ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អង់គ្លេស មានជាង ១ពាន់លានដុល្លារ

ប្រភព: ដើមអម្ពិល

726c6f0f0d42a8ab85fcb09f341cbf71

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានលើកឡើងថា រយៈពេល១ឆ្នាំ នៃឆ្នាំ២០១៧ ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងកម្ពុជា និងអង់គ្លេស មានចំនួនជាង ១ពាន់លានដុល្លារអាមេរិក ។

លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួប រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Edward Vaizey បេសកជននាយករដ្ឋមន្រ្ដីអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ កុម្ភៈនេះថា អង់គ្លេសប្ដេជ្ញាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ លើផ្នែកពាណិជ្ជកម្ម និងវិស័យអប់រំ រវាងប្រទេសទាំងពីរថែមទៀត ។

លោកបញ្ជាក់ថា “ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការរីករាយពេញចិត្ត ចំពោះការកើនឡើង ជារៀងរាល់ឆ្នាំ នូវបរិមាណ នៃការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលបានកើនពីចំនួនជាង ៨០០លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ជាង ៩០០លានដុល្លារក្នុងឆ្នាំ២០១៦ និងរហូតដល់ជាង ១,០២ប៊ីលានដុល្លារ ស្មើជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧” ។

លោកបន្តថា បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសនឹងបន្តពង្រឹងផ្នែកពាណិជ្ជកម្ម ជាមួយកម្ពុជា ។ លោកថា ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺភាគច្រើនកម្ពុជានាំចេញទៅអង់គ្លេស មានជាង១ពាន់លានដុល្លារ ក្នុងនោះ អង់គ្លេសនាំចូលមកកម្ពុជា មានទំហំតិចតួចប៉ុណ្ណោះ ។

លោកបន្ថែមថា ក្នុងជំនួបនោះដែរភាគីកម្ពុជា ក៏បានបញ្ជាក់ពីគុណភាពម្រេច នៅខេត្តកំពត ដែលទទួលបានស្លាកសញ្ញាភូមិសាស្ត្រ ពីសហភាពអឺរ៉ុប ។ លោកថា បច្ចុប្បន្នកម្ពុជាកំពុងស្នើ សុំស្លាកសញ្ញាភូមិសាស្ត្រស្ករត្នោត ពីសហភាពអឺរ៉ុប ផងដែរ ។

ក្នុងឱកាសនោះភាគីកម្ពុជា ក៏បានស្នើភាគីអង់គ្លេស នាំចូលផលិតផលមួយចំនួន ពីកម្ពុជា ដូចជា អង្ករ ម្រេចកំពត និងស្ករត្នោត ផងដែរ ។

ពាក់ព័ន្ធនឹងគុណភាពរបស់ស្ករត្នោត ត្រូវបានបេសកជន នាយករដ្ឋមន្ត្រីអង់គ្លេស ជឿជាក់ថា ស្ករត្នោតរបស់កម្ពុជា នឹងទទួលបានស្លាកសញ្ញាភូមិសាស្ត្រ ជាពិសេស នឹងទទួលបានការពេញនិយម នៅលើទីផ្សារអង់គ្លេស ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s