អគ្គីភ័យឆក់យកជីវិត មនុស្ស៣នាក់ នៅស្រុកត្រពាំង ប្រាសាទ

ប្រភព​ : ដើមអម្ពិល

1

ខេត្តឧត្ដមានជ័យ ៖ ជីវិតមួយគ្រួសារ ចំនួន៣នាក់ មានម្ដាយម្នាក់ នឹងកូនស្រី២នាក់ បានស្លាប់ យ៉ាងអាណោចអាធម គរលើគ្នានៅក្នុងគំនរផេះ ក្នុងករណីអគ្គីភ័យឆាបឆេះតូប លក់អីវ៉ាន់ ចាបហួយមួយកន្លែង ស្ថិតនៅទល់មុខសាលាឃុំអូរស្វាយ ក្នុងភូមិសែនសំ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ នៅអំឡុងវេលាម៉ោង ១យប់ ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៨។

លោកអនុសេនីយ៍ឯក គង់ សម្បតិ្ត មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បានអោយដឹងថា អគ្គីភ័យ បានបំផ្លាញផ្ទះលក់អីវ៉ាន់ចាបហួយមួយខ្នង មានទំហំ៥គុណ នឹង៧ម៉ែត្រ និងតសំយ៉ាប់មុខផ្ទះចំនួន៣ម៉ែត្រ ធ្វើអំពីរឈើប្រក់ស័ង្ហសី និងចាក់សាប បេតុងក្រោម។

លោកបន្តថា ក្នុងនោះមានមនុស្ដ ៣នាក់ ដែលជាប់នៅក្នុងបន្ទប់ដេកបានស្លាប់គរលើគ្នា ដែលទី១ឈ្មោះ ហង្ស​ ហូវ​ ភេទស្រី​ អាយុ៤២ឆ្នាំ​ ជាម្តាយ ទី​២​ ឈ្មោះ​ ចាន់​ ស្រី​នុត​ ភេទស្រី​អាយុ១៣ឆ្នាំ​ កូន និងទី៣​ឈ្មោះ​ ចាន់​ លីតា​ ភេទស្រី អាយុ៧ឆ្នាំ។

លោកបន្តទៀតថា អគ្គីភ័យឆាប់ឆេះតូបលក់អីវ៉ាន់ហួយខាងលើ សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង ហើយនៅក្នុងផ្ទះជនរងគ្រោះមានលក់ហ្គាស សាំង និងសំភារៈលក់ដូរមានជាតិជ័រ និងថងប្លាស្ទីចពេញក្នុងផ្ទះ ទើបបណ្តាលអោយភ្លើង ឆាប់ឆេះយ៉ាងលឿន ដែលអ្នកភូមិ និងសមត្ថកិច្ច ជួយអន្តរាគមន៍ ដងទឹក និងបាញ់ទឹកពន្លត់ តែមិនអាចជួយសង្គ្រោះបាន។

លោកបានបញ្ជាក់បន្ថែមថា តាមការរៀបរាប់ពីឈ្មោះ ចាន់ សារ៉ុម ភេទប្រុសអាយុ៤៨ឆ្នាំ ដែលត្រូវជាប្តី និងឪពុកជរង ជនរងគ្រោះខាងលើ បានអោយដឹងថា នៅយប់កើតហេតុ ខ្លួនជាប់រវល់ធ្វើការនៅបន្ទាយកងពលលេខ៨ នៅខេត្តព្រះវិហារ ហើយទ្រព្យសម្បត្តិដែលបាត់ បង់សរុបប្រហែល៤៥០០០ដុល្លារ ៕

23456

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s