ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង KOICA ពិភាក្សាលើគម្រោង ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា នៅឆ្នាំ២០២០

ប្រភព : ដើមអម្ពិល

6ba49d9647901cf5d28985cb95b4adec.jpg

ភ្នំពេញ៖ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ កូរ៉េប្រចាំកម្ពុជា (KOICA) ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំ កម្រិតបច្ចេកទេស ដើម្បីរៀបចំសំណើគម្រោង ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ពីសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ២០២០ ។

កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមកិច្ចដឹកនាំរបស់លោក អ៊ឹម សួរ អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និងលោក Jeong Yun-Gil ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា។

មន្ត្រីជំនាញទទួលបន្ទុក កិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ដែលជាតំណាងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលចំនួន ៧ បានចូលរួមកិច្ចប្រជុំនេះ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺៈ
១-បង្ហាញពីកិច្ចដំណើរការ នៃការធ្វើអង្កេត (Request Survey Process and Timeframe)
២-បង្ហាញពីទម្រង់នៃសំណើគម្រោង (Project Concept Paper – PCP)
ជាលទ្ធផល តំណាងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល បានស្វែងយល់ពីទម្រង់ នៃសំណើគម្រោង និងបានឯកភាពផ្ញើសេចក្ដីព្រាង បឋមនៃសំណើគម្រោង មក គ.ជ.នា/ក.អ.ក អោយបានមុនថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ និងផ្ញើឯកសារសំណើគម្រោង ចុងក្រោយមក គ.ជ.នា/ក.អ.ក ជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ គ.ជ.នា/ក.អ.ក បានសហការ ជាមួយទីភ្នាក់ងារ KOICA អនុវត្តយន្តការនៃ ការធ្វើអង្កេតលើសំណើរ គម្រោងនេះ ជារៀងរាល់ឆ្នាំ ដើម្បីប្រមូល និងពិនិត្យជ្រើសរើសសំណើគម្រោង ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់លើកស្នើសុំការគាំទ្រ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។ តាមរយៈការអនុវត្តយន្តការនេះ ការប្រើប្រាស់ហិរញ្ញប្បទាន របស់កូរ៉េត្រូវបានតម្រឹម ជាមួយអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែង ក្នុងយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ៕

១

២

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s