ទុនវិនិយោគកូរ៉េខាងត្បូង នៅកម្ពុជា កើនដល់ ៤.៥០០លានដុល្លារ

ប្រភព : ដើមអម្ពិល

ភ្នំពេញ៖ ទំហំទុនវិនិយោគផ្ទាល់ របស់សាធារណៈរដ្ឋកូរ៉េ នៅប្រទេសកម្ពុជា កាន់តែមាន សន្ទុះកើនឡើង ជាលំដាប់ បើគិតរហូតមកទល់នឹងពេលនេះ ទុនវិនិយោគនោះ មានតម្លៃ ជាទឹកប្រាក់សរុបប្រមាណជាង ៤.៥០០លានដុល្លារ ដែលត្រូវបានដាក់ចេញ ដោយ ក្រុមហ៊ុនចំនួន ៩០០ ភាគច្រើនវិនិយោគទៅលើវិស័យវាយនភណ្ឌកាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និងកសិកម្មជាដើម។

យោងតាមរបាយការណ៍ ពីស្ថានទូតកូរ៉េប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក OH Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជាបានឲ្យដឹងថា “ទំហំពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរបានកើនឡើងរហូតដល់ ៩០០លានដុល្លារ ខណៈដែលចំនួនមនុស្ស បានធ្វើដំណើរ ទស្សនកិច្ចទៅវិញទៅមកប្រចាំឆ្នាំមានជាង៤០ម៉ឺននាក់ ហើយពលករឧស្សហកម្មកម្ពុជា ប្រមាណ៤ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េ ក្រៅពីនេះប្រទេសកូរ៉េក៏បាន និងកំពុងតែផ្តល់ ជំនួយអភិវឌ្ឍន៍ផ្លូវការសរុបប្រមាណ៦០០លានដុល្លារ ដល់កម្ពុជាលើវិស័យ ជាច្រើននាពេលកន្លងមក”។

លោកបន្ដថា ទំនាក់ទំនងការទូតផ្លូវការវាងប្រទេសទាំងពីរត្រូវបាន កសាងឡើងវិញ កាលពីឆ្នាំ១៩៩៧ ហើយឆ្នាំនេះគឺជាឆ្នាំទី២១។ លោកថា ទោះជាពេលវេលាខ្លីដូចនេះក៏ដោយ ក៏ទំនាក់ទំនងប្រទេសទាំងពីរបាន និងកំពុងតែរីកចម្រើនដ៏គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ដូចជាវិស័យនយោបាយសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម និងវប្បធម៌ជាដើម។

លោកបញ្ជាក់ថា កម្ពុជា – កូរ៉េ មានរចនាសម្ព័ន្ធលើវិស័យសេដ្ឋកិច្ច និងសង្គមដែលបំពេញ នូវកង្វះខាតដែលលអាចជួយគ្នាទៅវិញទៅមក ពោលគឺទំនាក់ទំនងរបស់ប្រទេស ទាំងពីរ នឹងមានការរីកចម្រើនគ្មានឈប់ឈរ នៅពេលដែលមានការផ្សំឡើង រវាងកម្លាំង ពលកម្ម ប្រកបដោយភាពសម្បូរកសិដ្ឋានដ៏ទូលំទួលាយ លក្ខខណ្ឌភូមិសាស្ត្រ ភាពបើកចំហរ លើវិស័យសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា និងបច្ចេកវិទ្យាលទ្ធភាពធ្វើហិរញ្ញប្បទាន និងបទ ពិសោធន៍សេដ្ឋកិច្ចរបស់កូរ៉េ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s