សហគមន៍​បឹង​តង្កៀបក្ដាម​រួម​គ្នា​ការពារ​តំបន់​អភិរក្ស​​ធ្វើ​ឲ្យ​សម្បូរ​ត្រី​និង​សត្វ​ស្លាប​ច្រើន​ជាង​ឆ្នាំ​មុន

ប្រភព: វិទ្យុអាសុីសេរី

85f0276e-a923-4ee0-9d32-f56e1f285d0f

៣០-មេសា-២០១៦៖ ទិដ្ឋភាព​បឹង​អភិរក្ស​តង្កៀប​ក្ដាម ឋិត​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

ជា​សហគមន៍​បឹង​តង្កៀបក្ដាម នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ចំនួន ១១​នាក់ សហការ​គ្នា​ការពារ​តំបន់​អភិរក្ស​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ ហើយ​រហូត​​ធ្វើ​ឲ្យ​បឹង​អភិរក្ស​ឆ្នាំ​នេះ​សំបូរ​ត្រី និង​សត្វស្លាប​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។

​​ប្រជា​សហគមន៍​បឹង​តង្កៀបក្ដាម ស្រុក​ព្រះនេត្រព្រះ លើក​ឡើង​ថា បើ​ទោះ​បី​ជា​សត្វស្លាប និង​ត្រី​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ក៏ដោយ ក៏​ប៉ុន្តែ​ពួកគាត់​នៅ​តែ​​ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ថ្នាំ​បំពុល​ក្នុង​ស្រែ​របស់​អ្នក​ភូមិ ​ធ្វើ​ឲ្យ​សត្វ​ពុល​ងាប់​ជា​ច្រើន​ក្បាល។

ប្រធាន​សហគមន៍​បឹង​តង្កៀបក្ដាម ឃុំ​ប្រាសាទ លោក ឡំ ឡាយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ថា សត្វ​ស្លាប និង​ត្រី​ក្នុង​តំបន់​អភិរក្ស​ឆ្នាំ​នេះ​ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ទ្វេ​ដង។ លោក​បន្ថែម​ថា សត្វស្លាប​មក​រក​ស៊ី​នៅ​តំបន់​អភិរក្ស​ក្នុង​សហគមន៍​របស់​លោក ​មាន​​រាប់​ពាន់​ក្បាល​ រួម​មាន​ដូចជា​សត្វ​ក្រៀល ទុង ត្រដក់ សត្វ​ននៀល ចង្កៀលខ្យង ទាព្រៃ ប្រវឹក​ ក្អែក​ទឹក​ និង​សត្វ​ក្រសារ ជា​ដើម។ ចំណែក​ឯ​ត្រី​ក៏​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ដែរ ហើយ​ភាគ​ច្រើន​គឺ​​ត្រី​រ៉ស់ ​និង​ត្រី​ឆ្ដោរ៖ «បាទ! ដែល​ត្រី​សំបូរ និង​សត្វ​សំបូរ​នោះ​នៅ​ក្នុង​ទឹក​បឹង​អភិរក្ស​ខ្ញុំ​នេះ​បងប្អូន​មិន​សូវ​ប្រមាញ់​សត្វ​ទេ​ ពួកគាត់​រក​តែ​ត្រី​ធម្មតា រឿង​រក​សត្វ​រក​អី​អត់​មាន​អ្នក​ណា​ហ៊ាន​រក​ទេ។ ព្រោះ​តំបន់​អភិរក្ស​នេះ​ខ្ញុំ​រឹត​បន្តឹង​មិន​ឲ្យ​សម្លាប់​សត្វ​ស្លាប និង​សត្វ​កម្រៗ​នោះ​ទេ បើ​សិន​ជា​ឃើញ​ខ្ញុំ​នឹង​ចាប់​​ពិន័យ​តាម​ច្បាប់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ឡំ ឡាយ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ដាក់​ថ្នាំ​កណ្ដុរ​ក្នុង​ស្រែ​របស់​អ្នក​​ធ្វើ​ស្រែ​ប្រាំង​នៅ​ក្បែរ​តំបន់​អភិរក្ស​ ហើយ​ធ្វើ​ឲ្យ​សត្វ​ទា​ព្រៃ និង​ប្រវឹក​បាន​ទៅ​ស៊ី​ស្រូវ​ហើយ​ពុល​ថ្នាំ​ងាប់​ជា​ច្រើន​ក្បាល៖ «ខ្ញុំ​ព្រួយ​បារម្ភ​ត្រង់​ថា ដូច​ជា​សត្វ​ទាព្រៃ​និង​សត្វ​ប្រវឹក​មិន​ដឹង​ជា​ការពារ​យ៉ាង​មិច​បាន​ បើ​សត្វ​ទាព្រៃ និង​ប្រវឹក​នេះ​វា​ស៊ី​ស្រូវ​ម្ល៉ោះ​ហើយ​បងប្អូន​គាត់​ធ្វើ​ស្រែ​ប្រាំង​នៅ​ខាង​លិច​បឹង ហើយ​សត្វ​វា​ស៊ី​ស្រូវ​គេ​ គេ​ដាក់​ថ្នាំ​បំពុល​ងាប់ ខ្ញុំ​មិន​ដឹង​ការពារ​មិច​បាន ហើយ​វា​ច្រើន​គ្រាន់​បើ​ចុះ ១០​ងាប់​ទាំង​១០​ហ្នឹង​ឯង»

ទាក់ទង​នឹង​​បញ្ហា​នេះ មេ​ឃុំ​ប្រាសាទ លោក មាស ហ៊ឹក មាន​ប្រសាសន៍​ថា សត្វ​ស្លាប​នឹង​ត្រី​នៅ​បឹង​តង្កៀបក្ដាម​ឆ្នាំ​នេះ ​ពិត​ជា​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​មែន ដោយសារ​ប្រជា​សហគមន៍​រួម​គ្នា​ការពារ​តំបន់​អភិរក្ស​បាន​ល្អ។ ចំណែក​សត្វ​ស្លាប​ដែល​ពុល​ថ្នាំ​របស់​កសិករ​ងាប់​នោះ លោក​ថា ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ៖ «បើ​និយាយ​ថា​សត្វ​នៅ​នោះ​នៅ​ពេល​បឹង​ដែល​វា​ខះ​ទឹក​ គ្រាន់​តែ​វា​ស៊ី​មួយ​ថ្ងៃ​អស់​ត្រី​ប្រហែល ៤០០​គីឡូក្រាម​ បើ​សត្វ​វា​ច្រើន​យ៉ាង​នេះ​ មាន​តុង​មក​ទាំង​ហ្វូងៗ​ទៅ។ ដូច្នេះ​ខ្ញុំ​ក៏​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អី​ទេ​ គ្រាន់​តែ​បាន​ទទួល​ព័ត៌មាន​ប្រជា​ពលរដ្ឋ​ថា គេ​យក​អេក្វាទ័រ​ទៅ​ជីក​កាត់​ផ្លូវ​ហ្នឹង ហើយ​ខ្ញុំ​ក៏​បាន​ដោះស្រាយ​រួច​ហើយ​ដែរ»

​​​​​​​​​តំបន់​បឹង​អភិរក្ស​មួយ​នេះ​ មាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ ពី​ភូមិ​អ្នក​ស្រុក ហើយ​តំបន់​នេះ​បច្ចុប្បន្ន​មាន​ប្រជា​សហគមន៍​យាម​ការពារ​ចំនួន ១១​នាក់ ដោយ​ពួកគាត់​បាន​ប្ដូរ​វេន​គ្នា​យាម​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ជា​ពិសេស​នៅ​រដូវ​ទឹក​ស្រក គឺ​ចាប់​ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ។ ប្រធាន​សហគមន៍​បឹង​តង្កៀបក្ដាម លោក ឡំ ឡាយ ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​កែច្នៃ​តំបន់​អភិរក្ស​បឹង​តង្កៀបក្ដាម ឲ្យ​ទៅ​ជា​រមណីយដ្ឋាន​សម្រាប់​អ្នក​ទេសចរ​មក​ទស្សនា​កម្សាន្ត​ ពី​ព្រោះ​តំបន់​នេះ​​មាន​ព្រៃឈើ​ដុះ​អម​ជុំវិញ​មាត់​បឹង និង​មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​មក​​រស់​នៅ។ លោក​បន្ថែម​ថា​ បឹង​នេះ​ ប្រសិន​បើ​ពុំ​មាន​អ្នក​យាម​ការពារ​ឲ្យ​បាន​ដិតដល់​ទេ គឺ​មិន​យូរ​ឡើយ ​ត្រី និង​សត្វ​ស្លាប​ទាំង​នោះ នឹង​ហិនហោច​អស់​ជា​ពុំ​ខាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s