ជប៉ុនបន្តផ្តល់ថវិកាជិត១លានដុល្លារដល់ស៊ីម៉ាក់ ដើម្បីជួយដល់ការងារដាំដុះស្មៅផ្អែម ផលិតចំណីសត្វ នៅខេត្តបាត់ដំបង

ប្រភព: Fresh News

(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះហត្ថលេខាជាមួយក្រុមហ៊ុន ANP ប្រទេសជប៉ុន ក្នុងការអនុវត្តគម្រោងជំរុញការដាំដុះ ការផលិតចំណីសត្វ និងលក់ចំណីសត្វ នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ស្ថិតស្រុកគាល់ក្រឡ ខេត្តបាត់ដំបង។

លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះគាំទ្រដោយរដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន (JICA) ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល២ឆ្នាំ ជាមួយនឹងថវិកាសរុបជិត ១លានដុល្លារអាមេរិក។

លោក ហេង រតនា បានថ្លែងយ៉ាងដូច្នេះថា «គម្រោងនេះមានរយៈពេល២ឆ្នាំ (២០១៨-២០១៩) មានថវិកាសរុបជិត១លានដុល្លារ ដោយភាគីជប៉ុនត្រូវផ្តល់ត្រាក់ទរ័ចំនួន៤គ្រឿង គ្រឿងចក្រសំភារៈវេចខ្ចប់ ដាំដុះ និងឃ្លាំងស្តុកជាដើម ហើយខាងស៊ីម៉ាក់ជាអ្នកធ្វើផលិតកម្មដាំដុះ ផលិតចំណីសត្វ និងសាកល្បងលក់ចំណីសត្វនោះ។ ជារួមគម្រោងនេះនឹងជួយលើកកំពស់ការចិញ្ចឹមសត្វ តាមរយៈការផលិតចំណីសត្វមានគុណភាពនិងទំនើប ដែលអាចជួយដល់កសិករចិញ្ចឹមសត្វ និងពិសេសចំពោះនិវត្តន៍ជននៃអង្គភាពស៊ីម៉ាក់ផងដែរ»

សូមជម្រាបជូនថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កន្លងទៅជប៉ុនធ្លាប់បានផ្តល់ជំនួយដែលមានទឹកប្រាក់ជិត៨លានដុល្លារម្តងហើយដល់ស៊ីម៉ាក់ ដែលរដ្ឋាភិបាលប្រទេសនេះ សម្រេចផ្តល់ដល់ស៊ីម៉ាក់កាលពីចុងឆ្នាំ២០១៧ សម្រាប់គាំទ្រការបោសសំអាតមីន និងជួយគាំទ្រដល់ជនរងគ្រោះ ដោយសារមីន នៅខេត្តបាត់ដំបង ទិសដៅ៤ស្រុក រួមមានស្រុកសំឡូត រតនមណ្ឌល បាណន្ត និងស្រុកបរវេល មានចំនួនប្រមាណជិត៤លានដុល្លារអាមេរិក និងទិញគ្រឿងចក្រកំទេចមីនចំនួន៥គ្រឿង បូករួមនឹងគ្រឿងបន្លាស់ចំនួនជាង៣.៤លានដុល្លារ និងតង់ស្នាក់នៅសំរាប់អ្នកដោះមីន មានចំនួន៥០តង់ធំ៕

fn-2018-02-08-18-45-02-0

fn-2018-02-08-18-45-02-1

fn-2018-02-08-18-45-02-2

fn-2018-02-08-18-45-03-3

fn-2018-02-08-18-45-03-4

fn-2018-02-08-18-45-03-5

fn-2018-02-08-18-45-03-6

fn-2018-02-08-18-45-03-7

fn-2018-02-08-18-45-03-8

fn-2018-02-08-18-45-03-9

fn-2018-02-08-18-45-03-10

fn-2018-02-08-18-45-03-11

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s