ទាហានថៃចាប់ពលរដ្ឋខ្មែរ ២៨៩នាក់ ក្នុងពេលឆ្លងដែនចូលដីថៃ ដោះលែងវិញ២៧៤នាក់ ប៉ុន្តែនៅ១៥នាក់ទៀត មិនទាន់ដោះលែង

ប្រភព : Fresh News

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែកុម្ភៈមុននេះបន្តិច បានឲ្យដឹងថា ទាហានប៉ារ៉ាថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន ២៨៩នាក់ ក្នុងពេលដែលពលរដ្ឋខ្មែរឆ្លងដែនពីខេត្តបន្ទាយមានជ័យ ចូលទៅខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែទោះជាភាគីកម្ពុជាខិតខំសម្របសម្រួលយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរទាំងនោះមិនទាន់ត្រូវបានដោះលែងគ្រប់គ្នានៅឡើយទេ ពោលនៅសល់១៥នាក់ទៀត។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចាប់ឃាត់ពលរដ្ឋខ្មែរទាំង២៨៩នាក់ខាងលើ ធ្វើឡើងចំនួន២លើកផ្សេងគ្នា រួមមាន៖

លើកទី១៖ ក្នុងពេលដែលពលរដ្ឋខ្មែរចំនួន ២៧៤នាក់ ឆ្លងចូលទឹកដីថៃតាមច្រករបៀងព្រំដែនប្រាសាទត្បែង ភូមិប្រាសាទត្បែង និងច្រករបៀងព្រំដែនធ្នង់ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក តម្រង់ចូលទៅផ្សារស៊ូនសាម ខេត្តស្រះកែវ ក៏ត្រូវបានទាហានប៉ារ៉ាថៃប្រចាំស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឃាត់ខ្លួននាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទ «ទិញជីគីមីនាំចេញខុសច្បាប់»។

ដោយមានការជួយអន្តរាគមន៍ភ្លាមៗ ពីសំណាក់កម្លាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបានចូលទៅសម្របសម្រួលជាមួយភាគីថៃ ទើបប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវបានដោះលែងឲ្យត្រលប់មកប្រទេសកម្ពុជាវិញ។

លើកទី២៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ទាហានថៃប្រចាំស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១៥នាក់ នៅភូមិខងផែង ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ដោយចោទពីបទ «លួចឆ្លងដែនខុសច្បាប់»។

កម្លាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចកម្ពុជា ក៏បានចូលទៅសម្របសម្រួលជាមួយភាគីថៃជាថ្មីទៀតដែរ ប៉ុន្តែការសម្របសម្រួលនេះមិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយទេ ដោយសារតែភាគីថៃមិនព្រមដោះលែងតាមការសម្របសម្រួល ហើយបានបញ្ជាក់ថា ពួកគេនឹងបញ្ជូនប្រជាពលរដ្ឋខ្មែរទាំង១៥នាក់នោះ ទៅបន្តនីតិវិធីនៅខេត្តស្រះកែវថែមទៀតផង។

ទោះយ៉ាងណា អង្គភាពព័ត៌មាន Frsh News នៅមិនទាន់ទទួលបានការបញ្ជាក់ពីនីតិវិធីដោះស្រាយ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលនៅមិនទាន់ដោះលែងនៅឡើយទេ៕

fn-2018-02-14-10-54-48-0

 

Advertisements

One thought on “ទាហានថៃចាប់ពលរដ្ឋខ្មែរ ២៨៩នាក់ ក្នុងពេលឆ្លងដែនចូលដីថៃ ដោះលែងវិញ២៧៤នាក់ ប៉ុន្តែនៅ១៥នាក់ទៀត មិនទាន់ដោះលែង

  1. Pingback: ឧកញ៉ា​ម្នាក់​​​ថា ​ដី​​​ជម្លោះ​នៅ​ព្រលាន​យន្ត​ថ្មី​​ជា​​កម្មសិទ្ធិ​​ខ្លួន ​ខណៈ​​លោក​ស្

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s