ចាប់ជន ក្លែងឯកសារសាធារណៈ បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់

ប្រភព: ដើមអម្ពិល

67c1895237e79bee63814d0479dc62a1

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ មុខងារជាប្រធានការិយាល័យ លទ្ធកម្មស្រុកវាលវែង ត្រូវបានកម្លាំងនគរបាល ស្រុកវាលវែង ធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោកអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨ រួចបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី។

អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ធាង ឡេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនាល្ងាចថ្ងៃទី១១ ខែកុម្ភៈនេះថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន តាមបញ្ជារបស់លោក អភិបាលខេត្តពោធិ៍សាត់ នោះមានឈ្មោះ​ ប្រាក់ រតនា ភេទប្រុស អាយុ៣២ ឆ្នាំ មុខងារជាប្រធានការិយាល័យ លទ្ធកម្មនៃសាលាស្រុកវាលវែង ។

លោកអធិការដដែល​ ក៏បានឱ្យដឹងដែរថា បើតាមការស្រាវជ្រាវ និង ចម្លើយសារភាព របស់ជនសង្ស័យ បានឱ្យសមត្ថកិច្ចដឹងថា ជននេះបានធ្វើសកម្មភាព ក្លែងឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារក្លែង លើពាក្យសុំកាន់កាប់ដីធ្លី និង បង្កាន់ដៃទទួលពាក្យ របស់ភូមិបាលស្រុក ចាប់តាំងតែពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០១៧។

បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s