រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​នៅ​តំបន់​ជើងឯក ក្នុង​ទំហំ​ទឹកប្រាក់​២៧​លាន​ដុល្លារ

ប្រភព: CEN

ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា គ្រោង​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​
២៧​លាន​ដុល្លារ ជា​ជំនួយ​ដែល​ផ្តល់ជូន ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA​។

557ab085-cb5a-4392-851e-e77dd2f374b8

ការបញ្ជាក់​បែបនេះ​រប​ស់លោក សាំ ពិសិដ្ឋ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បញ្ជ្រាប​ផ្សព្វផ្សាយ អំពី​ប្រព័ន្ធ​លូ រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុង​ឃី​តា​ឃ្យូ​ស្យ៊ូ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ជាមួយ​បងប្អូន​​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​ជ័យ​ជំ​នៈ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។​

​លោក សាំ ពិសិដ្ឋ បាន​ថ្លែងថា “​ឥ​ឡូ​នេះ​យើង​នឹង​ទទួល បាន​គម្រោង​JICA​ដើម្បី​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​ជំហាន​ទីមួយ ដែលមាន​ទឹកប្រាក់​ប្រមាណ ២៧​លាន​ដុល្លារ នៅ​ជើងឯក ”​។ ជំហាន​ទី​១ មានន័យថា កម្ពុជា​នឹង​សាងសង់​រោងចក្រ ចម្រាញ់​ទឹកស្អុយ​តាម​ការអនុម័ត​កម្ពុជា ទទួលបាន​ភ្លើង​ខៀវ ហើយ​តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា អាច​ប្រើប្រាស់​រយៈពេល រហូតដល់​ឆ្នាំ​២០១៩ ខាងមុខ​។​

​លោក​អះអាងថា រាជធានី​ភ្នំពេញ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត​ទឹក​កខ្វក់ មុននឹង​បង្ហូរ​ចូល​ទន្លេ និង​បឹងបួ​នៅឡើយ​ទេ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានការ​បំពុល​ទឹកទន្លេ និង​បឹងបួ​មួយចំនួន នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​ផងដែរ លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បន្ថែមថា បច្ចុប្បន្ន នៅ​រាជធានី ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង មានដូចជា បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង គ្រប់​ប្រភេទ និង​ទំហំ​ប្រមាណ​៧៣២.៣១២ ម៉ែត្រ អណ្ដូង​លូ​គ្រប់​ប្រភេទ និង​ទំហំ​ចំនួន​៤៤.៨០៧ អណ្ដូង​លូ ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​សរុប​ប្រវែង ៥៩.៥៤៩​ម៉ែត្រ ក្នុងនោះ​ប្រឡាយ​បេតុង ប្រវែង​៣.៥៥៦​ម៉ែត្រ ស្ថានីយ​បូមទឹក​ជំវិញ​ទីក្រុង​ចំនួន​១៣ ស្ថានីយ​។​

​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា ការបង្កើតអោយមាន​កម្ម​វិធី​នេះ​ឡើង គឺ​ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស ដែលជា​ទំពាំង​ស្នង​ឬ​ស្សី បាន​យល់ដឹង និង​ចូលរួម​រក្សា​អនាម័យ កែលំអរ​បរិស្ថាន​ជុំវិញខ្លួន​យើង ក្នុង​ការលើក​កំពស់​សុខមាលភាព​យើងទាំងអស់គ្នា​ក៏ដូចជា​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​នៃ​យើង។​

​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា នៅ​រាជធានី​ភ្នំពេញ​មាន​បណ្តាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង គ្រប់​ប្រភេទ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​រាជធានី​ភ្នំពេញ​ពុំទាន់​មាន​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សំអាត​ទឹក​កខ្វក់ មុននឹង​បង្ហូរ​ចូល​ទន្លេ និង​បឹងបួរ​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើអោយមាន​ការបំពុល​ទឹកទន្លេរ​និង​បឹងបួ​មួយចំនួន​នៅ​ប៉ែក​ខាងត្បូង​និង​ខាងជើង​រាជធានី​ភ្នំពេញ​។​
​លោក Nishkawa Masashi តំណាង​ទីភ្នាក់ងារ​JICA ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​បញ្ជាក់ថា ទីភ្នាក់ងារ​JICA ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួយ​រាជធានី​ភ្នំពេញ​បាន​យ៉ាងច្រើន ពិសេស​លើ​ការដោះស្រាយ​បញ្ហា​ចរាចរ បញ្ហា​ប្រឡាយ និង​លូ​ជាដើម ហើយ​ជា​ទិសដៅ​ខាងមុខ​ទីភ្នាក់ងារ​JICA នឹង​ធ្វើអោយ​រាជធានី​ភ្នំពេញ មាន​បរិស្ថាន​ល្អ ដូចជា​ទីក្រុង​នៅ​ប្រទេស​ជប៉ុន​ដែរ​៕

1da6becf-af40-422f-ad01-df9796b45ceb

7a8b2e87-765c-4e68-9a6a-83616cf389e6

95d1e850-ae8a-4cd3-9596-2d7231af9b2c

2864dcd0-3b3a-4d89-ba68-f9efae5c04ac

d9367ae5-ae75-4a9e-b68b-60558c9f7d38

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s