បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង , ក្រសួង​បរិស្ថាន​ត្រូវ​កាត់​ឆ្វៀល​ផ្ទៃដី​វិនិយោគ ដី​លំនៅដ្ឋាន ដីស្រែ​ចម្ការ និង​ដី​អាស្រ័យ​ផល​ចេញ​

ប្រភព: CEN

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ចេញ​អនុក្រឹត្យ​សម្រេច​ឲ្យ​បង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង​។421000a3-6585-48f2-9bb1-9d8aa645cf5b

បើ​យោង​តាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង រួមមាន​៖ កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ ដែល​មាន​ផ្ទៃ​សរុប ៥២.៤៤៨​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដោយ​ក្នុង​នោះ​មាន​ផ្ទៃដី​ទំហំ​៥.៣១១​ហិកតា និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ ៤៧.១៣៧​ហិកតា ដូច​មាន​ផែនទី​ភ្ជាប់​មក​ជាមួយ​។​

​អនុក្រឹត្យ​នេះ មាន​គោលបំណង​ដូចតទៅ​៖ ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​លើ​កោះ និង​បរិវេណ​សមុទ្រ​ជុំវិញ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន ក្នុង​ការរួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ ផ្ទៃ​ដី​អនុក្រឹត្យ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​មិន​បញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។​

b7cb220c-f013-4ccf-a7ad-9a884bab9c76

បើ​តាម​អនុក្រឹត្យ​នេះ ៖ ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដើម្បី​ធានា​កិច្ច​គាំពារ បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ ក្រសួង​បរិស្ថាន​ត្រូវ​កំណត់ និង​បែងចែក​ដើម្បី​ការ​កាត់​ឆ្វៀល​ផ្ទៃដី​វិនិយោគ ដី​លំនៅដ្ឋាន ដីស្រែ​ចម្ការ និង​ដី​អាស្រ័យ​ផល​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ នៅលើ​កោះ​នានា​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

​អនុក្រឹត្យ​នៃ​ការបង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​៖​

ed5b841a-5bca-46f2-b099-748178558495

89e801d7-341e-4fe4-8e9b-7cfff2227fb6

067bf09d-134e-4ac3-b58c-30766a7516f8

b0e163a4-5cc7-4b83-b752-7ae572e5aaf4

084e5e76-6adc-4aca-9245-66fe7ecce937

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s