សកម្មជនបរិស្ថានថា បទល្មើសព្រៃឈើនៅតំបន់ការពារឱរ៉ាល់កើនឡើង

ប្រភព :​ VOD សំឡេងប្រជាធិបតេយ្យ

photo-sokun-from-sahakum

បទល្មើសព្រៃឈើនៅតំបន់ការពារឱរ៉ាល់

សកម្មជនបរិស្ថាន និងពលរដ្ឋអះអាងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ការពារឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺមានការកើនឡើង ដោយមិនមានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ។

អ្នកសារព័ត៌មានប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ លោក លីវ សារុំ ប្រាប់វីអូឌីនៅថ្ងៃនេះថា រាល់ថ្ងៃសកម្មកភាពកាប់ និងដឹកឈើខុសច្បាប់ចេញតំបន់ការពារភ្នំឱរ៉ាល់កើតមានយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចច្បាប់។ លោកបន្ត សកម្មភាពកាប់ និងដឹកឈើនេះមិនមានអាជ្ញាធរពាក់ព័ន្ធណាចុះបង្រ្កាបនោះទេ ។

លោកបន្ថែមថា «បើតាមយើងសង្កេតមើលរាល់ថ្ងៃឈើចេញតាមគោយន្តក្នុងមួយថ្ងៃទាបបំផុតក៏៥០គោយន្តដែរ ដែលត្រូវចេញពិសេសនៅថ្ងៃទី១៤កុម្ភៈនេះ ថ្ងៃហ្នឹងយើងឃើញចេញច្រើនមែនទែន ម្សិលម៉ិញខ្ញុំរកជិះម៉ូតូមិនចង់រួច។ ខ្ញុំមើលឃើញអាជ្ញាធរពាក់ព័ន្ធ នៅតំបន់នោះ ពេលអ្នកដឹកឈើឲ្យលុយបានចេញមក ឃើញគេអត់ទប់ស្កាត់មានតែយកលុយតាមគោយន្ត ដោយ១គោយន្ត ១០ម៉ឺនអីចឹងទៅ»។

លោក លីវ សារុំ អះអាងថា តាមរយៈការសាកសួរទៅអ្នកដឹកឈើ អ្នកទាំងនោះប្រាប់ថា ថ្នូរនឹងបានចូលទៅកាប់ឈើក្នុងតំបន់ការពារនោះ គឺពួកគេបានឲ្យលុយទៅអាជ្ញាធរ។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង មានប្រសាសន៍ថា លោកមិនបានដឹងព័ត៌មានថា មានការកាប់ និងដឹកឈើចេញពីតំបន់ការពារឱរ៉ាល់នោះទេ ហើយថា ប្រសិនបើរឿងនោះកើតឡើងមែនលោកនឹងឲ្យមន្រ្តីពាក់ព័ន្ធចុះទប់ស្កាត់។

អភិបាលខេត្តរូបនេះ ហាក់ស្តីបន្ទោសទៅប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានវិញថា ដឹងករណីនេះកើតឡើងហើយមិនព្រមរាយការណ៍ប្រាប់ភ្លាមៗដើម្បីលោកមានវិធានការទប់ស្កាត់ទាន់ពេលវេលា។

លោកបន្ថែមថា «បើគាត់ឃើញហើយគាត់លាក់ព័ត៌មានហ្នឹង ហើយទាល់តែទារលុយគេមិនបានទើបយកមកប្រាប់យើងហើយគេទៅបាត់អាហ្នឹងធ្វើយើងទៅបង្រ្កាបទាន់ពេល ហើយប្រសិនបើគាត់បានឃើញភ្លាមៗគាត់រាយការណ៍ជូនខ្ញុំភ្លាមខ្ញុំចាត់កំលាំង ទៅភ្លាម យើងទប់បានភ្លាម»។

សមាជិកក្រុមបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការ ការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់លោក ហេង ស្រស់ មានប្រសាសន៍ថា តំបន់នោះ គឺកំពុងកើតមានបទល្មើសព្រៃឈើពិតមែន។

លោកបន្តថា បញ្ហាបទល្មើសព្រៃឈើកើតដដែលៗមិនអាចទុបស្កាត់បានប្រសិទ្ធភាពនេះ ដោយសារតែជាប់ពាក់ព័ន្ធអំពើពុករលួយរវាងអាជ្ញាធរនៅតំបន់នោះ និងជនល្មើសព្រៃឈើ។

លោកបន្ថែមថា «តាមការសង្កេតរបស់ខ្ញុំរយៈពេល៦ឆ្នាំកន្លងមកហ្នឹងគឺ ឲ្យតែមានការកាប់បំផ្លាញព្រៃឈើកន្លែងណាគឺមានអំពើពុករលួយកន្លែងហ្នឹងហើយ ដោយមានការសូកទៅអាជ្ញាធរភូមិ សូកទៅមន្រ្តីគ្រប់គ្រងនៅតំបន់ហ្នឹងទាំងអស់ ដើម្បីធ្វើម៉េចនាំឈើហ្នឹងចេញទៅឲ្យឧកញ៉ាធំៗដើម្បីនាំចេញឆ្លងដែនទៅប្រទេសដទៃទៀត»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំមុន បានរំឭកទៅមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យពង្រឹងប្រសិទ្ធិភាពទប់ស្កាត់បទល្មើស ព្រៃឈើ ដោយបាន​បញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែល​លោក​​ថា ជួយកសា​ង​បន្តិ​ច​​​បន្តួចតែបែរជា សង្ខំលាក់ខ្លួនធ្វើជាឧក្រិដ្ឋជនបំផ្លាញ​ព្រៃនៅ​តាមខេត្ត​មួយ​ចំនួន​ទៅវិញ។

របាយការណ៍ឆ្នាំ២០១៧របស់អង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញថា ការនាំឈើហុប និងឈើអារពីប្រទេស    កម្ពុជាទៅប្រទេសវៀតណាមកើនឡើងគួរឲ្យកត់សម្គាល់ ដោយរបាយការណ៍នេះ បញ្ជាក់ថា នៅឆ្នាំ២០១៧ឈើប្រមាណ ១៦៣០៧១ ម៉ែត្រគូបរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាម ពោលគឺមានកើនឡើង១៧ភាគរយលើសឆ្នាំមុន។

របាយការណ៍ដដែលនេះ បន្ថែមថា តម្លៃនៃការនាំចេញនោះបានកើនឡើង២១ភាគរយ គឺស្មើនឹងទឹកប្រាក់ ៤០ លានដុល្លារ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s