ក្រោយ​ពលរដ្ឋ​ទទូច​សុំ មន្ត្រី​បើក​ការដ្ឋាន​ស្ដារ​និង​ជួសជុល​ឡើងវិញ​ទំនប់​អាង​កន្សែង​នៅ​ឃុំ​សឹង្ហ​

ប្រភព: CEN

បន្ទាយមានជ័យ ៖ ទំនប់​អាង​កន្សែង​នៅ​ភូមិ​កណ្តាល​ឃុំ​សឹង្ហ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ពលរដ្ឋ​បាន​ស្នើសុំ​ជាច្រើន​លើក​មក​ហើយៗ​ទន្ទឹង​រង់ចាំ បាន​បើក​ការដ្ឋាន​ស្ដារ​និង​ជួសជុល​ឡើងវិញ​ហើយ​នៅ​ថ្ងៃ​ទី​៧ ​កុម្ភ​:​ ឆ្នាំ​២០១៨ ។​

04fdf366-22fe-4a14-82dc-50ac70dd4694.jpg

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​អួរ​ជ្រៅ​បាន​និយាយថា ៖ ប្រវត្តិ​ទំនប់​អាង​កន្សែង​ស្ថិតនៅ​ភូមិ​កណ្តាល​ឃុំ​សឹង្ហ​ស្រុក​អូរជ្រៅ​នេះ ជា​អាងឺ​កដ៏ធំ​មួយ​កសាង​ក្នុង​ឆ្នាំ​១៩៧៨ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុលពត តែ​បាន​ខូចខាត​ទៅ​វិញ​និង​មិន​អាច​ប្រើប្រាស​ទាញយក​ផល​បាន​តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ព្រោះ​ជា​តំបន់​សមរភូមិ​សង្គ្រាម​ប្រទាញប្រទង់​រវាង​ភាគី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និងរ​ណ​សិស្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៃ​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​។​

5db26986-138e-4733-a655-307dbac9a841

លោក​បន្តថា ត​មក បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្នើ​សុំ​ជា​ច្រើនលើក​និង​ទទូច​អោយ​រាជរដ្ឋាភិបាល ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម អាជ្ញាធរ​និង​ដៃគួ​អភិវវឌ្ឍន៍​នានា ជួយ​ស្តារ​និង​ជួសជុល​កែលម្អ​អាង​នេះ​ឡើង​វិញ​។​

តប​តាម​សំណូមពរ​នេះ ទើប​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៃ​រាជរដ្ឋាភិបាល​និង​អាជ្ញាធរ​បាន​នាំគ្នា​បើក​ការដ្ឋាន​ជួសជុល និង​ស្តារឡើងវិញ​អាង​នេះ​ដែល​មាន​ទំហំ បណ្តោយ​ប្រវែង​៣.៩៦០​ម​ម៉ែត្រ ទទឹង​ប្រវែង ១.០០០​ម៉ែត្រ កម្ពស់ ៣,៥ ទៅ ៥​ម៉ែត្រ មាន​ទំនប់​បង្ហៀរ​៣០​ម មួយកន្លែង សំណង់​ទឹក​ទ្វារ ៣ ចំនួន​១​កន្លែង សំណង់​ទ្វារ​ទឹក​១ ចំនួន​១​កន្លែង​និង​ជួសជុល​សំណង់​ចាស់​២​កន្លែង​. អាច​ផ្ទុក​ទឹក​បាន ៤.០០០.០០០​ម៉ែត្រគូប​(៤​លាន​ម៉ែត្រត្រីគុណ​) និង​ធានា​អាច​ស្រោចស្រព​ផ្ទៃ​ដី​ស្រូវ​នា​រដូវវស្សា​និង​ស្រូវប្រាំង​បាន​ជាង​៣.៧៤០​ហិច​តា ដំណាំ​រួមផ្សំ និង​ការប្រើប្រាស់​របស់​សហគម​ន៍​កសិករ​ចំនួន​៣.៤៤២​គ្រួសារ ឬ​មនុស្ស​រាយ​៦.៧៨៨​នាក់​។​

8e6b3ee4-36ff-4a59-bcaf-85afc076ab6f

ហើយ​នៅ​ជំ​ហ៊ាន​ទី​២ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម លើក​គម្រោង​ឆ្នាំ​២០១៩ ធ្វើ​ប្រឡាយ​មេ​ចំនួន​៣​ខ្សែ និង​ប្រឡាយ​រង​ត​ភ្ជាប់​ទៅ​កាន់​ក្រុង​សិរីសោភ័ណ ។​

លោក សួន បវរ អភិបាល​បន្ទាយមានជ័យ​បាន​និយាយថា : សមិទ្ធផល​ដែល​នឹង​កើត​ចេញ​ក្រោយ​ការបើក​ការដ្ឋាន​ថ្ងៃនេះ​ជា​គម្រោង​អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ធនធានទឹក​និង​ប្រើប្រាស​ថវិការដ្ឋ​នេះ ពិតជា​បាន​រួមចំណែក​ក្នុង​ការចូលរួម​ធ្វើឱ្យ​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សិង្ហ និង​ឃុំ​មួយចំនួនទៀត ស្រុក​អូរជ្រៅ កាន់តែ​មាន​ភាពល្អប្រសើ​រ​ឡើង​តាមរយៈ​ការជំរុញ​លើ​ការងារ​បង្កបង្កើនផល​កសិកម្ម​ពិសេស​លើ​ដំណាំ​ស្រូវ​បាន​គ្រប់​រដូវ​។​

37bfab97-8cce-4206-96d5-d63772f05c50

លោក សួន បវរ និយាយ​ដែរ​ថា សំណង់​ធារាសាស្ត្រ​ទំនប់​អាង​កន្សែង កំពុង​ធ្វើការ​សាងសង់​ឡើង​នេះ​ក៏​ដូច​សមិទ្ធផល​នានា​ជាច្រើន​ទៀតរ​នៅទីនេះ និង​នៅ​ទូទាំង​ប្រទេស កើតឡើង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​មាន​សម្តេខ​តេជោ​ហ៊ុនសែន ជា​នាយក​រដ្ឋ​មន្ត្រូ ដែល​ប្រទេស​ជាតិ​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍន៍​ល្អប្រសើរ ។​

លោក​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ដែនដី​មូលដ្ឋាន​ត្រូវ​បន្ត ខិតខំ​បម្រើ​សេវា​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ​ជូន​ប្រជាពលរដ្ឋ​។ បង្កើន​ការចុះ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ពលរដ្ឋ ៕

a6014cb2-71f7-402d-8215-b6f64f7d66c5

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s