ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បំផុសឲ្យប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាន

Source: CEN

ខេត្តព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បាន​អំពាវនាវឲ្យ​​ប្រជា​ពលរដ្ឋ និង​មន្ត្រីរាជ​ការ​គ្រប់​ស្ថាប័ន ព្រមទាំងវិស័យឯកជន ឲ្យរួមសហការគ្នាលើការងារ​សំអាតអនាម័យ​បរិស្ថាននាទីប្រជុំជនមួយនេះ ឲ្យ​​បាន​ទាំងអស់គ្នា ដើម្បីប្រឡងប្រណាំង ឬឈ្នះជ័យលាភី​ទីក្រុងស្អាតថ្នាក់ជាតិ និងឈ្នះជ័យលាភី​ទីក្រុងស្អាត​នៅ​​តំបន់​ទេស​ចរណ៍​អាស៊ាននាថ្ងៃខាងមុខ​។

1

នាឱកាសដឹកនាំ មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ​ ទាំងស្ថាប័នស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន សិស្ស​និស្សិត ​ប្រជាពលរដ្ឋ និងវិស័យឯកជននានា ឲ្យ​ចូលរួមសំអាត​អនាម័យបរិស្ថាន​ក្នុងទីក្រុង​ឲ្យមានសោ​ភណ្ឌភាព កាល​ពីព្រឹកថ្ងៃពុធ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨។ ឯកឧត្តម យន្ត មីន អភិបាល​ខេត្តព្រះសីហនុ ក៏បានអំពាវនាវ ​ដល់​​ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរចូលមកដល់មូលដ្ឋាននេះ ឲ្យ​ចូលរួមជួយថែរក្សាអនាម័យ​បរិស្ថាន​ ឲ្យ​បាន​​ជាប្រចាំទាំងអស់គ្នា​។

ឯកឧត្តម យន្ត មីន ទទួលស្គាល់ថា បច្ចុប្បន្នភាព នៃទីក្រុងព្រះសីហនុសព្វថ្ងៃនេះ គឺបញ្ហាការបំពុលបរិស្ថាន និង​ការគ្រប់គ្រងកាក​សំណល់​រឹងរាវ ឬ​សំរាម នៅមិនទាន់បានល្អនោះទេ ​ ដែលចាំបាច់​ត្រូវមានការចូលរួមពី​ប្រជា​ពលរដ្ឋ មន្ត្រី​រាជការ និងវិស័យេកជននានា ឲ្យបានទាំងអស់គ្នា ទើបការងារថែរក្សាអនាម័យបរិស្ថាន នៅ​ខេត្ត​ទេសចេណ៍​មួយ​នេះទទួលបាលទ្ធផលល្អនាថ្ងៃអនាគត។

កាលពីព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ គេសង្កេតឃើញវត្តមាន អភិបាលក្រុង-ខេត្តព្រះសីហនុ និងថ្នាក់​ដឹកនាំ​នៅតាមមន្ទីរអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ​ បានរួមគ្នាចុះសំអាតអនាម័យបរិស្ថាន នៅ​តាម​ផ្លូវ​សាធារណៈ និងទីប្រជុំជនមួយចំនួន។

នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានឆ្លៀតពេល អំពាវ​នាវ​ដល់មន្ត្រីរាជការ ប្រជា​ពលរដ្ឋ សិស្ស និស្សិត និងវិស័យឯកជន ឲ្យចូលរួមលើការងារសំអាត និង​ថែរក្សា​អនាម័យ​បរិស្ថាន​នេះជា​មួយ​រដ្ឋបាល​ខេត្តព្រះសីហនុ ឲ្យបានជាប្រចាំ ដើម្បីជម្រុញឲ្យបរិស្ថានក្នុងទីក្រុងមានអនាម័យ និងសោ​ភណ្ឌ​ភាពល្អ ឈាន​ទៅ​ទាក់​ទាញ​កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តនេះ បាន​កាន់តែ​ច្រើន​​នា​បណ្តា​ឆ្នាំ​ខាងមុខ​​ទៀត៕

2

3

4

5

6

7

8

9

9

10

11

12

13

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s