ជប៉ុនផ្តល់ថវិកា ជាង៣៤ម៉ឺនដុល្លារ សម្រាប់កែលំអរបរិស្ថាន នៃការសិក្សាកុមាពិការ និងអគារមន្ទីរពេទ្យ

ប្រភព : ដើមអម្ពិល

១

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៣៤២.៦៦៣ដុល្លារអាមេរិក ដល់អង្គភាពចំនួន៤ នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដែលបានចុះហត្ថលេខាផ្តល់និងទទួល នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ដោយ លោក ហូរីណូ អ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង ភាគីទទួលជំនួយទាំង៤។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានឱ្យដឹងថា ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយ នៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ទៅលើគម្រោងចំនួន មានដូចជា៖ គម្រោងទី១ សាងសង់ភូមិសហគមន៍ សាមគ្គីធម៌ម៉ារីស្តកកម្ពុជា នៅខេត្តកណ្តាល ក្នុងថវិកាចំនួន ៧២.១៧៩ដុល្លារអាមេរិក ។ គម្រោងនេះនឹងសាងសង់អាគាថ្មីមួយ ខ្នង៣បន្ទប់ និងផ្លូវតភ្ជាប់ប្រវែង២២៥ម៉ែត្រ សម្រាប់អង្គការ ជួយឧបត្ថម្ភដល់កុមារ និងយុវជនដែលមានពិការភាព យ៉ាងហោចណាស់៨០នាក់ ក្នុង១ឆ្នាំឱ្យបានទទួលការនូវសិក្សា ក្នុងបរិស្ថានដែលល្អជាងមុន។

គម្រោងទី២ សាងសង់អគារផ្នែកជំងឺទូទៅ និងជំងឺកុមារថ្មីមួយ ក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទី ខេត្ត តាកែវ ដែលមានថវិកាចំនួន ៩០៧១២ ដុល្លារអាមេរិក។ ព្រោះថា មានអ្នកជំងឺមកសំរាកព្យាបាលយ៉ាងណែនណាន់តាន់តាប់ នៅក្នុងអគារទាំង២ ។ តាមរយៈអាគារថ្មី នេះនឹងទទួលអ្នកជំងឺសំរាកព្យាបាលផ្នែកទូទៅប្រមាណ ២១០០នាក់ និង៥០០នាក់ផ្សេងទៀតសំរាប់កុមារ ពួកគេនឹងទទួលសេវាព្យាបាល ក្នុងបរិស្ថានវេជ្ជសាស្រ្ត ដែលប្រសើរជាងមុន។
សម្រាប់គម្រោងទី៣ សាងសង់អគារជំងឺទូទៅថ្មីមួយខ្នង ក្នុងមន្ទីរពេទ្យបង្អែកកោះញែក ខេត្តមណ្ឌលគិរី ក្នុងគម្រោងថវិកាចំនួន ៨៩៧០០ដុល្លារអាមេរិក។ ដោយមើលឃើញថា មន្ទីរពេទ្យបង្អែកនេះ មានតែអគារចំនួន២ មិនអាចឆ្លើយតបបានតាមតម្រូវការអ្នកជំងឺ។ គម្រោងនេះ នឹងជួយកែលំអរបរិស្ថានវេជ្ជសាស្រ្ត នឹងលើកកម្ពស់សមត្ថភាពផ្នែកផ្សេងៗ ទៀតរបស់មន្ទីរពេទ្យ ហើយរណពឹងថា មានប្រជាជនប្រមាណ១៨.០០០នាក់ នឹងអាចទទួល បានសេវាសុខាភិបាលដែលមានភាពល្អប្រសើរជាងមុន។

ចំណែក គម្រោងទី៤ គឺសាងសង់អគារសង្រ្គោះបន្ទាន់ ថ្មីមួយ ក្នុងមន្ទីរពេទ្យបង្អែកបារ៉ាយណ៍-សន្ទុក ខេត្តកំពង់ធំ ក្នុងគម្រោងថវិកា ចំនួន ៩០.០៧២ដុល្លារអាមេរិក។ គម្រោងនេះនឹងជួយកែលំអរបរិស្ថានវេជ្ជសាស្រ្តរបស់អគារសង្រ្គោះបន្ទាន់ ដែលពេលបច្ចុប្បន្នមានតែ តូចៗចំនួន២សម្រាប់ផ្តល់ការព្យាបាលតែប៉ុណ្ណោះ។ អាគារថ្មីនេះ រំបឹងថា នឹងមានអ្នកជំងឺប្រមាណ១១០០នាក់អាចទទួលសេវាសង្រ្គោះបន្ទាន់ក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

គម្រោងជំនួយនេះមានទិសដៅ ការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូ ក៏ដូចជាជួយជំម្រុញនូវភាពម្ចាស់ការរបស់ខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥៧លានដុល្លាអេមរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិ ចំនួន៥៨៦ គម្រោងនៅទូទាំងប្រទេស៕

២

៣

៤

៥

៦

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s