ទំនាស់​ដីធ្លី​ជិត​២០​ឆ្នាំ ទើប​ដោះស្រាយ​បញ្ចប់

ប្រភព: កោះសន្តិភាព

f33939f3c421a1a40c08d952264eb83b-780x454

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់​ដីធ្លី​តំបន់​អតីត​ខ្មែរក្រហម​អូស​បន្លាយ​ជិត​២០​ឆ្នាំ​ទើប​ដោះស្រាយ​បញ្ចប់ ត្រូវ​បាន​វាស់វែង ធ្វើ​ប្លង់​កម្ម​សិទ្ធ​ជូន​២​គ្រួសារ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ភូមិ​អំពី​ល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ទំនាស់​ដីធ្លី​រវាង​ឈ្មោះ ហេង ឈុ​ន ភេទ​ប្រុស និង​ឈ្មោះ អៀម រី​ម ភេទ​ប្រុស បាន​កើតឡើង​ជិត​២០​ឆ្នាំ​មក​ហើយ​ដែល​ដោះស្រាយ​មិន​ចេញ​មិន​បាន​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ ក្រោយ​ពេល​ដែល​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្តបន្ទាយមានជ័យ​ទទួល​បណ្តឹង​ហើយ​បាន​ឲ្យ​ក្រុមការងារ​ខេត្ត​សហការ​ស្រុក​ម៉ា​ឡៃ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង និង​ប្រវត្តិ​ដី​ហើយ​កោះ​ប្រជុំ​រក​ដំណោះស្រាយ​ទំនាស់​ជូន ប្រជាពលរដ្ឋ ២​គ្រួសារ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​អំឡុង​ចុងឆ្នាំ​២០១៧​។

d2ec349e0e2e22802bc97136fb12e05c

bae718171414c7cb95beee625ddfa4f0

b6c1659645c23b60bbe9808b343b6d06

លោក​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ដោះស្រាយ ទំនាស់​បញ្ចប់​បាន​បង្កើត​គណៈកម្មការ​ចុះ​វាស់វែង​ដីធ្លី និង​កំណត់​ព្រំ​ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​មាន​ចំនួន​៦​គ្រួសារ ដើម្បី​បញ្ចប់រឿង​ហើយ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​ស្ថិត​ភូមិ​អំពី​ល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។ ប្រជាពលរដ្ឋ​ទាំង ៦​គ្រួសារ​ដែល​ជា​អ្នក​ពាក់ព័ន្ធ​បាន​ថ្លែង​អំណ​គុណ​ចំពោះ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​ដឹកនាំ​ដោយ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​តំណាង​លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​ដោះស្រាយ ទំនាស់​ដែល​ជាប់​គាំង​ជិត​២០​ឆ្នាំ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ​ធ្វ​ការ​វាស់វែង និង​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ដោយ​ស្រប់ច្បាប់​ទៀត​ផង​៕

be8e681c8a02d3115ac78e749c70a798

064a68ca148d8eb593bec306e6091abd

d2ec349e0e2e22802bc97136fb12e05c

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s