ក្រុមហ៊ុនខ្សែកាប្លិ៍អុបទិកជីកដីកប់ខ្សែកាប្លិ៍ប៉ះបណ្តាញខ្សែបញ្ជូនអគ្គិសនី ធ្វើឲ្យដាច់ភ្លើងនៅតំបន់ជាច្រើនក្នុងក្រុងតាខ្មៅ

ប្រភព : Fresh News

(កណ្តាល)៖ អគ្គសិនីកម្ពុជា បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក បានបង្កការរំខាន់ដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីជូនប្រជាពលដ្ឋនៅក្នុងក្រុងតាខ្មៅ ពោលក្រុមហ៊ុនមួយនេះ បានកាយដីកប់ខ្សែកាប្លិ៍របស់ខ្លួនប៉ះជាមួយខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសនីហើយធ្វើឲ្យដាច់ភ្លើងនៅតំបន់ជាច្រើន។

បើតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា តំបន់ដែលរងផលប៉ះពាល់នេះរួមមាន៖ ភូមិព្រែករាំង និងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់, ភូមិតាក្តុល សង្កាត់តាក្តុល, ភូមិព្រែកហូរ សង្កាត់ព្រែកហូរ, ភូមិក្រពើហា សង្កាត់ព្រែកឬស្សី និង ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន។

អគ្គិសនីកម្ពុជា បានរៀបរាប់ថា បញ្ហាដាច់ចរន្តអគ្គិសនីនេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈមកម្ល៉េះ ហើយខាងអគ្គិសនីកម្ពុជា បានសម្រេចផ្លាស់ប្តូរប្រភពផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋបានប្រាស់ប្រាស់ឡើងវិញនៅពេលរសៀល។ លុះនៅថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញនេះ ទើបក្រុមការងារអគ្គិសនីកម្ពុជា រកឃើញពីមូលហេតុនាំឲ្យដាច់ចរន្តអគ្គសិនីនេះ។

រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រុមការងារកំពុងតែធ្វើការញាប់ដៃញាប់ជើង ដើម្បីតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ។ តាមការគ្រោងម៉ោង ៣រសៀលថ្ងៃដដែលនេះ ចរន្តអគ្គិសនីនឹងធ្វើការជួសជុលរួចរាល់ ហើយអាចភ្ជាប់ចរន្តជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញផងដែរ។

អគ្គិសនីកម្ពុជា បានសូមការយោគយល់ និងអធ្យាស្រ័យផងដែរ ចំពោះការដាច់ចរន្តអគ្គិសនី ដែលបណ្តាលមកពីក្រុមហ៊ុនខ្សែកាប្លិ៍អុបទិកនេះ៕

1

2.jpg

3.jpg

4

5.jpg

6.jpg

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s