ប្រមុខ​ការទូត​កម្ពុជា ជំរុញ​ការនាំចេញ​អង្ករ ម្រេច​កំពត និង​ស្ករត្នោត​កម្ពុជា ទៅកាន់​ចក្រភព​អង់គ្លេស​

ប្រភព:CEN

ភ្នំពេញ​៖ ក្នុងជំនួប​បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានលើកឡើង​ពី​បំណង​របស់​កម្ពុជា ចង់​បង្កើន​ការនាំ​ផលិតផល​កសិកម្ម​មួយចំនួន​របស់​ខ្លួន ចូល​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស ពិសេស​គឺ​អង្ករ ម្រេច​កំពត ដែល​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Geographical Indication-GI) របស់ EU ហើយ​និង​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​រំពឹង​ថា​នឹង​ទទួលបាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​របស់​EU ក្នុង​ពេលខាងមុខ​។​

3632c5c6-c8b1-41c9-9e1e-c75bfe5e77aa

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ចេញ​ប្រកាស​ផ្លូវការ​មួយ អំពី​លទ្ធផល​នៃ​ជំនួប​រវាង លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក Edward Vaizey បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភ​: ឆ្នាំ ២០១៨ ។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នេះ លោក​បេសកជន បាន​គូសបញ្ជាក់ថា “​ឯកឧត្តម​ផ្ទាល់ ក៏​បាន​កត់សម្គាល់​ពី​គុណភាព​ដ៏​ល្អ​នៃ​ស្ករត្នោត​កម្ពុជា និង​បាន​សម្តែង​ក្តីជឿជាក់ ក្នុង​អនាគត ស្ករត្នោត​កម្ពុជា​នឹង​ទទួលបាន​ការពេញនិយម​នៅ​លើ​ទីផ្សារ​ចក្រ​អង់គ្លេស ហើយ​បាន​សន្យា​ខិតខំ​សម្រួលការ​នាំចូល​ផលិតផល​នេះ ទៅកាន់​ទៅ​ចក្រភព​អង់គ្លេស​។​

7cc4e146-7e65-4f55-a28e-e2a498fb677f

លោក​បេសកជន បាន​សម្តែង​ការចាប់អារម្មណ៍​ចំពោះ​ការរីកចម្រើន​យ៉ាង​លឿន​ផ្នែក​សេដ្ឋកិច្ច នៅ​កម្ពុជា ហើយ​បាន​បញ្ជាក់ថា អង់គ្លេស​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ ជាមួយនឹង​កម្ពុជា ក្រោយ​ការចាកចេញ​របស់​អង់គ្លេស​ពិ​សហភាព​អឺរ៉ុប​។ លោក​ក៏​បាន​អះអាងថា​នឹង​ខិតខំ​ដើម្បី​លើកស្ទួយ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​និង​វត្តមាន​ធុរកិច្ច​របស់​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា ។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី និង​គណៈប្រតិភូ ក៏​បាន​ពិភាក្សា និង​ឯកភាព​គ្នា​បង្កើតឲ្យមាន​ទំនាក់ទំ​នងសហប្រតិបត្តិ​ការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយនឹង​បណ្ឌិតសភា​ការទូត​របស់​ចក្រភព​អង់គ្លេស​៕

eb05911d-65a4-4d93-b835-b3726a4a7a51

746f48d6-ed4c-4d27-a4b4-dee926983b30

34c43824-5c20-49d8-bcb9-b4ff67a2eaab

0801a033-eca9-4944-b697-e53aa20a9d3c

9093680a-8002-4446-ba7d-7f9f58bccc5d

d52e9f75-38e2-4ecf-b663-78e4d03b96b3

db39ada6-1723-48c1-88db-5674292c80e1

df59ea63-76ea-42fe-9bc4-ff0f79bdc0df

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s