ជិត​ចូល​ឆ្នាំ​ចិន ចេកពងមាន់​មាន​តម្លៃថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់

ប្រភព: កោះសន្តិភាព

21addf589817401ad295073cf611e4b9-2-780x455

ខេត្តកណ្តាល ៖ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ខិត​ជិត​មក​ដល់ ចេកពងមាន់​មាន​តម្លៃ​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ប្រមូល​ទិញ​នៅ​តាម​ចម្ការ​នានា​ដើម្បី​ត្រៀម​ទុក​លក់​ក្នុង​ពិធីបុណ្យ​នេះ ។

បើ​តាម​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ចេកពងមាន់ នៅ​តាម​ចម្ការ​នានា​ក្នុងស្រុក​ស្អាង ស្រុក​កៀនស្វាយ និង​ស្រុក​កោះធំ ខេត្តកណ្ដាល បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ថា មាន​ឈ្មួញ​ជា​ច្រើន​នាក់​កំពុង​ប្រមូល​ទិញ​ចេកពងមាន់​នៅ​តាម​ភូមិ​នានា ដើម្បី​ត្រៀម​យក​ទៅ​លក់​ពេល​បុណ្យចូលឆ្នាំ​ចិន ដែល​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ដំឡើង​ថ្លៃ​ខ្ពស់​ខ្លាំង ។

7d06a9cf10f2e9e47e77d6c6cfaa7f54-2

លោក ថា​ច ជា​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ចេកពងមាន់​ពី​តាម​ភូមិ មក​ស្តុក​ទុក​សម្រាប់​លក់​បន្ត​ទៅ​ទីផ្សារ​នានា​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ បាន​និយាយ​ថា ៖« នៅ​ឆ្នាំ​នេះ ចេកពងមាន់​ឡើងថ្លៃ​ខ្ពស់ ហើយ​ពិបាក​រក​ទិញ​ទៀត​នៅ​តាម​ចម្ការ​នីមួយ​ៗ ដោយ​ម្ចាស់​ចម្ការ​លក់​ក្នុង​តម្លៃ​ខ្ពស់​ទៅ​តាម​ស្ទង​ចេក​តូច​-​ធំ គឺ​ស្ទង​តូច​តម្លៃ​ជិត​៣​ម៉ឺន​រៀល ហើយ​ស្ទង​ធំ​តម្លៃ​ពី​៤​ទៅ​៥​ម៉ឺន​រៀល​ឯណោះ ។ នេះ​នៅ​មិន​ទាន់​គិត​ពី​តម្លៃ​យក​មក​លក់​នៅ​តាម​បណ្ដា​ផ្សារ​នានា​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ផង » ។

ឈ្មួញ​រូប​នេះ​បន្ត​ថា នៅ​ពេល​ចេកពងមាន់​ឡើងថ្លៃ​ខ្ពស់​បែប​នេះ​ហើយ ក៏​នៅ​តែ​ពិបាក​ដើរ​រក​ទិញ​ទៀត នៅ​តាម​ចម្ការ​នីមួយ​ៗ​មិនសូវ​សម្បូរ​ចេក​ដូច​បណ្ដា​ឆ្នាំ​មុន​ៗ​ទេ ហើយ​បើ​មាន​ក៏​ថ្លៃ​ដែរ ។

ចំណែក​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះ រឿ​ន បាន​ឲ្យ​ដឹង​ដែរ​ថា ៖« នៅ​ឆ្នាំ​នេះ ការ​រកស៊ី​ទិញ​-​លក់​ចេកពងមាន់ គឺ​ពិបាក​ចំណេញ​ណាស់ ព្រោះ​អី​យើង​ទិញ​នៅ​ចម្ការ វា​មាន​តម្លៃ​ខ្ពស់​ទៅ​ហើយ ហើយ​ពេល​យក​ទៅ​លក់​នៅ​ទីផ្សារ​ក្រុងភ្នំពេញ​ក្នុង​បុណ្យចូលឆ្នាំ​ចិន​នៅ​ឆ្នាំ​នេះ មិនដឹង​ជា​ចំណេញ ឬ​ខាត​ទេ » ។

លោក​បន្ត​ថា ៖« ម្យ៉ាងទៀត ទោះបីជា​ចេក​ថ្លៃ​យ៉ាងនេះ​ក្ដី ក៏​ក្រុម​ឈ្មួញ​នៅ​តែ​ដណ្ដើម​គ្នា​ទិញ បើ​យើង​មិន​ទិញ ក៏​មាន​គេ​ទិញ​ដែរ ព្រោះ​១​ឆ្នាំ​មាន​តែ​ម្ដង​ទេ ។ ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ចេកពងមាន់​នឹង​អាច​លក់​ចេញ​វិញ​បាន​ថ្លៃ​ខ្ពស់ ព្រោះ​ចេក​នេះ​មិន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដូច​ផ្លែ​ឈើ​ផ្សេង​ទៀត​ទេ » ។

2618045a3a5fc883e65b6bec2fcac3c8-2.jpg

ស្រប​ពេល​ដែល​ក្រុម​ឈ្មួញ​ត្អូញត្អែរ​ពី​ចេកពងមាន់​មាន​តម្លៃ​ខ្ពស់​នេះ ម្ចាស់​ចម្ការ​នីមួយ​ៗ​សប្បាយ​រីករាយ ដោយសារ​នៅ​ឆ្នាំ​នេះ ពួក​គាត់​អាច​លក់​ចេកពងមាន់​បាន​ក្នុង​តម្លៃ​ខ្ពស់ ប៉ុន្តែ​ពួក​គាត់​ថា អាច​លក់​បាន​តម្លៃ​ខ្ពស់​តែ​ពេល​រដូវ​បុណ្យ​ទាន​ធំ​ៗ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ផុត​រដូវ​បុណ្យ​ទាន គឺ​តម្លៃ​ចុះថោក​វិញ​ហើយ ៕

b6aea7af56564f32a22ce27f25936b82

1732cb437260c60a0744aea8aedfa331-2

842f3298f90f01fa8d7086b05252e705-2

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s