ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ

ប្រភព : CEN

ភ្នំពេញ៖ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យគ្រោងនឹងបើកការដ្ឋានសាងសង់ឡើងនៅមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ ខណៈដែលតំបន់នេះក្នុងមួយថ្ងៃកាន់តែកើនឡើងនៅការកកស្ទះចរាចរណ៍នោះ។

1ba57919-fda9-4509-a6db-684eb76f2cf4

នេះបើតាមការអោយដឹងពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្រោយកិច្ចប្រជុំ ជាមួយមន្ត្រីជំនាញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨នេះ។

លោកម៉េត មាសភក្តី បានថ្លែងថា ដោយពេលបច្ចុប្បន្នស្ថានភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅដែលមានការកកស្ទះចរាចរណ៍ច្រើនហើយម្យ៉ាងទៀតចរាចរណ៍នៅផ្លូវជាតិលេខ៤ លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ចូលមករាជធានីភ្នំពេញមានការកកស្ទះច្រើន ហើយទៅថ្ងៃអនាគត តំបន់ចោមចៅនេះ បើសិនជាមិនមានការគិតគូរក្នុងលទ្ធភាពដោះស្រាយបញ្ហាចរាចរណ៍ គឺ​រិតតែនឹងមានការកកស្ទះច្រើនជាងពេលនេះ ។ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយជាមួយមន្ត្រីជំនាញ ដើម្បីបន្តគិតគូរទៅលើការស្ថាបនាសាងសង់ស្ពានអាកាសចោមចៅ ដែលជាគម្រោងបានសិក្សាអស់រយៈពេលជាច្រើនខែកន្លងមកហើយនោះ ។

2

លោកបន្តថា នៅក្នុងផែនការនេះរដ្ឋបាលរាជធានីគ្រោងនឹងបើកការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ឲ្យបានមុនចូលឆ្នាំប្រពៃណីខ្មែរនាខែមេសាឆ្នាំ២០១៨ខាងមុខនេះ ។ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ដោយបានឯកភាពទៅលើជម្រើសក្នុងការពិចារណាពីខាងដើមដែលមានចំនួន៧គម្រោង ដោយបានឯកភាពយកជម្រើសមួយចុងក្រោយ ដែលក្នុងជម្រើសនោះមានផលប៉ះពាល់តិចតួចបំផុត ក្នុងជម្រើសផ្សេងៗ ហើយអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងតំបន់ចោមចៅបាន។

3

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៤កន្លែង គឺ​ស្ពានអា​កាស​ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ​ស្តុប​ពេទ្យលោកសង្ឃ និងស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ ៕

4

5

6

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s