សាលាដំបូង​ខែត្រ​ស្ទឹង​ត្រែង​កោះហៅ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ឈឺ​ឆ្អាល​រឿង​​ព្រៃឈើ​មក​បំភ្លឺ

ប្រភព​ :  វិទ្យុអាសីុសេរី

203784b8-e6af-49b1-84f4-8921c2705319

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ដែល​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទាក់ទិន​រឿង​លាត​ត្រដាង​បទល្មើស​ព្រៃ​ឈើ ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។

តុលាការ​ខែត្រ​ស្ទឹងត្រែង កោះ​ហៅ​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់ មក​បំភ្លឺ​ក្នុង​សំណុំរឿង​ផ្តល់​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។

​ជនជាតិ​ដើម​ភាគ​តិច​កួយ​ដែល​តុលាការ​កោះ​ហៅ​នោះ តែង​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ​ដែល​កើត​មាន​ក្នុង​តំបន់​ព្រៃ​សហគមន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ បំណង​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ តែ​ផ្ទុយ​ទៅ​វិញ​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ​គំរាមកំហែង។

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់ និង​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​បាន​កាប់​ព្រៃឈើ​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​អស់​រាប់ពាន់​ហិកតារ ពុំ​ឃើញ​អាជ្ញាធរ​ស៊ើប​អង្កេត​ឲ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ទេ បែរ​ជា​មក​ធ្វើ​ទុក្ខបុកម្នេញ​តែ​អ្នក​ការពារ​បរិស្ថាន​ទៅ​វិញ។

​ការ​លើក​ឡើង​បែប​នេះ ស្រប​ពេល​ដែល​សកម្មជន​ព្រៃឈើ​ជា​ជនជាតិ​ដើម​ភាគតិច​ត្រូវ​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​ការ​រិះគន់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ។

​ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចាត់​ទុក​ដីកា​កោះ​ហៅ​នេះ ថា​ជា​សា​គំរាម​ស្មារតី​អ្នក​ការពារ​ព្រៃឈើ ដ្បិត​ព្រៃឈើ​រាប់​ពាន់​ហិកតារ​ដែល​ឋិត​ក្នុង​តំបន់​អភិរក្ស​របស់​សហគមន៍​ត្រូវ​គេ​កាប់​យក​ឈើ​លក់ និង​យក​ដី​ធ្វើ​អាជីវកម្ម ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ស៊ើប​អង្កេត​រក​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។ លោក​ថា ដីកា​របស់​តុលាការ​ដែល​បង្គាប់​ឲ្យ​លោក​ស្រាយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ ពុំ​ឃើញ​មាន​ឈ្មោះ​ដើម​បណ្ដឹង​នោះ​ទេ។ លោក​សង្ស័យ​ថា បុគ្គល​ដែល​ជា​ដើម​បណ្ដឹង​ទំនង​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​កាប់​ឈើ​លក់​ក្នុង​ព្រៃ​សហគមន៍ និង​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ៖ «មក​ពី​ខ្ញុំ​បក​អាក្រាត​ក្រុម​អ្នក​មាន​អំណាច​ដឹក​ឈើ​រាល់​ថ្ងៃ ដឹក​ឡាន​សាំងយ៉ុង ដូច​ហែ​កឋិន​អ៊ីចឹង។ បើ​គេ​កាត់​ទោស​ឲ្យ​ខ្ញុំ​ជាប់​ទោស​ក៏​ជាប់​ទៅ បើ​តុលាការ​ប្រជាធិបតេយ្យ​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ គឺ​ខ្ញុំ​ត្រេកអរ»

បុរស​ដដែល​រំពឹង​ថា តុលាការ​ខែត្រ​ស្ទឹងត្រែង នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​រូប​លោក​ដែល​ឈឺ​ឆ្អាល​រឿង​កាប់​បំផ្លាញ​ព្រៃឈើ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ពុំ​មាន​សមត្ថភាព​ទប់ស្កាត់ ដែល​បង្ក​ប៉ះពាល់​ដល់​មុខ​របរ​ពលរដ្ឋ និង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក​ថា មក​ទល់​ពេល​នេះ ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នៅ​តែ​ទទួល​រង​គ្រោះ​ដោយសារ​ឈ្មួញ​សម្រុក​កាប់​ឈើ​ធំៗ​លក់ និង​កាប់​ព្រៃ​រាន​យក​ដី​ធ្វើ​ជា​សកម្ម​សិទ្ធិ​អស់​រាប់ពាន់​ហិកតារ​ពុំ​មាន​ការ​ទប់​ស្កាត់៖ «ពី​ដើម​ពី​ព្រៃ​សហគមន៍​មាន​ព្រៃ ១២​ម៉ែត្រ និង ៥​ម៉ែត្រ តែ​ឥឡូវ​រក​តែ ៣​ម៉ែត្រ​មិន​បាន​ផង។ ឲ្យ​ពួក​ខ្ញុំ​ផ្តិត​មេដៃ​ជួយ​ការពារ និង​ទទួល​ស្គាល់ ដល់​ពេល​ខ្ញុំ​ជួយ​ការពារ​បែរ​ជា​ស្អប់​ខ្ញុំ។ អំណាច​របស់​គេ ខ្ញុំ​ប្រជាពលរដ្ឋ​ចាំតែ​ស្លាប់​ទេ​រាល​ថ្ងៃ​នេះ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​សាលាដំបូង​ខែត្រ​ស្ទឹងត្រែង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។

​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧ មាន​ជន​មិន​ស្គាល់​មុខ​បាន​គំរាម​សម្លាប់​លោក អ៊ុក ម៉ៅ តាម​ទូរស័ព្ទ បន្ទាប់​ពី​លោក​បាន​ផ្តល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទិន​គ្រឿងចក្រ​មួយ​គ្រឿង​បាន​ឈូស​ឆាយ​ដី​ព្រៃ​កោងកាង ឋិត​ក្នុង​បរិវេណ​ដី​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋបាល​ឃុំ។ លោក​បន្ថែម​ថា មេ​ឃុំ​សំអាង លោក ញឿន ផុន និង​ប្រជា​ការពារ​ភូមិ ឈ្មោះ ស៊ី គិ ក៏​ធ្លាប់​គំរាម​ប្រើ​ហិង្សា​លើ​លោក​ដែរ ក្រោយ​ពី​លោក​បាន​រិះគន់​អាជ្ញាធរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ធ្វើ​មិន​ដឹង​មិន​ឮ​រឿង​បទល្មើស​ព្រៃឈើ។

​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង នឹង​ស្នើ​សុំ​មេធាវី​ពី​ទីស្នាក់ការ​កណ្ដាល​ដើម្បី​ត្រៀម​ប្រឹក្សា​ផ្នែក​ច្បាប់ និង​ជួយ​ជនរងគ្រោះ​ក្នុង​សំណុំ​រឿង​នេះ។ លោក​គិត​ថា ដីកា​កោះ​ហៅ​របស់​តុលាការ​នឹង​ប៉ះពាល់​ដល់​ស្មារតី និង​បំភិតបំភ័យ​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ការពារ​បរិស្ថាន ដែល​លោក​ចាត់​ទុក​ថា កាតព្វកិច្ច​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

លោក​រំពឹង​ថា តុលាការ​ស៊ើបអង្កេត​ដិតដល់​លើ​សំណុំ​រឿង​នេះ ចៀសវាង​មាន​ការ​ចោទ​ប្រកាន់​ខុស​ឆ្គង បង្ក​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ពលរដ្ឋ​ដែល​មិន​អើពើ​រឿង​បទល្មើស​ព្រៃឈើ៖ «សំណូមពរ​ទៅ​តុលាការ សុំ​មេត្តា​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់។ ខ្ញុំ​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ខុស ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ពិតប្រាកដ។ បើ​បងៗ​អស់​លោក​មិន​ជួយ​ការពារ​ទេ យើង​គួរ​តែ​គាំទ្រ​អ្នក​ការពារ យើង​មិន​គួរ​ទៅ​បំភិតបំភ័យ និង​គំរាមកំហែង»

​លោក​ថា ពលរដ្ឋ​ស្ម័គ្រចិត្ត​ការពារ​សម្បត្តិ​ធម្មជាតិ គួរ​តែ​អាជ្ញាធរ​លើក​ទឹក​ចិត្ត និង​គាំទ្រ ប្រយោជន៍​រួម​ចំណែក​គាំពារ​បរិស្ថាន​ដែល​ជា​មរតក​ជាតិ មិន​គួរ​គំរាមកំហែង បំបាក់​ស្មារតី​អ្នក​ការពារ​បរិស្ថាន​នោះ​ទេ។

​កាល​ពី​ចុង​ឆ្នាំ​២០១៧ លោក អ៊ុក ម៉ៅ និង​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៅ​តុលាការ​ខែត្រ​ស្ទឹងត្រែង ពី​បទ​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ។ ពួកគាត់​មាន​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​ដែល​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​រាប់​ពាន់​ហិកតារ​ត្រូវ​ឈ្មួញ​កាប់​រាន​ធ្វើ​ជា​កម្មសិទ្ធិ និង​ឈើ​មាន​តម្លៃ​លក់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s