លោក គង់ វិបុល ៖ បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​អ្នក​ជាប់​ពន្ធ​គ្រប់​ប្រភេទ ដែល​ព្យាយាម​គេចវេះ​កាតព្វកិច្ច​បង់ពន្ធ​

ប្រភព: CEN

ភ្នំពេញ​៖ អគ្គនាយក​ពន្ធដារ បាន​ស្នើ​ឲ្យមាន​ការសិក្សា​ទិដ្ឋភាព​ច្បាប់ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​នីតិវិធី និង​រយៈពេល នៃ​ការធ្វើ​សវនកម្ម​លើ​សហគ្រាស ដើម្បី​ធានា​គុណភាព ប្រសិទ្ធិភាព និង​តម្លាភាព នៃ​ការ​កំណត់​ពន្ធ​ឡើងវិញ និង​ចៀសវាង​នូវ​បន្ទុក​ធ្ងន់ធ្ងរ​ដល់​អ្នក​ជាប់ពន្ធ និង​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុង​ចំណោម​អ្នក​ជាប់ពន្ធ​គ្រប់​ប្រភេទ ជាពិសេស ពង្រឹង​ការធ្វើ​សវនកម្ម​លើ​សហគ្រាស ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ព្យាយាម​គេចវេះ​កាតព្វកិច្ច​បង់ពន្ធ​។

3ab12c47-5b89-4690-996a-1ec24fffc2c6

នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៨ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។​

​បើ​តាម​របាយការណ៍រ​បស់​លោក គង់ វិបុល បានបង្ហាញ​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួល​បាន​ក្នុង​ខែ​មករា ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​-Online) មាន​ចំនួន ៦៧៦.៩២៥,២៤ លាន​រៀល (​ប្រមាណ​ជា ១៦៩,២៣​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១០៥,៥៨​ភាគរយ នៃ​ផែនការ​ប្រចាំ​ខែ​មករា ឆ្នាំ​២០១៨ ដែល​កំណត់​ដោយ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់ ប្រភេទ​មាន​ការកើនឡើង​ចំនួន ៦២.០៤២,៥៦ លាន​រៀល (​ប្រមាណ ១៥,៥១​លាន​ដុល្លារ​) ស្មើនឹង​១០,៨១​ភាគរយ​។

70ca9714-66b4-494b-98a5-119ce56302dc

លោក គង់ វិបុល បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​នាយកដ្ឋាន​ថ្នាក់កណ្តាល និង​គ្រប់​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ក្នុង​ការចូលរួម​ប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់ និង​លើស​ផែនការ​កំណត់ ដោយ​ច្បាប់​ក្នុង​ខែ​មករា​នេះ​។​

​ក្នុង​ឱកាស​នេះ​ដែរ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធ ឲ្យបាន​គ្រប់តាម​ផែនការ ច្បាប់​ចំនួន ៧.៦៩៣,៥០​ពាន់​លាន​រៀល (​ប្រមាណ​ជា ១.៩២៣,៣៨ លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ថែម​ទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដូចខាងក្រោម​៖ បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៤-២០១៨​។ បន្ត​និង​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។

ជំរុញ​គ្រប់​អង្គភាព​ប្រមូល​ចំណូល ជាពិសេស សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ត្រូវ​ពង្រឹង​ការគ្រប់គ្រង ការប្រមូល​បំណុល​ពន្ធ និង​តាមដាន​ការបង់​សង​នូវ​បំណុល​ពន្ធ​ជា​ដំណាក់កាល​។ សិក្សា​ទិដ្ឋភាព​ច្បាប់ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​នីតិវិធី និង​រយៈពេល នៃ​ការធ្វើ​សវនកម្ម​លើ​សហគ្រាស ដើម្បី​ធានា​គុណភាព ប្រសិទ្ធិភាព និង​តម្លាភាព នៃ​ការ​កំណត់​ពន្ធ​ឡើងវិញ និង​ចៀសវាង​នូវ​បន្ទុក​ធ្ងន់ធ្ងរ​ដល់​អ្នក​ជាប់ពន្ធ​។ បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ ក្នុង​ចំណោម​អ្នក​ជាប់ពន្ធ​គ្រប់​ប្រភេទ ជាពិសេស ពង្រឹង​ការធ្វើ​សវនកម្ម​លើ​សហគ្រាស ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ព្យាយាម​គេចវេះ​កាតព្វកិច្ច​បង់ពន្ធ​។ រៀបចំ​កែសម្រួល​និង​ធ្វើឱ្យ​ប្រសើរឡើង នូវ​យន្តការ​បង្វិល​ស​ង​អាករ​លើ​តម្លៃ​បន្ថែម ព្រមទាំង​យកចិត្តទុកដាក់ ក្នុងការ​ការស្នើសុំ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម និង​ការដាក់​លិខិត​ប្រកាស​។

ef0d022e-5b18-4823-94f6-8725691171a2.jpg

បន្ត​ពង្រឹង​ចាត់វិធានការ និង​ធ្វើការ​ស៊ើបអង្កេត​រាល់​ប​ទ​ល្មើស​ពន្ធដារ ការ​គេចវេះ​ពន្ធ​គ្រប់​រូបភាព ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ពន្ធ ចំពោះ​ក្រុមហ៊ុន​ដែល​ប្រកាស​បង់ពន្ធ​មិន​ស្មោះត្រង់ ឬ​គេចវេះ​ពន្ធ​តាម​គ្រប់​រូបភាព ជាពិសេស សហគ្រាស​ដែល​មាន​ហានិភ័យ​ខ្ពស់​។ បន្ត​ពង្រឹង​និង​ជំរុញ​ការចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

ផ្ដល់​សេវា​ពន្ធដា​រលើ​ការចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​អចលនទ្រព្យ ដល់​ទីតាំង របស់​ម្ចាស់​អចលនទ្រព្យ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ធ្វើ​ការផ្សព្វផ្សាយ ពី​បទ​ប្បញ្ញា​ត្តិ​ស្ដី​ពី​ពន្ធដារ ការផ្ដល់​សេវា​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន អចលនទ្រព្យ ព្រមទាំង​សេវា​ពន្ធដារ​ផ្សេងទៀត ជូន​ម្ចាស់​អចលនទ្រព្យ​គ្រប់​រូប​ឲ្យបាន​កាន់តែ​ល្អប្រសើរ​។

រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ធន​ធាន​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ លើ​ការងារ​ស​នវកម្ម ព្រមទាំង​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ កែប្រែ​ផ្តត់គំនិត​របស់​មន្ត្រី​ពន្ធដារ​ឲ្យក្លាយ​ជា​អ្នកបម្រើ​សេវា​ជូន​អ្នក​ជាប់ពន្ធ​បានល្អ ក្លាយ​ជា​មន្ត្រី​ដែល​ពោរពេញ​ដោយ​សមត្ថភាព ជំនាញ និង​ទេពកោសល្យ ស្មោះត្រង់ មាន​ភាពម្ចាស់ការ ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការបំពេញ​ភារកិច្ច​ការងារ និង បន្ត​លើកកម្ពស់​បញ្ជ្រាប​វប្បធម៌​ពន្ធដារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ស្តី​ពី​សារពើពន្ធ ក្នុងចំណោម​ធុរៈជន គ្រប់​មជ្ឈដ្ឋាន តាមរយៈ​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា​។ បន្ត​ជំរុញ​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់​សំខាន់ៗ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព និង​ស័ក្តិ​សិ​ទ្ធិភាព​នៃ​ការផ្តល់​សេវា​សាធារ​ណៈ​ជូន​អ្នក​ជាប់ពន្ធ ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណា​ឲ្យ​រដ្ឋបាលព​ន្ធ​ដារ ក្លាយជា​ស្ថាប័ន​រដ្ឋ​ដែល​ទទួលបាន​នូវ​ជំនឿ​ចិត្ត​ខ្ពស់ ពី​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​។ បន្ត​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដោយ​អភិវឌ្ឍ​គ្រប់គ្រង​ការប្រមូល​ពន្ធ តាម​បច្ចេកវិទ្យា​ព័ត៌មាន​។​

c2db5781-08f0-4673-8c46-92bad9824f26.jpg

លោក គង់ វិបុល បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់​ថ្នាក់​នៅ​តាម​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាននិងកំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដែល​នេះ​គឺជា​ជោគជ័យ​រួម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការសម្រេចបាន​នូវ​លទ្ធផល​នៃ​ការប្រមូល​ចំណូល​ពន្ធ​សម្រេច​បាន​ផ្លែផ្កា​យ៉ាង​ត្រ​ចេះ​ត្រចង់​។​

​ទន្ទឹង​ម​នឹង​គ្នា​នេះ លោក ក៏​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឲ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ អោយ​អ្នក​ជាប់ពន្ធ​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា​ឬ​មិន​អោយ​អ្នក​ជាប់ពន្ធ​មានការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​៕​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s