នៅ​តែ​រឹងទទឹង មិន​ឲ្យ​ធ្វើ​ស្ពាន​ឆ្លង​អូរ​ដដែល

ប្រភព: កោះសន្តិភាព

09bfd314c8db44c57bfe59c337854adf-7-780x455

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ពាន​ជា​រឿង​សំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កំពង់​យកចិត្តទុកដាក់ ហើយ​ចំពោះ​ដី​អូរ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ឲ្យ​បុគ្គល់​ណា​ម្នាក់​វាទី​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ទេ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី លោក លី ចិត្ត​និយម ប្រធាន​ក្រុមការងារ​ថ្លែង​បញ្ជាក់​ក្រោយ​បាន​ចុះ​ដល់​កន្លែង ដែល​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៣០​គ្រូ​សារ​រស់នៅ​ភូមិ​លេខ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត ដើម្បី​សូម​ជូ​យ​អន្តរាគមន៍​តាម​ផ្លូវច្បាប់ ចំពោះ លោក លឹ​ម សំ​អឿ​ន ហៅ​ចាន់ ជា​អនុប្រធាន​ភូមិ ដែល​បាន​បង្ក​ភាព​រាំ​ស្ទះ​ដំណើរការ​សាងសង់​ស្ពាន​ឆ្លង​អូ​រត​ភ្ជាប់​ពីរ​ផ្លូវ​ក្នុងភូមិ​ទៅ​ផ្លូវជាតិ​លេខ​៤ ។

ជា​លទ្ធផល បើ​តាម​របាយ​ការ​ណ៏​របស់​ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​បញ្ជាក់​ថា នៅ​សងខាង​នៃ​អូរ​ដែល​ប្រជាពលរដ្ឋ​គ្រោង​ធ្វើការ​សាងសង់​ស្ពាន​គឺជា​ផ្លូវ​ដែល​មាន​ស្រាប់ ប៉ុន្តែរ​គម្រោង​សា្ព​ន​របស់​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើការ​សាងសង់​បាន ដោយសារ​តែ លោក លឹ​ម សំ​អឿ​ន ហៅ​ចាន់ ជា​អនុប្រធាន​ភូមិ​តំបន់​នោះ​តែ​ម្តង បាន​ធ្វើការ​ការ​បោះបង្គោល​ថ្ម​ចូល​ក្នុង​ដី​អូរ និង​សាងសង់​ផ្ទះ​នៅ​លើ​ដី​អូរ​ចំ​ពីមុខ​ចំណុច​ដែល​សាងសង់​ស្ពាន ក្នុង​គោលបំណង​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាងសង់​ស្ពាន​បាន ដោយ​លើ​ហេតុផល​ថា ដី​ផ្លូវ​ដែល​គាត់​សាងសង់​ផ្ទះ​នោះ គឺជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​គាត់ ។

បងស្រី ណូ ចរ​ណែ បងស្រី ម៉ី សុខា ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ​បាន​ធ្វើការ​បញ្ជាក់​ថា ស្ពានថ្ម​ចាក់​បេតុង ទំហំ​បណ្តោយ​ប្រវែង​១៩​ម៉ែត្រ និង​ទទឹង​ប្រវែង​៤​ម៉ែត្រ​ខាងលើ​នេះ គឺជា​ការ​ចំណាយ​ថវិកា​រូ​ម​គ្នា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ដើម្បី​ប្រើប្រាស់​ជា​សាធារណៈ​ទុកជា​សម្បត្តិ​របស់​រដ្ឋ មិនមែន​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ឲ្យ​បុគ្គល​ណា​ម្នាក់​ឡើយ ហើយ​ចំណុច​ដែល​សាងសង់​ស្ពាន​នេះ ក៏​មិន​មានការ​ប៉ះពាល់​លើ​ដី​កម្មសិទ្ធិឯកជន​របស់​បុគ្គល​ណា​នោះ​ដែរ គឺ​ធ្វើ​ឆ្លង​អូរ​ពីរ​ផ្លូវ​ម្ខាង​ទៅ​ផ្លូវ​ម្ខាង​ទៀត ដែល​មាន​ស្រាប់តែ​ប៉ុណ្ណោះ ។ ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​សុំ​ណូ​ម​ពរ​ទៅ​ដល់​ថ្នាក់​ដឹក​ខេត្ត​មេត្តា​ជួយ​អន្តរាគមន៍ លើ​បញ្ហា​នេះ​តាម​ផ្លូវច្បាប់​ផង ដើម្បី​ប្រជាពលរដ្ឋ​ក្នុងភូមិ បាន​ប្រើប្រាស់​ពីព្រោះ​ស្ពាន​ឆ្លង​អូរ​មួយ​នេះ មាន​សារៈសំខាន់​ណាស់ គឺជា​ផ្លូវ​ជិត​ហើយ​ត្រង់ ចេញពីរ​ភូមិ​មក​កាន់​ផ្លូវជាតិ​លេខ​៤ ។ ហើយដោយ​សារ​តែ​ទ​ង្វើ​របស់ លោក លឹ​ម សំ​អឿ​ន ហៅ​ចាន់ បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត និង​ទើប​ការ​បោះ​ឆ្នោត​សម្រាប់​ភូមិ​នេះ កន្លង​មក​បាន​ធ្លាក់​គួរ​ឲ្យ​អាម៉ាស់ ។

លោក លឹ​ម សំ​អឿ​ន អនុប្រធាន​ភូមិ​ដែល​កំពង់​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​របស់​ខ្លូ​ន​ខាងលើ​នេះ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ជា​ច្រើន រូ​ម​នឹង​មន្ត្រី​ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត គាត់​បាន​និយាយ​ជា​ជំហរ​ថា ស្ពាន​ឆ្លង​អូរ​មួយ​នេះ មិន​អាច​ធ្វើការ​សាងសង់​បាន​ទេ ពីព្រោះ​ស្ពាន​នេះ​ធ្វើ​ឆ្លងកាត់​ដី​កម្មសិទ្ធិ​របស់​គាត់ ដូចនេះ​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​លុះត្រាតែ​ទិញ​ដី​របស់​គាត់​ទើបបាន បើ​មិន​អ​ញ្ជឹ​ង​ទេ​មិន​បាន​ដាច់ខាត ហើយ​ប្រជាពលរដ្ឋ​ដែល​អាច​ដើរ​លើ​ផ្លូវ​របស់​គាត់​បាន មាន​តែ​ប្រជាពលរដ្ឋ​ចំនួន​៥​ទៅ​៦​គ្រូ​សារ ដែល​ទិញ​ដី​ឡូត៍​របស់​គាត់​តែ​ប៉ុណ្ណោះ ៕

19a1de167122a18af369c749f4e40a48-7

dca19ffa163054feef33432fad5f9833-7

0dd954ea204f19a1b391b7828491927b-7

60274c1ac606dddfab591309cb5ace78-7

6dc47662e0ba8f7d65d0fbe93024dbad-6

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s