បើ​មិន​ធ្វើ​ចឹ​ង មាន​តែ​ពិបាកធ្វើ​ដំណើរ​

ប្រភព : កោះសនិ្តភាព

1

ខេត្តព្រៃវែង ៖ ផ្លូវលំ​មួយ​ខ្សែ​ដែល​ជា​ផ្លូវ​ទំនប់​ខ្នង​ប្រឡាយ​ត​ភ្ជាប់​ពី​ផ្លូវ​វត្ត​ត្របែក ក្នុង​ឃុំ​ពាន​រោង ចាក់​ទៅ​ដល់​វត្ត​បូស​គង ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រៃ​អង្គាសប្រាក់​គ្នា ធ្វើការ​ជួសជុល​ឡើង​វិញ ដោយសារ​តែ​ផ្លូវ​នេះ​បាន​រង​នូវ​ការ​ខូចខាត​ច្រើន​ឆ្នាំ​មក​ហើយ ។

2.jpg

លោក ស៊ុន ស៊ា​ន ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រៃ​រលើង ឃុំ​ទឹកថ្លា ស្រុក​ស្វា​អ​ន្ទ​រ​បាន​បញ្ជាក់​ប្រាប់​ថា ផ្លូវ​១​ខ្សែ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួក​គាត់​ជា​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​ពាន​រោង និង​ឃុំ​ទឹកថ្លា​ក្នុង​ការ​ដឹក​យក​កសិផល​ទៅ​លក់​នៅ​លើ​ទីផ្សារ ហើយ​កូនសិស្ស​ទៅ​សាលារៀន និង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីរួមខេត្ត​ជាដើម ។ ប៉ុន្តែ​ដោយសារ​តែ​កត្តា​អាកាសធាតុ និង​កត្តា​យានយន្ត​ផង​នោះ បាន​ធ្វើ​ឲ្យ​ផ្លូវ​នេះ​រង​នូវ​ការ​ខូចខាត រហូត​ធ្វើ​ដំណើរ​ឆ្លងកាត់​លែង​ចង់​កើត​ទៅ​ហើយ ។

3

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​ឃុំ​ទឹកថ្លា​បាន​និយាយ​ដូច​ៗ​គ្នា​ថា ផ្លូវ​១​ខ្សែ​នេះ​បាន​ខូច​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​កន្លង​មក​ពួក​គាត់​ក៏​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​អ​ជ្ញា​ធរ​ឃុំ​ឲ្យ​ជួយ​ជួសជុល​ដែរ ប៉ុន្តែ​ខាង​អាជ្ញាធរ​ឃុំ​បាន​ឆ្លើយ​តប​មក​វិញ​ថា ផ្លូវ​តាម​ខ្នង​ប្រឡាយ​មិន​មាន​គម្រោង​ថវិការ​សម្រាប់​ធ្វើការ​ជួសជុល​ទេ មាន​តែ​ផ្លូវលំ​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​គ្រប់កន្លែង​ដែរ ដូច្នេះ​ឃុំ​មិនដឹង​ធ្វើ​ម៉េច​ទេ ។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​សុំ​អាជ្ញាធរ​មិន​បាន​ទើប​ពួក​គាត់​នាំ​គ្នា​រៃ​អង្គាសប្រាក់​គ្នា ធ្វើ​តែ​ម្តង​ទៅ​ដោយ​ជួល​ត្រាក់ទ័រ​កែ​ច្នៃ​ដឹក​ដី​ចាក់ និង​ឈូស​ឆាយ​បង្ហាប់​អស់ប្រាក់​៣​លាន​៧​សែន​រៀល ក្នុង​នោះ​ខាង​សាលាឃុំ​ទឹកថ្លា​ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​១៣​ម៉ឺន​រៀល​ផង​ដែរ ។
ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ធ្វើ​ផ្លូវ​នេះ គឺ​មិន​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ គឺ​គ្រាន់តែ​អាច​ប្រើប្រាស់​សម្រួល​ចរាចរណ៍​បាន​មួយ​រយៈ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មាន​ភ្លៀង​ធ្លាក់​តែ​ម្តង​ទៅ​២​ដងនោះ ផ្លូវ​នេះ​ច្បាស់​ជា​ខូច​អស់​វិញ​ហើយ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s