ដើមឈើធំៗនៅជើងភ្នំឱរ៉ាល់ កំពុងរងការកាប់ទន្ទ្រានយ៉ាងខ្លាំង ប្រជាពលរដ្ឋបារម្ភខ្លាចព្រៃឈើ នៅតំបន់នោះត្រូវហិនហោច

ប្រភព: Fresh News

(ភ្នំពេញ)៖ ព្រៃឈើដ៏សែនក្រាស់នៅតាមជើងភ្នំឱរ៉ាល់កាលពីអតីតកាលនោះ បានប្រែទៅជារហោលវិញហើយនាពេលបច្ចុប្បន្ន ព្រោះតែការកើនខ្ពស់នៃទីផ្សារឈើ។ ក្នុងដំណើរឡើងទៅកាន់ភ្នំឱរ៉ាល់នាសប្តាហ៍កន្លងទៅនេះ តាមដងផ្លូវក្រុមអ្នកព័ត៌មានបានឃើញគោយន្តជាច្រើនគ្រឿងដង្ហែគ្នាដឹកឈើធំៗចេញពីជើងភ្នំឱរ៉ាល់។

ប្រជាពលរដ្ឋរស់នៅតាមជើងភ្នំឱរ៉ាល់ បានឲ្យអ្នកព័ត៌មាន Fresh News ដឹងថា ការកាប់ព្រៃឈើនៅតំបន់ជើងភ្នំឱរ៉ាល់នេះ បានធ្វើឡើងតាំងពីអំឡុងឆ្នាំ១៩៩៨មកម្ល៉េះ។ អ្នកភូមិ ដែលសូមលាក់អត្តសញ្ញាណព្រោះតែបារម្ភពីសុវត្ថិភាពរបស់ខ្លួននោះ បានអះអាងថា ព្រៃឈើនៅជើងភ្នំឱរ៉ាល់នេះ កាលពីអតីតកាល គឺក្រាស់សូម្បីតែពន្លឺថ្ងៃចាំងចូលមិនដល់ផង តែបច្ចុប្បន្នឈើទាំងអស់នោះ បានបាត់បង់អស់ហើយ នៅសល់តែឈើខិតទៅកំពូលភ្នំតែប៉ុណ្ណោះ ដែលពិបាកក្នុងការឡើងទៅកាប់។

បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បានថ្លែងទៀតថា ពួកគាត់មិនអាចដឹងពីចំនួនប្រជាពលរដ្ឋដែលឡើងទៅកាប់ឈើនៅតំបន់ឱរ៉ាល់បាននោះឡើយ ដឹងត្រឹមថា មានចំនួនច្រើនក្នុងមួយថ្ងៃៗមានគោយន្តដឹកជញ្ជូនឈើចន្លោះពី ៣០-៤០គ្រឿង។ បើតាមប្រជាពលរដ្ឋក្រុមអ្នកកាប់ឈើទាំងនេះ មិនមែនជាអ្នករស់នៅក្នុងភូមិក្បែភ្នំឱរ៉ាល់នោះឡើយ ភាគច្រើនពួកគេមកពីបណ្តាខេត្តផ្សេងៗ។

នៅតាមដងផ្លូវឡើងទៅកាន់កំពូលភ្នំឱរ៉ាល់នៅពេលថ្ងៃសំឡេងរណាយន្តលាន់ឮយ៉ាងកងរំពងក្នុងព្រៃ ហើយយូរៗម្តងសំឡេងឈើរលំក៏បានលាន់ឮឡើង។ តាមការសាកសួរជាមួយប្រជាពលរដ្ឋដែលឡើងកាប់ឈើ បានឲ្យដឹងថា ពួកគាត់ត្រូវចំណាយពេលទៅដេកតាមជើងភ្នំរយៈពេលប្រមាណជាមួយខែក្នុងពេលឡើងទៅកាប់ឈើមួយជើងៗ។ ក្នុងរយៈពេលមួយខែនេះ អាចរកកម្រៃពីការលក់ឈើឲ្យឈ្មួញបានប្រមាណជា ២លានរៀល ប៉ុន្តែក្រោយពីចំណាយលើថ្លៃប្រេងម៉ាស៊ីន ការហូបចុក រួមទាំងជូនទ្រនាប់ដៃដល់មន្ត្រីខ្លះផងនោះ ពួកគាត់សល់ប្រមាណតែ ១លានរៀលប៉ុណ្ណោះ។

ព្រៃឈើតាមជើងភ្នំឱរ៉ាល់ មិនត្រឹមតែដើរតួជាជម្រក និងផ្តល់ជាចំណីសម្រាប់សត្វដ៏ច្រើននៅតំបន់នោះប៉ុណ្ណោះទេ តែក៏បានរួមចំណែកអន្ទងដួងចិត្តអ្នកស្រឡាញ់ព្រៃព្រឹក្សា និងអ្នកទេសចរឲ្យទៅកាន់ភ្នំឱរ៉ាល់ផងដែរ។ ប្រជាពលរដ្ឋអ្នកជូនភ្ញៀវឡើងភ្នំឱរ៉ាល់ បានគូសបញ្ជាក់ថា មានសត្វជាច្រើននៅតាមជើងភ្នំឱរ៉ាល់ បានរស់ដោយពឹងផ្អែកទៅលើព្រៃឈើទាំងអស់នោះ ហើយក៏មានភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ជាច្រើន បានលង់ចិត្តស្លុងអារម្មណ៍ជាមួយសម្រស់ព្រៃព្រឹក្សទាំងអស់នោះដែរ។

ការកាប់ព្រៃឈើតាមជើងភ្នំឱរ៉ាល់ មិនត្រឹមតែធ្វើឲ្យព្រៃឈើត្រូវហិនហោចនោះទេ តែក៏កំពុងក្លាយជាការគំរាមកំហែងដល់ជីវិតសត្វនៅតំបន់ភ្នំឱរ៉ាល់ផងដែរ។ ប្រជាពលរដ្ឋរស់នៅតាមជើងភ្នំឱរ៉ាល់ និងជាអ្នកកំពុងទទួលបានប្រយោជន៍ពីការជូនភ្ញៀវឡើងលេងកំពូលភ្នំឱរ៉ាល់ បានស្នើសុំអាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះ។

ពួកគាត់បានបង្ហាញការជឿជាក់ថា ប្រសិនបើមិនចាប់ផ្តើមទប់ស្កាត់ការកាប់បំផ្លាញនេះទេ ព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់នឹងប្រឈមការហិន ហោច ហើយសត្វព្រៃ ដែលពឹងអាស្រ័យលើព្រៃឈើទាំងនោះ ក៏ប្រឈមការបាត់បង់ផងដែរ៕

fn-2018-02-08-11-12-27-0

fn-2018-02-08-11-12-28-1

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s