រឿង​ដឹកឈើ​ទៅ​ស្រុក​យួន មេព្រៃ​ខេត្ត​ថា «​អត់​ហ៊ាន​ប៉ះ​ទេ​»

ប្រភព: កោះសន្តិភាព

98894c6d5b1a2ba59f7ec32cadad286c-9-780x455.jpg

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កំពុងទូក​ក្បាល​ពោ​ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​នាំ​គ្នា​និយាយ​ថា​ឲ្យ​តែ​នៅ​ពេល​យប់​រំលង​អធ្រាត្រ ម៉ោង​០១​ទៅ​០២​យប់ គេ​ឃើញ​មាន​រថយន្ត​ធន​យី​ឌុ​ប​ប្រមាណ​ជា​២​ទៅ​៣​គ្រឿង​ដែល​បាន​ដឹកឈើ​ពេញ​ចូល​មក​ដល់​កំពង់ទូក​ដោយ​មាន​ទាំង​រថយន្ត​ស្ទូច​ឈើ​ចេញពី​ឡាន​ដាក់​ទៅ​ក្នុង​ទូក​យន្ត​ដែល​នៅ​រង់​ជា​ស្រេច​ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​យួន ហើយ​នៅ​ពេល​មាន​ឡាន​យី​ឌុ​ប​ដឹកឈើ​ចូល​មក​លើកដាក់​ទូក​ម្តង​ៗ​ឮ​សំឡេង​ថ្លង់​រក​ដេក​ពួន​មិន​បាន​ឡើយ រ​ហូល​ដល់​តែ​ឡានស្ទូច​ឈើ​ចេញពី​ឡាន​ចូល​ទូក​អស់​ទើប​ស្ងាត់​ដេក​ពួន​បាន ។

បើ​តាម​សម្ដី​នគរបាល​សេដ្ឋកិច្ច​បាន​និយាយ​ប្រាប់​ថា ចំពោះ​ករណី​មានការ​ដឹក​ជញ្ជូន​ឈើ​ចូល​ពី​ខេត្ត​ផ្សេង​មក​ដោយ​ឆ្លងកាត់​ខេត្តតាកែវ​រួច​ដឹក​បន្ត​តាម​ទូក​យន្ត​យក​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរតែ​រាល់​យប់ នេះ​មាន​លោកស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ជា​អ្នក​ទទួល​ផ្តាច់មុខ​ក្នុង​ការ​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ស្រុក​យួន ដោយ​ឡាន​ដឹកឈើ​ទាំងអស់​បាន​បើក​ឆ្លងកាត់​ក្នុង​ខេត្ត​ទៅ​ដល់​កំពង់ទូក​ក្បាល​ពោ​រួច​ឡានស្ទូច​ឈើ​ចេញពី​រថយន្ត​យី​ឌុ​ប​ដាក់​ចូល​ក្នុង​ទូក ហើយ​ដឹក​បន្ត​ដោយ​ទូក​ដឹកឈើ​បើក​តាម​បណ្តោយ​ដងស្ទឹង​បូ​រី​ជល់សារ ឆ្លងកាត់​ប៉ុស្តិ៍​ទ្វេភាគី​កំពង់​ក្រសាំង​ដែល​មាន​សមត្ថកិច្ច​ចម្រុះ​នៅ​ទីនោះ​ច្រើន​តែ សមត្ថកិច្ច​ចម្រុះ​នៅ​ទីនោះ​ក៏​មិន​ប៉ះ​ដែរ បាន​ត្រឹមតែ​បើកភ្នែក​មើល​តែ​ប៉ុណ្ណោះ ។

នគរបាល​សេដ្ឋកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​យក​ទៅ​លក់​នៅ​ស្រុក​ក្នុង​ខែ​១​មាន​ប្រមាណ​ជាង​១០​យី​ឌុ​ប ហើយ​ចូល​មក​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ គិត​ត្រឹម​ថ្ងែ​ទី​០១​រហូត​ដល់​ថ្ងែ​ទី​១១​នេះ ឈ្មួញ​បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​យក​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ដឹក​ឆ្លងកាត់​ច្រក​ទ្វេភាគី​កំពង់​ក្រសាំង​ស្រុក​បូ​រី​ជល់សារ​មាន​ចំនួន​៥​លើក​ដោយ​១​លើក​មាន​ឡាន​ដឹកឈើ​យី​ឌុ​ប​ចាប់​២​ទៅ​៣​យី​ឌុ​ប ហើយ​ជា​ប្រភេទ​ឈើ​ហ៊ុ​ប​ថែម​ទៀត​ផង និង​មិន​តិច​ជាង​១០​យី​ឌុ​ប​ផង​ដែរ ។ ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព​យើង បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​សួរ​លោក ស៊ី យឿ​ន ប្រធាន​ផ្នែក​រដ្ឋបាល​ព្រែ​ឈើ​ខេត្ត​បាន​ប្រាប់​រឿង​មានការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​យក​ទៅ​លក់​នៅ​ស្រុក​យួន​នោះ រូប​លោក​អត់​បានដឹង​ទេ​សួរ​ទៅ​មេ​ខ​ណ្ទ​ទើប​ដឹង ។

លោក ស៊ឹ​ម ឡា​បាំង មេ​ខ​ណ្ទ​រដ្ឋបាល​ព្រែ​ឈើ​ខេត្តតាកែវ បាន​និយាយ​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរស័ព្ទ​ដោយ​ដោះសា​រថា​រឿង​ដឹកឈើ​យក​ទៅ​លក់​នៅ​ស្រុក​យួន លោក​អត់​ដឹង​ទេ បើ​ដឹង​ក៏​មិន​ហាន​ប៉ះ​ដែរ ។ ចំណែក លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ នៅ​ពេល​ទូរស័ព្ទ​ចូល​ហើយ គ្មាន​អ្នក​លើក​ទេ ៕

0299c06aed970473ae41d986b308cd09-7

17380ddb842e984302034e1bb66c24e4-7

fae594628f003e7d8250252baa6a83b2-7

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s