ភ្ញៀវទេសចរ​រិះគន់ថា រដ្ឋបាលខេត្ត​ព្រះសីហនុ មិនទាន់​អាច​គ្រប់គ្រង​បរិស្ថាន និង​ទឹកស្អុយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ

ប្រភព: CEN

ខេត្ត​ព្រះសីហនុ​៖ សាធារណៈជន ពិសេស​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​បន្ត​រិះគន់​ចំពោះ​ការគ្រប់គ្រង​កាកសំណល់​រឹង​រាវ​គ្រប់​ប្រភេទ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ថា​មិនទាន់បាន​គ្រប់គ្រង​ឲ្យ​មាន​របៀបរៀបរយ​នៅឡើយ​ទេ ដោយ​ទឹកស្អុយ​បាន​បន្ត​បង្ហូរ​តាមផ្លូវ និង​តាម​លូ​ចូលទៅក្នុង​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន​នោះទេ​។

1a94b501-d826-4a20-8de9-bf36dfa2f96b

ភ្ញៀវទេសចរ​ជាតិ ដែល​បាន​ចូលទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សៅរ៍ ទី​10​ខែកុម្ភៈ ឆ្នាំ​2018 បាន​ឲ្យ​អ្នកយកព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំខេត្ត​ព្រះសីហនុ ដឹងថា គេ​ឃើញ​មាន​ទឹកស្អុយ​បាន​បន្ត​ហូរ​ចេញពី​គម្រប​លូ នៅតាម​ដង​វិថី​អម​ឆ្នេរ​អូរ​ឈើទាល ត្រង់ចំណុច​ផ្លូវកែង​ប្រសព្វ​គ្នា នៅ​ទល់មុខ​អតីត​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ ពី​ភូមិគ្រឹះ​លំហែរ​កាយ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទន្ទឹមគ្នា​ទឹកស្អុយ​បាន​ហូរ​ពាសពេញ​ផ្លូវ​សាធារណៈ ដែលជា​ផ្លូវ​សំខាន់​មាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ធ្វើដំណើរ​ឆ្លងកាត់ តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល​នោះ គេ​សង្កេតឃើញថា ក៏មាន​គំនរ​សំរាម បានគរ​រាយរ​ប៉ាត់​របាយ​តាម​ច​ញ្ចើ​ម​ផ្លូវ និង​តាម​សួនច្បារ​នៅ​ពីមុខ និង​ចំហៀង​ផ្ទះសំណាក់​មួយ​នៅ​ទីនោះ​។

16ed68de-7e6f-4699-8696-d5a0fdcb560d

ភាព​អសកម្ម​នៃ​ការបំពុល​បរិស្ថាន​នេះ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បានស្នើ​ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ជួយ​ជួសជុល​ប្រព័ន្ធ​លូបង្ហូរទឹក​ស្អុយ នៅតាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ផ្លូវ​ទល់មុខ​វិមាន​លំហែកាយ របស់ សម្តេច ហ៊ុន សែន ឲ្យ​បានល្អ និង​មាន​សោ​ភ័​ណ្ឌ​ភាព​ឡើងវិញ​។​

​ផ្តើម​ពី​បញ្ហា​នេះ សាធារណៈជន​ទូទៅ ពិសេស​ភ្ញៀវទេសចរ​ជាតិ ដែល​បាន​ចូល​មកដល់​ខេត្ត​ព្រះសីហនុ ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ ដែល​ជាប់​ចំណាត់ថ្នាក់​លំដាប់​ពិភពលោក​មួយ​នេះ គឺ​យ​ត្រូវ​រក្សា​បរិស្ថាន អនាម័យ នៅក្នុង​ទីប្រជុំជន និង​តាម​ឆ្នេរសមុទ្រ ឲ្យ​មាន​អនាម័យ​ជាប្រចាំ​។ ក្នុងនោះ រដ្ឋបាល​ក្រុង​-​ខេត្ត ព្រះសីហនុ ចាំបាច់​ត្រូវ​ស្ថាបនា ឬ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​លូ​សម្រាប់​បង្ហូរ​ទឹកស្អុយ ឲ្យ​បាន​ស្អាត​ជាថ្មី​ឡើងវិញ ព្រោះ​រាល់ថ្ងៃនេះ ប្រព័ន្ធ​លូបង្ហូរទឹក​ស្អុយ នា​មូលដ្ឋាន​នេះ​មួយចំនួន ត្រូវបាន​ខូចខាត​ស្ទើរ​ទាំងស្រុង ដែល​ទាមទារ ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​កែលម្អ ឬ​ជួសជុល​ជា​ជាបន្ទាន់​ឲ្យ​បាន​ឆាប់​។​

b67b4164-6d7e-4e79-bb4d-fa8011cc76d8.jpg

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវទេសចរ​ជាតិ ដែល​ចូលមក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ បាន​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា គួរ​ជ្រើសរើស​អ្នកជំនាញ​ខាង​រៀបចំ​សោ​ភណ្ឌ​ភាព ទីក្រុង ពិសេស​សោ​ភណ្ឌ​ភាព​ឆ្នេរសមុទ្រ ឲ្យ​បានល្អ សម្រាប់​ជាការ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ​ឲ្យ​បាន​ច្រើន​ថែមទៀត តាមរយៈ​ជួយ​ជម្រុញ​លើ​គម្រោង​ព្រ​ងីក​ទីក្រុង សួនច្បារ ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​លូបង្ហូរទឹក​ស្អុយ ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង មុននឹង​បង្ហូរ​ចូល​សមុទ្រ ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​ក្លាយជា​ទេសភាព​បៃតង​នា​ថ្ងៃ​អនាគត​។​

​ទោះជា​បែបនេះ​ក្តី គេ​សង្កេតឃើញថា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បំផុស​ចលនា ដល់​មន្ត្រី​នៅតាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត ឲ្យ​ចុះ​សំអាត​បរិស្ថាន ឬ​ដើរ​រើស​សំរាម នៅតាម​ដងផ្លូវ​សាធារណៈ និង​នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ធ្វើជា​ប្រចាំខែ​នីមួយៗ​។ ក្នុងនោះ ក៏បាន​ស្ថាប័ន​ផ្លូវ ស្តារ​អូរ និង​ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរទឹក បានជា​ច្រើន​ទីតាំង​ជា​បន្តបន្ទាប់​មកនេះ​៕

c2b30810-987a-44a4-b7bf-8f671daefb1a.jpg

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s