តើ “គោព្រៃ” អាចត្រូវផុតពូជពីកម្ពុជាដែរឬទេ?

ប្រភព : CEN News

មណ្ឌលគិរី ៖ គោព្រៃគឺជាប្រភេទសត្វដ៏កម្របំផុតលើពិភពលោក ឬអាចវិវត្តន៍ទៅដល់ការផុតពូជពីភពផែនដីនេះបាត់ទៅហើយ ព្រោះនៅរយៈពេលជិត ១០០ឆ្នាំចុងក្រោយនេះ គេពុំបានប្រទះឃើញវត្តមានសត្វគោព្រៃនៅលើផែនដីនេះទៀតទេ។ ប៉ុន្តែសម្រាប់នៅប្រទេស​កម្ពុជាត្រូវបានអ្នកជំនាញអះអាងថា ធ្លាប់ឃើញមានវត្តមានសត្វគោព្រៃរស់នៅ។ មិនតែប៉ុណ្ណោះនៅខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា បាន​យករូបសំណាកគោព្រៃ មកដាក់តាំងនៅតាមផ្លូវសាធារណៈត្រង់រង្វង់មូល ដែលតំណាងអោយខេត្តមណ្ឌលគីរីថែមទៀតផង។ រង្វលមូលខាងលើនេះ មានទីតាំងនៅចំកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីតែម្តង។

1

រង្វង់មូលរូបគោព្រៃ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មិនត្រឹមតែជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី នោះទេ រូបសំណាក់គោព្រៃនេះ ក៏ជាផ្នែកទាក់ទាញ់ចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរជាតិអន្តរជាតិផងដែរ ដោយពួកគាត់ចូលចិត្ត ថតរូបភាពអនុស្សារីវយ៍ជា​មួយ​រូបសំណាកត្រង់រង្វង់មូលគោព្រៃនេះ ។ ហើយជាមួយគ្នានេះដែរ មានចម្ងល់ជាច្រើនបាន លើកឡើងថា មូលហេតុអ្វីបានជាខេត្តមណ្ឌលគិរី លើកយករូបសត្វគោព្រៃមកធ្វើជារូបតំណាងឲ្យខេត្ត ហើយសត្វគោព្រៃ ពិតជាមានវត្តមានរស់នៅក្នុងព្រៃខេត្តមណ្ឌលគិរីមែនដែរឬទេ?

2.jpg

អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យដឹងថា ការសាងសង់រូបសំណាក់គោព្រៃ និងយកសត្វមួយនេះ ជាអត្តសញ្ញាណរបស់ខេត្តមណ្ឌលគិរី គឺជាការប្រសិទ្ធនាម របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងបានសាងសង់រូប សំណាករង្វង់មូលគោព្រៃនេះឡើងនៅឆ្នាំ​២០០៤ ព្រោះតែខេត្តមណ្ឌលគិរី ជាខេត្តមួយមានគំរបព្រៃឈើក្រាស់ មានសក្ដានុពលធនធានធម្មជាតិសំបូរបែប ជាពិសេសគឺសំបូរទៅដោយប្រភេទសត្វព្រៃជាច្រើនប្រភេទ ហើយក្នុងនោះសត្វ គោព្រៃ គឺជាសត្វតំណាងឲ្យជីវចម្រុះទាំងនោះ ព្រោះតែសត្វមួយនេះជាសត្វដែលកម្របំផុត។

លោកបន្តថា ទោះជាយ៉ាង ពុំមាននរណាម្នាក់បានអះអាងថា ធ្លាប់បានឃើញវត្តមានសត្វគោព្រៃនោះទេ ក្នុងព្រៃខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននេះទេ ដោយពុំអាចដឹងថា តើសត្វក្រមមួយនេះនៅសេសសល់ ឬផុតពូជទៅហើយនោះ។

3.jpg

អ្នកជំនាញផ្នែកធនធានធម្មជាតិ និងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះ លោកពុំអាចសន្និដ្ឋានថា នៅក្នុងព្រៃខេត្តមណ្ឌលគិរី នៅមានវត្តមានសត្វគោព្រៃរស់នៅឬយ៉ាងណានោះទេ តាមការសិក្សា របស់អ្នកជំនាញ​នៅពេលកន្លងមក គឺបានបង្ហាញថា សត្វគោព្រៃ គឺពិតជាធ្លាប់មានវត្តមានរស់នៅ ក្នុងព្រៃខេត្តមណ្ឌលគិរីប្រាកដមែន ប៉ុន្តែនៅពុំទាន់មាននរណាម្នាក់ បានឃើញរូបរាងសត្វគោព្រៃ ដោយផ្ទាល់នោះទេក្នុងព្រៃខេត្ត មណ្ឌលគិរី។

លោកបន្តថា នៅអំឡុងចុងទសវត្សរ៍ទី៩០ អ្នកជំនាញសត្វព្រៃធ្លាប់ បានប្រទះឃើញស្នែងរបស់វាបន្សល់ទុកក្នុងព្រៃខេត្តមណ្ឌលគិរី ដែលជាភស្តុតាងរួមផ្សំមួយបញ្ជាក់ថា ក្នុងព្រៃខេត្តមណ្ឌលគិរី ពិតជាធ្លាប់មានសត្វ គោព្រៃរស់នៅយ៉ាងជាក់ច្បាស់។ លោក កែវ សុភគ៌ បញ្ជាក់ថា​ សត្វគោព្រៃនាពេលបច្ចុប្បន្ននេះ ប្រហែលជាផុតពូជបាត់ទៅហើយ ព្រោះគេពុំដែលបានឃើញវារាប់សិបឆ្នាំមកហើយនៅលើពិភពលោក។ ហើយការប្រទះសត្វគោព្រៃលើកចុងក្រោយបង្អស់ គឺជនជាតិបារាំងម្នាក់បានឃើញវា នៅខេត្តព្រះវិហារ ប្រទេសកម្ពុជា នៅអំឡុងទសវត្សរ៍ទី៥០ បន្ទាប់មកគេ ពុំធ្លាប់បានឃើញសត្វគោព្រៃទៀតនោះទេ។

4.jpg

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសន្និដ្ឋានថា សត្វគោព្រៃនៅកម្ពុជា អាចផុតពូជ ព្រោះកត្តាសង្គ្រាម ការបរបាញ់ និងជាពិសេស គឺជម្ងឺរាតត្បាត។

​លក្ខណៈ​នៃ​រូ​បរាង្គ​ របស់​គោព្រៃ​ គឺ​ស្រដៀង​ទៅនិង​សត្វ​ទន្សោង មាន​ប៊ួ​រវែង​ធ្លាក់ចុះ​ដល់ ជង្គង់ និង​ហៀរ​ស្ទើរ​ដល់​ដី​ចំ​ពោះគោ​ឈ្មោល។ គោព្រៃ​មាន​ប្រវែង​ដងខ្លួន​ពី ២,១ ទៅ ២,៣​ម៉ែត្រ មានកម្ពស់​ពី ១,៧ ទៅ​១,៩ និង​មាន​ទម្ងន់​ពី​ ៧០០​ទៅ​ ៩០០​គីឡូក្រាម។ ស្នែង​ របស់​គោព្រៃ​ឈ្មោល​និង​ញី​ មាន​លក្ខណៈ​ខុសប្លែកគ្នា​ដោយ​ស្នែង​ឈ្មោល​ធំ​ជាង ដោយ​ដុះ​ចេញ​កោង​ទៅមុខ និង​ងើប​ឡើងលើ​ព្រមទាំង​មាន​ព្រុយ​ចុង​ស្នែង។ ស្នែង​ញី​ដុះ​មក​ខាងមុខ​រាង​ងើប​បន្តិច ហើយ​គួច​រមួល​ឡើងលើ។ ចាប់ពី​ជើង​ក្រោម​ជង្គង់​ចុះមក​មាន​ពណ៌​ស​ ឬ​ប្រផេះ និង​ប្រផេះ​ចាស់​នៅពេលគោព្រៃ មានអាយុកាន់តែច្រើន៕ ដោយ៖ សមុទ្រឈើ

5.jpg

6.jpg

7.jpg

8

9

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s