​ទៅ​សិក្សា​តាម​សាលា​ដែល​មានគុណ​ភាព និង​សាកលវិទ្យាល័យ​នានា​នា​ពេល​អនាគត ។ មិនតែប៉ុណ្ណោះ នៅ​ពេល​បញ្ចប់​ការ​សិក្សា​ពួក​គេ​ងាយ​ស្រូល​រក​ការងារ​ធ្វើ​ផង​ដែរ ដោយសារ វិ​ញ្ញាប​ន​ប័ត្រ​ខ្នាត់​អន្ដរជាតិ​នេះ បាន​បញ្ជាក់​ពី​សមត្ថភាព​សិក្សា​មុខ​វិជ្ជា​ពិសេស​គណិត​វិទ្យា​ដែល​វិទ្យាសាស្ដ្រ​ពិត ។

6afec31bc19e4fab59d09df109a755f1

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ដសៀមរាប​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​កុមារ​ទទួល​បាន​ជ័យ​លា​ភី បាន​មាន​ប្រសាសន៍​ថា UCMAS ជា​កម្មវិធី​មួយ នៃ​សាលា អាយ​ឃី​ដ សម្រាប់​ក្បាច់​គិត​លេខ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​សម្រាប់​ខួរក្បាល​កុមារ ដែល​ប្រៀប​ដូច​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រឿង​ម៉ា​ស៊ី​គិត​លេខ​បែប​ទំនើប និង​ជួយ​ផ្ដល់​ទិន្ន័យ​បន្ថែម​កាន់តែ​ច្បាស់​សម្រាប់​មនុស្សជាតិ ។

01dc9a507787ce079c0986cdfcbd597a

លោក​បាន​សម្ដែង​កោតសរសើរ​ពី​ភាព​វ័យឆ្លាត របស់​កុមារ តាំង ហាក់​គង នៅ​ក្នុង​ខេត្ដសៀមរាប​ដែល​លោក​ថា ចំណាត់ថ្នាក់​ដ៏​ល្អ​នេះ​បង្ហាញ​ថា កុមារ​កម្ពុជា​មាន​ខួរក្បាល​វ័យឆ្លាត​មិន​ចាញ់​កុមារ​នៅ​បរទេស​នោះ​ទេ ។ លោក​អំពាវនាវ​ឱ្យ​សាលារៀន​ឯកជន​យក​ក​ចិត្ដ​ទុក​បង្រៀន​កុមារ​ស្រប​តាម​ស្ដង់ដារ​តាម​ក្រសួង​អប់រំ​យុវ​ជ និង​កីឡា ដើម្បី​អោយ​កុមារ​មាន​អនាគត​ល្អ​ប្រសើរ ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s