ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត

ប្រភព : CEN News

ភ្នំពេញ៖ នៅទីបំផុត ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័តហើយ បន្ទាប់ពីបានដាក់ឲ្យដំណើរការកម្មវិធីនេះ នៅក្នុង Play Store នៃប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជិត ៣ខែ ដើម្បីសាធារណជនអាចតាមដានរាល់សេចក្តីជូនដំណឹង និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងក្រសួងពាណិជ្ជកម្ម។

1

បេក្ខជនជ័យលាភីលើកដំបូងនេះ មានឈ្មោះថា កៅ ដូច ដែលលោកគឺជាប្រជាពលរដ្ឋ ដែលបានប្រើប្រាស់កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័តច្រើនជាងគេ ដោយក្នុងនោះលោកមិនត្រឹមតែចូលទៅមើលគ្រប់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានចុច Like និងចែករំលែកស្ទើគ្រប់ព័ត៌មានទាំងអស់ នៅលើកម្មវិធីបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។

ដើម្បីថ្លែងអំណរគុណដល់លោក កៅ ដូច នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការប្រគល់រង្វាន់លើកទឹកចិត្តមួយចំនួន និងបានអំពាវនាវដល់សាធារណជន ធ្វើការទាញយកកម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឲ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតាមទូរស័ព្ទចល័ត គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ដើម្បីសម្រួលដល់ការប្រើប្រាស់របស់សាធារណជនឲ្យកាន់តែទូលំទូលាយ ឥឡូវនេះមន្ត្រីបច្ចេកទេសរបស់ក្រសួង បានដាក់បញ្ចូលកម្មវិធីនេះនៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ថែមទៀត ដូច្នេះមិនថាលោកអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទអ្វី ក៏អាចទាញយក និងតម្លើងកម្មវិធីនេះបានដែរ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី App Store ឬ Play Store រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» ដើម្បីធ្វើការដោនឡូត និងតម្លើងជាការស្រេច៕ ដោយ៖បញ្ញាស័ក្តិ

2

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s