អភិវឌ្ឍន៍​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ​យក​ទឹក​ស្តុក​ទុក​ក្នុង​ស្ទឹង​សង្កែ​ សម្រាប់​ប្រើប្រាស់​និង​លើកកម្ពស់​សោភ័ណភាព​ក្រុង​បាត់ដំបង

ខេត្ត​បាត់ដំបង​៖​ដំណើរការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន មាន​ទីតាំង​ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដើម្បី​យក​ទឹក​ស្តុក​ទុក​ក្នុង​ស្ទឹង​សង្កែ និង​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ទាំង​រដូវប្រាំង និង​រដូវវស្សា​ដែលមាន​ផ្ទៃ​ដី​ស្រោចស្រព​ជាង ១០.៤០០ ហិកតា ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣៧​លាន​ដុល្លារ និង​លើកកម្ពស់​សោភ័ណភាព​ក្រុង​បាត់ដំបង ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​។

816c65e8-0637-4e63-ac3f-018912eef298

ពាក់ព័ន្ធ​គម្រោង​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក ប៉ុញ សច្ចៈ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី ដំណើរការ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ។ បន្ទាប់​ពី​កិច្ចប្រជុំ​បាន​បញ្ចប់ ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង ដែល​ត្រូវ​អនុវត្ត​គម្រោង ។

844fff58-05df-4d7d-81fe-5355f6f2c8e5.jpg

លោក ងួន រតនៈ​បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​សាងសង់​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣៧.០៨៦.៣៦៣ ដុល្លារ មាន​ផ្ទៃដី​ស្រោចស្រព​ជាង ១០.៤០០ ហិកតា ដែល​មាន​ប្រឡាយ​សរុប​ប្រវែង ១៥​គីឡូម៉ែត្រ ។ នៅពេល​ដែល​គម្រោង​នេះ​ត្រូវបាន​សាងសង់​រួចរាល់ ការរំពឹង​ទុក​ថា​ក្រុង​បាត់ដំបង​នឹង​មាន​ទឹក​ស្តុក​ទុក​ក្នុង​ស្ទឹង​សង្កែ និង​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​ទាំង​រដូវប្រាំង និង​រដូវវស្សា ។​

e1df9f53-3e0a-4f52-a6ab-a56be27bd772.jpg

លោក ប៉ុញ សច្ចៈ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស បាន​ថ្លែងថា ក្រោម​ជំនួយ​ឥណទាន​ពី​សាធារណរដ្ឋ​កូរ៉េ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ត្រូវបាន​ដំណើរការ​អនុវត្ត​ដោយ​មាន​ទំហំ​ការងារ ៖ សាងសង់​ប្រឡាយ​ពង្វាង​ទឹក​តាម​មាត់​ស្ទឹង​សង្កែ ប្រវែង ២៥០ ម៉ែត្រ​ សាងសង់​សំណង់​ទ្វារ​ទឹក​មេ​កាត់​ស្ទឹង​សង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ១ កន្លែង សាងសង់​ប្រឡាយ​បេតុង ចំនួន ៤ ខ្សែ ប្រវែង ១៣,៧៨ គីឡូម៉ែត្រ សាងសង់​សំណង់​ទ្វារ​ទឹក ចំនួន ១២ កន្លែង សាងសង់​សំណង់​ស្ទាក់​ទឹក​ប្រឡាយ​រង ចំនួន ២ កន្លែង​សាងសង់​សំណង់​លូ​ចែកចាយ​ទឹក​ប្រឡាយ​មេ ចំនួន ៨ កន្លែង សាងសង់​ស្ពាន​ឆ្លងកាត់ និង​ស្ពាន​ថ្មើរជើង​កាត់​ប្រឡាយ​មេ សរុប​ចំនួន ១៨ កន្លែង និង​សាងសង់​ជណ្តើរ​ចុះ​ប្រឡាយ​មេ​សម្រាប់​អ្នកភូមិ​ប្រើប្រាស់ ជាច្រើន​កន្លែង​ទៀត ។​

5183e35c-12f1-4d8c-b4f1-7bfbde716015.jpg

បើតាម​លោក​អគ្គនាយកដ្ឋាន​បច្ចេក​ទេស បានបញ្ជាក់​ថា តាម​ការរំពឹងទុក ក្រោយ​ពេល​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន នឹង​ផ្តល់​ទឹក​សម្រាប់​ស្រោចស្រព ផ្ទៃដី​បង្កបង្កើន​ផល របស់​បងប្អូន​ប្រជាកសិករ​រាប់ម៉ឺន​ហិកតា នៅក្នុង​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ។ ទន្ទឹមនឹងនេះ ស្ទឹង​សង្កែ ដែល​ទឹក​ធ្លាប់តែ​ហូរ​ធ្លាក់​ចូល​ទៅ​កាន់​បឹង​ទន្លេសាប ដោយ​ឥត​ប្រយោជន៍ នឹង​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា សម្រាប់​ផ្គត់ផ្គង់ ឱ្យ​ការផលិត​ទឹកស្អាត ស្រោចស្រព​ដំណាំ​កសិកម្ម និង​លើកកម្ពស់​សោភ័ណភាព​ក្រុង​បាត់ដំបង ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

918a2a7c-4d11-4914-bdcd-5e7bbda0d151.jpg

101868e2-17e9-4291-84f2-d1a2d3446d93.jpg

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s