ក្រោយពីចុះផ្សាយអត្ថបទចុះទៅចាប់បានមួយដង្ហើមចង្រិតក៏ដោះលែងវិញ ឥឡូវធ្លាយរឿងមានអ្នករត់ការសុំជីកបន្ត

ប្រភព : CEN

កំពង់ឆ្នាំង ៖ ការជីកកាយដីនៅក្នុងតំបន់ព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងនិងបានសំណូមពរដល់ស្ថាប័ន្តពាក់ព័ន្ធ មេត្តាជួយមានវិធានការទប់ស្កាត់អោយមានប្រសិទ្ធភាពផង។

d6411630-f22b-404d-b631-c66f94a27a63

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង កាលពីរសៀល ថ្ងៃទី០៩ កុម្ភៈ ២០១៨ បានចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាព ជីកកកាយដី នៅក្នុងតំបន់ហាមឃាត់និងគ្មានច្បាប់អនុញ្ញាតិស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

១

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានដកហូតវត្ថុតាង រួមមាន រថយន្តដឹកដីចំណុះ ១៣មែត្រគូប ចំនួន៨ គ្រឿង ,អាប៊ុល ១គ្រឿង ,អាអ៊ិច ៣គ្រឿង និង រថយន្តដឹកទឹក ១គ្រឿងផងដែរ។ ការចុះទៅឃាត់រថយន្តនិងគ្រឿងចក្រទាំងនោះធ្វើឡើងក្រោយពីមានកាសែតនិងទូរទស្សន៍ផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកក្រោយពីឃាត់ទុកបានមួយដង្ហើមចង្រិតរថយន្ត និងគ្រឿងចក្រទាំងនោះត្រូវបានគេដោះលែងទៅវិញស្ងាត់ៗទាំងយប់ ហើយឥឡូវនេះ មានប្រភពមួយបានអោយដឹងថា មានគេកំពុងរត់ការសុំជីកបន្តទៀត ដែលករណីនេះធ្វើអោយមជ្ឈដ្ឋាននានាមានការសង្ស័យថា ពួកគេត្រូវដងត្រូវផ្លែគ្នាជាមួយមន្ត្រីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង កំពុងតែចាំមើលថា តើមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញ អនុញ្ញាតអោយគេជីកបន្តទៀតឬយ៉ាងណា បើតំបន់នេះជាតំបន់ព្រៃលិចទឹក ត្រូវហាមឃាត់នោះ ៕

២

៣

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s