ក្រុមហ៊ុនសាងសង់ផ្សារ មជ្ឈមណ្ឌលហឺរីថេក កាយដីដាក់លូប៉ះខ្សែបញ្ជូនអគ្គិសនី ដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងក្រុងសៀមរាប

ប្រភព : Fresh News

(សៀមរាប)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៩៖៣៤នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនសាងសង់ផ្សារមជ្ឈមណ្ឌលហឺរីថេកសេនធ័រ បានកាយដីដាក់លូប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី នៅក្បែរបន្ទប់ភ្លើងលេខ៥៩ ស្ថិតនៅក្រោយសណ្ឋាគារអង្គរហូលីដេ ភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមអគ្គិសនីកម្ពុជា ការជីកកាយដីខ្វះការប្រុងប្រយ័ត្ននេះ បានធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងក្រុងសៀមរាប។ តែទោះជាយ៉ាងណា ភ្លាមៗនោះក្រុមការងារបច្ចេកទេសបានផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០៩៖៤៧នាទីព្រឹកថ្ងៃដដែល។

បើតាមអគ្គិសនីកម្ពុជា រហូតដល់ម៉ោង ១២៖១៥នាទីថ្ងៃត្រង់នេះ ក្រុមការងារអគ្គិសនីកម្ពុជា ដែលបានធ្វើការយ៉ាងញាប់ដៃញាប់ជើងនោះ បានតភ្ជាប់ចរន្តអគ្គិសនីឡើងវិញហើយ។

អគ្គិសនីកម្ពុជាក៏បានអំពាវនាវដល់ក្រុមហ៊ុនសាងសង់ទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អគ្គិសនីកម្ពុជា ក៏បានសូមការយោគយល់ និងអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះផងដែរ៕

1

2.jpg

3.jpg

4.jpg

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s