អាជ្ញាធរ​មិន​នៅ​ស្ងៀម​ចុះ​រុះរើ​ តែ​លទ្ធផល​មិន​បាន​រុះ​រើអី​មួយ

ប្រភព: កោះសន្តិភាព

e483025aac6fdccf3ebaf656f4d6192f-780x455

រាជធានី​ភ្នំពេញ ៖ អា​ជ្ញ​ធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​រួម​ជាមួយ​ប្រជា​ការពារ​ភូមិ​ផង បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​សំ​យ៉ាប​ផ្ទះ​មួយ​ចំនួន​ដែល​បាន​សាងសង់​រំលោភ​ចំណី​ផ្លូវ​សាធារណៈ ។ ប្រតិបត្តិ​ការណ៍​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង​ក្បែរ​អតីត​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​ព្រៃ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

dfed22e423a8ba16bbb9a823f83f7a7f

អាជ្ញាធរ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​រួម​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់ យីហោ​«​ដា​ណា​វី​»​នៅ​តំបន់​នោះ​បាន​នាំ​គ្នា​សាងសង់​សំ​យ៉ាប​ផ្ទះ​រំលោភ​មក​លើ​ចំណី​ផ្លូវ​ល្មើស​នឹង​ការ​ហាមឃាត់​ដែល​បាន​ធ្វើ​ឲ្យ​ផ្លូវ​គ្មាន​ចិញ្ចើម​សម្រាប់​មនុស្ស​ដើរ​ឡើយ ។ ដោយសារ​តែ​បែប​នេះ​អាជ្ញាធរ​មិន​អាច​នៅ​ស្ងៀម​ឡើយ​ទើប​ចុះ​ទៅ​ដើ​ម្បិ​ធ្វើការ​រុះរើ​ចេញ រៀបចំ​សណ្ដាប់ធ្នាប់ និង​រក្សា​ឲ្យ​មាន​ចិញ្ចើម​ផ្លូវ​ឡើង​វិញ ព្រោះ​ផ្លូវ​មិន​អាច​អត់​មាន​ចិញ្ចើម​បាន​ទេ ។

e3300dd60d70dbbe64acb4ca7a3c65a4

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​មិនមែន​មិនដឹង​ថា ការ​សាងសង់​សំ​យ៉ាប​រំលោភ​យក​ចំណី​ផ្លូវ​បែប​នេះ​ខុសច្បាប់​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ធ្វើ​តាម​គ្នា ។ ដោយ​ឃើញ​ម្នាក់​ធ្វើ​បាន​ម្នាក់​ទៀត​ធ្វើ​តាម​ដែរ​ហើយ​បើ​គ្មាន​ការ​ទប់ស្កាត់​ទេ​នោះ យូរ​ៗ​ទៅ​នឹង​រីក​រាលដាល​គ្រប់កន្លែង​តែ​ម្ដង ។

63f62b4b5958370e7aacbb55e6df19f0

លុះ​ពេល​ឃើញ​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខាងលើ បាន​សុំ​ឲ្យ​ទុក​ពេល​ដើម្បី​ឲ្យ​ពួក​គាត់​រុះរើ​ដោយ​ខ្លួនឯង ហើយ​អាជ្ញាធរ​ក៏​បាន​សម្រេច​ទុក​ពេល​ជូន​ពួក​គាត់​ក្នុង​ការ​អនុវត្ត​រយៈពេល​២៨​ថ្ងៃជា​កំហិត​ហើយ​បើ​ពួក​គាត់​នៅ​តែ​មិន​ព្រម​រុះ​ទៀត​នោះ​អាជ្ញាធរ និង​ចុះ​ទៅ​រុះ និង​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ឬ​បាត់បង់​ផ្សេង​ៗ​ឡើយ និង​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​តែ​ម្ដង ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s