អគ្គិសនីកម្ពុជាឲ្យ ១០ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ដល់ក្រសួងការងារ លើកកម្ពស់ខាងបច្ចេកទេស

ប្រភព: ដើមអម្ពិល

ae8f98371dfb91b96d3383d9092a4d61

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះ ហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន-យុវនារី ដើម្បីទទួលបានឱកាសការងារ ហើយអគ្គិសនីកម្ពុជា បានផ្តល់កញ្ចប់ថវិកាប្រមាណ ១០ម៉ឺនដុល្លារ ក្នុង១ឆ្នាំ សម្រាប់វិស័យមួយនេះ។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចុះនេះនឹងអាចជួយទាំងសងខាង ក្នុងនោះ សាលាក៏ដូចជាវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ អាចទទួលបានការគាំទ្រ ផ្នែកថវិកាហិរញ្ញវត្ថុ ក៏ជាមូលដ្ឋានសម្ភារៈ ហើយអាចឈានដល់បច្ចេកទេស ដើម្បីធ្វើឲ្យគុណភាព នៃការបណ្តុះបណ្តាលមានការកើនឡើង ដែលធ្វើឲ្យតម្រូវការ នៃការបណ្តុះបណ្តាល អាចឆ្លើយតបនឹងទីផ្សារការងារ និងការរីកចំរើននៃប្រទេសផងដែរ។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការជួយនេះចែកចេញជាពីរផ្នែក ទី១.ផ្តល់ថវិកាទៅលើគម្រោង របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល ក្រោមការគ្រប់គ្រង របស់ក្រសួងការងារ និងទី២.ទស្សនកិច្ចសិក្សា ការបណ្តុះបណ្តាល។

លោកបន្តថា អ្វីដែលសំខាន់ជាការគិតគូរ ដល់ផ្នែកអគ្គិសនីទូទៅ សម្រាប់អគ្គិសនី និងសម្រាប់ប្រទេសទំាងមូល ពីព្រោះអគ្គិសនីកម្ពុជា មិនមែនជាតួអង្គតែមួយទេ ដែលនៅកម្ពុជា គឺមានតួអង្គច្រើនរួមមានសេវា ការចែកចាយអគ្គិសនី រហូតដល់ជាង៣០០ទូទំាងប្រទេស ចំនួននេះសុទ្ធតែត្រូវការកម្លាំងពលកម្ម ផ្នែកអគ្គិសនីដែលមានជំនាញពិតប្រាកដ៕

that-0281

that-0282

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s