អុញនុះ៎! សម្ពោធដាក់ឲ្យប្រើប្រាស់ មិនទាន់បាន២ខែផង ផ្លូវឡូរី នៅជើងភ្នំបាណន់ ត្រូវពលរដ្ឋចោទថា ធ្វើប៉ះដីគាត់

ប្រភព :​​ ដើមអម្ពិល

670f343c2027964eb0e49b157014f190

បាត់ដំបង៖ ម្ចាស់ដីមួយគ្រួសារ បានកើតទុក្ខមិនសុខចិត្ត ហើយយកបន្លាលួស និងរថយន្ត ទៅព័ទ្ធនិងបិទផ្លូវឡូរី មិនឲ្យធ្វើអាជីវកម្មឆ្លងកាត់ ដោយពួកគាត់អះអាងថា ផ្លូវឡូរីនេះក្រុមហ៊ុន ធ្វើប៉ះដីកប់ខ្មោចដូនតាគាត់ ដោយមិនសុំការអនុញ្ញាត ករណីនេះកើតឡើងនៅ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយសកម្មភាពនេះធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅជិះឡូរី នាំគ្នាឈរមើល យ៉ាងស្រឡាំកាំង ។

ពលរដ្ឋអះអាងជាម្ចាស់ដី សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីដែលត្រូវក្រុមហ៊ុន ធ្វើផ្លូវឡូរីប៉ះនេះ គាត់ទិញជាច្រើនឆ្នាំមកហើយ មានទំហំ១៤.០០០ម៉ែត្រការ៉េ និងបានធ្វើប្លង់រឹងរួចរាល់ កាលពីឆ្នាំ១៩៩៦ ចុះហត្ថលេខាពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តែម្ដង ព្រោះពេលនោះ មិនទាន់សម្រេចត្រឹមថ្នាក់ខេត្តនៅឡើយ ។

ម្ចាស់ដីបន្តថា មុនក្រុមហ៊ុនធ្វើផ្លូវឡូរីនេះ អាជ្ញាធរស្រុកក៏ធ្លាប់ជូនដំណឹងដល់គាត់ដែរ តែមិនបានជួបមុខគ្នាដោះស្រាយអ្វីនោះទេ ហើយកាលពីផ្លូវនេះសម្ពោធបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ក៏គាត់មិនដឹងដែរ ទើបតែមានក្រុមគ្រួសាររបស់គាត់ មកលេងនៅទីនេះប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏ដឹងរឿងតែម្ដង ។

គាត់បានបញ្ជាក់ថា ក្រោយទទួលដំណឹងនេះភ្លាម បានទាក់ទងមកក្រុមហ៊ុន ជួបដោះស្រាយគ្នា ប៉ុន្តែខាងក្រុមហ៊ុនបានរុញឲ្យទៅសួរ អភិបាលស្រុកបាណន់ ហើយខាងស្រុកថា នឹងសម្រួលជាច្រើនដង តែមិនបានដោះស្រាយឲ្យ ដែលការសន្យារបស់អភិបាលស្រុកនេះ មិនបានជួបផ្ទាល់មុខគ្នាទេ និយាយតែតាមទូរស័ព្ទ ដោយគាត់មិនជួបផ្ទាល់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកគ្រប់គ្រងក្រុមហ៊ុនឡូរីនេះ ឈ្មោះ បូរ៉ា មិនបានអត្ថាធិប្បាយអ្វីនោះទេ ដោយគាត់បានរុញ ឲ្យទៅសួរអាជ្ញាធរស្រុកវិញ ។

លោក ជុំ ញ៉ អភិបាលស្រុកបាណន់ ករណីនេះ នឹងកោះហៅភាគីអះអាងថា ម្ចាស់ដី និងអ្នកពាក់ព័ន្ធ មកជួបដោះស្រាយគ្នា នៅថ្ងៃទី១៩ ខែកុម្ភៈ វេលាម៉ោង៩ព្រឹក នាសាលាស្រុកបាណន់ ហើយរឿងយកបន្លាលួស និងរថយន្ត មកព័ទ្ធនិងបិទផ្លូវឡូរីនេះ ភាគីខាងម្ចាស់ដី ធ្វើខុសហើយ ដែលថាដីគាត់មានប័ណ្ណកម្មសិទ្ធិ តាំងពីឆ្នាំ១៩៩៦ តែមិនបានយកមកបង្ហាញទេ ហើយថ្ងៃជួបគ្នា សុំឲ្យយកប្លង់ហ្នឹងមក ព្រោះសព្វថ្ងៃនេះកន្លែងហ្នឹង គេអត់ឲ្យប្លង់ទេ ព្រោះនៅក្នុងដែនដីអាជ្ញាធរអប្សរា ដែនដីរបស់រដ្ឋសម្រាប់អភិវឌ្ឍន៍ ។

លោក ជុំ ញ៉ បានបន្ថែមថា ការធ្វើផ្លូវឡូរីនេះ គឺអនុវត្តន៍ទៅតាមបង្គោលខណ្ឌរដ្ឋបាលព្រៃឈើបោះ ហើយធ្វើនៅខាងមុខ តែខាងភាគីម្ចាស់ដីថា ធ្វើទម្លាយម៉ុងឪពុកគាត់ គឺអត់មានទេ ម៉ុងនៅតែជាម៉ុង ហើយខាងស្រុកបានសុំឲ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ ធ្វើបេតុងចាក់ជម្រែលឡើងឲ្យម្ចាស់ដី តែភាគីម្ចាស់ដីមិនទទួលយក ។

ទាក់ទងនឹងការសុំជួបដោះស្រាយគ្នាវិញ អភិបាលស្រុកបាណន់ បានឲ្យដឹងថា គាត់មិនមានការគេចវេសអ្វីនោះទេ ដោយសារពេលខាងភាគីម្ចាស់ដីសុំជួប កាលពីល្ងាចម៉ោង៥ ថ្ងៃទី១៦ ខែកុម្ភៈ តែហត់នឿយពេកសុំសម្រាក់មិនជួប ហើយថ្ងៃទី១៧ មន្ត្រីជំនាញពួកគាត់ ទៅដើរកម្សាន្តចូលឆ្នាំចិន ហើយលោកម្នាក់ឯង មិនអាចដោះស្រាយបានទេ ។

សូមបញ្ជាក់ថា ផ្លូវឡូរីនេះ សម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមកិច្ចសហ ការសាងសង់ឡើង រវាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ មានប្រវែងជាង ៣គីឡូម៉ែត្រ សាងសង់ឡើង ក្នុងគោលបំណងឲ្យភ្ញៀវទេសចរ ជិះឡូរីលេងកម្សាន្ត និង ទស្សនាតំបន់ទេសចរណ៍សម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិនិងមើលតំបន់ កសិទេសចរណ៍ នៅជុំវិញភ្នំបាណន់ ។ ចំពោះតម្លៃវិញភ្ញៀវខ្មែរ (មនុស្សចាស់) តម្លៃ១០.០០០រៀល សម្រាប់ភ្ញៀវអន្តរជាតិ ២០.០០០រៀល ហើយគោលដៅបន្ត នឹងសាងសង់ផ្លូវនេះ ដល់ភ្នំសំពៅ ដែលគិតជារយៈចម្ងាយ ប្រមាណជាង ១៦គីឡូម៉ែត្រ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s