តុលាការ​ពោធិ៍សាត់​ចេញ​ដីកា​បង្គាប់​ឲ្យ​សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​ក្រគរ​ចូល​បំភ្លឺ​លើក​ទី​៣

ប្រភព : វិទ្យុអាសីុសេរី

image

សាលាដំបូង​ខេត្ត​ពោធិ៍សាត់។

សកម្មជន​ដីធ្លី និង​ការពារ​ធនធានធម្មជាតិ​នៅ​ស្រុក​ក្រគរ លោក គុជ វ៉េង រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​សាលាដំបូង​ខេត្ត ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​បាន​ប្រព្រឹត្ត​នៅ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៦។ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ លោក គុជ វ៉េង បាន​ចូល​បំភ្លឺ​ជុំវិញ​បទ​ចោទ​នេះ​ម្ដង​រួច​មក​ហើយ តាម​ពាក្យបណ្ដឹង​របស់​មេឃុំ​ស្នាអន្សា គឺ​លោក មោក កោ។

លោក គុជ វ៉េង ធ្លាប់​​​បាន​ឲ្យ​ដឹង​ថា ភស្តុតាង​ដែល​ដើម​បណ្ដឹង​យក​ជា​សំអាង​ក្នុង​ពាក្យបណ្ដឹង នោះ​គឺ​បទសម្ភាសន៍​របស់​លោក​ជាមួយ​អាស៊ីសេរី ទាក់ទង​រឿង​ដីធ្លី​ដែល​អាជ្ញាធរ​ឃុំ​ដកហូត​ដីធ្លី​ពលរដ្ឋ​ចំនួន ២១​គ្រួសារ​ទៅ​ដាក់​ជា​ព្រៃ​សហគមន៍ ហើយ​តុលាការ​សម្រេច​ឲ្យ​ភាគី​ពលរដ្ឋ មាន​ទោស​កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ លោក​ថា កាលណោះ​លោក​មិនបាន​និយាយ​ថា តុលាការ​មិន​អើពើ ឬ​អយុត្តិធម៌​នោះ​ទេ គឺ​គ្រាន់តែ​ស្នើ​ឲ្យ​តុលាការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ដី​មាន​ជម្លោះ មុន​កាត់​សេចក្ដី ពីព្រោះ​ពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​១៩៨៣ ហើយ​ព្រៃ​សហគមន៍​បង្កើត​នៅ​ឆ្នាំ​២០១៣។ អ្វី​ដែល​លោក​បាន​និយាយ​ទាក់ទង​នឹង​ជម្លោះដីធ្លី​រវាង​អាជ្ញាធរ​ឃុំ និង​ពលរដ្ឋ​ជា​រឿង​ពិត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s