របរ​កសិកម្ម​ដាំ​បន្លែ​ផ្លាស់​ប្ដូរ​ជីវភាព​គ្រួសារ

ប្រភព: កោះសន្តិភាព

53cc638c15debc4d5b3bf12f949f5d79-3-780x455

ខេត្ត​ប៉ៃលិន ៖ គ្មាន​មុខរបរ និង​ការងារ​ប្រចាំ​ថ្ងៃ ពិតជា​លំបាក​ក្នុង​ការ​រស់នៅ​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ដូច​ជា​កសិករ​ម្នាក់​ឈ្មោះ បាន យិ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន កាលពីមុន​ជីវិត​រស់នៅ​ជាមួយ​ស្វាមី​ជា​កម្មករ ចិញ្ចឹម​កូន​រហូត​ដល់​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ប្រុស​២​នាក់ រស់នៅ​រក​ព្រឹក​ខ្វះ​ល្ងាច រហូត​ដល់​ក្រោយមក​បង្កើត​គំនិត​ច្នៃប្រឌិត បាន​ដាំ​បន្លែ​លក់​ផ្គង់​ផ្គង់​ជីវភាព​គ្រួសារ​ធូរធារ​ផង​ដែរ ។

បើ​តាម​សម្តី​ស្ត្រី​ឈ្មោះ បាន យិ​ន បានឱ្យ​ដឹង​ថា រហូត​មក​ដល់​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ ជីវភាព​គ្រួសារ​របស់​គាត់​មានការ​រស់នៅ​ស្រួល​ជាង​មុន ដោយ​កាលពីដើម​ធ្វើ​កម្មករ​រក​ព្រឹក​ហូប​ល្ងាច ហើយ​ខ្វះមុខខ្វះក្រោយ រហូត​ដល់​ក្រុម​គ្រួសារ​ធ្លាក់ខ្លួន​ឈឺ​ខ្ចី​លុយ​គេ​យក​ព្យាបាល ហើយ​គ្មាន​អ្វី​សងបំណុល​គេ ទើប​ដាច់​ចិត្ត​សុំ​ដី​អ្នក​ជិតខាង​ដាំ​បន្លែ ដូច​ជា​ត្រសក់ទ្រើង សាឡា​ត់ ស្ពៃខៀវ ស្ពៃក្រញាញ់ និង​ត្រកួន​ជាដើម ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​កាប់​ដី​ដាក់​ដាំ​បាន​តែ​រយៈពេល​២០​ថ្ងៃ​ទៅ​កន្លះ​ខែ គាត់​អាច​ប្រមូល​ផល​ពី​បន្លែ​ទាំងនោះ​បាន ដោយ​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ដល់​ក្នុង​ចម្ការ​ជា​រៀងរាល់ថ្ងៃ មិនបាច់​បេះ​លើកយក​ទៅ​លក់ដូរ​នៅ​ផ្សារ​នោះ​ទេ ហើយ​គាត់​ក៏​ដាំ​បណ្តាក់​គ្នា​ដោយ​ប្រមូល​ផល​ស្ទើរតែ​ប្រចាំ​តែ​ម្តង ។ ការ​ប្រមូល​ផល​នេះ បើ​ប៉ះ​ចំ​រដូវ​ដែល​មិនសូវ​មាន​បន្លែ​នៅ​ទីផ្សារ​គាត់​លក់​បាន​ថ្លៃ ជាក់ស្តែង​រហូត​មក​ដល់​ពេល​នេះ សណ្តែកកួរ​១​គីឡូក្រាម លក់​បាន​ថ្លៃ​៣,៥០០​ទៅ​៤,០០០​រៀល ហើយ​ត្រសក់ទ្រើង (​ត្រសក់ផ្អរ​) ១​គីឡូក្រាម លក់​បាន​១,៥០០​ទៅ​២,០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ​ៗ គាត់​អាច​បេះ​បាន​ចំនួន​១០០​ទៅ​១៥០​គីឡូក្រាម ។

គាត់​បញ្ជាក់​ទៀត​ថា សព្វថ្ងៃ​គាត់​អាច​បាន​ប្រាក់​ជា​ប្រចាំ​ក្នុង​១​ថ្ងៃ​ៗ​យ៉ាងតិច​ក៏​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​ដែរ ដោយ​ខុស​ពី​មុន ធ្វើ​កម្មករ​សំណង់​ទទួល​បាន​តែ​១​ថ្ងៃ​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ធ្វើ​ការងារ​មិន​ហ៊ាន​ឈប់​សម្រាក​នោះ​លើ​យ ។ ប៉ុន្តែ​បែរមក​ដាំ​បន្លែ​លក់​វិញ ចង់​ធ្វើ​ពេល​ណា ឈប់​សម្រាក​ពេល​ណា ក៏​មិន​មាន​នរណា​ស្តីឱ្យ​នោះ​ដែរ ។ លើស​ពី​នេះ គាត់​ចេះ​ដាំ​បន្លែ​នេះ​ដោយ រៀន​ដាំ​ខ្លួនឯង ហើយ​បាន​ខាង​អង្គការ និង​ខាង​អាជ្ញាធរ​ភូមិ សង្កាត់ ហៅ​ទៅ​រៀន​បន្ថែម​ទៀត ទើប​មាន​បច្ចេកទេស​ក្នុង​ការ​ដាំ​បន្លែ​នេះ ។ មើលទៅ​គាត់​មិន​ឈប់​មុខរបរ​ដាំ​បន្លែ​លក់​ឡើយ ព្រោះ​ជា​អាហារ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រចាំ​ថ្ងៃ គ្រាន់តែ​ពេល​មាន​ច្រើន​ចុះថោក ហើយ​នៅ​រដូវ​មិនសូវ​សម្បូរ​ឡើងថ្លៃ ធ្វើ​ឱ្យ​គាត់​អាច​បេះ​លក់​សង​ជំពាក់​បំណុល​អង្គការ និង​សល់​ប្រាក់​មួយ​ចំនួន​សម្រាប់​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព ។ គាត់​ក៏​អាច​សល់​លុយកាក់​សម្រាប់​ជំរុញ​ឱ្យ​កូន​ៗ​ចំនួន​២​នាក់​ទៅ​រៀន​រាល់ថ្ងៃ មិន​ខ្វះខាត​ដូច​កាលពីមុន​នោះ​ទេ ៕

ea66c06c1e1c05fa9f1aa39d98dc5bc1-10

98c6f2c2287f4c73cea3d40ae7ec3ff2-12

13cee27a2bd93915479f049378cffdd3-10

3a170a9fe4f47efa37d23ad521b9098e-812426c956d1bc5017082b12a969b0b7c-4

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s