ចាប់​បាន​ឡាន​រត់​ទូរ​ដឹក​ឈើប្រណិត​១​គ្រឿង ពេល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត

ប្រភព : CEN

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឆែក​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ដូច​សព្វ​១​ដង ក្នុងអំឡុង​អនុវត្ត​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​ចាប់​បាន​ឡាន​រត់​ទូរ​ដែល​តែង​ដឹក​មនុស្ស​អ្នកដំណើរ ហើយ​មក​ដឹក​ឈើប្រណិត​ចំនួន​១​គ្រឿង ។

១

ការចាប់​នោះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ត្រួតពិនិត្យ​យានយន្ត​ចល័ត​ខាង​លិច​ស្ពាន​ទឹកថ្លា ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​

លោក​ឧត្តមសេនីយ៍ចាប សុ​ផា​រិទ្ធ ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ឲ្យដឹងថា : រថយន្ត​នោះ​ម៉ាក​សាំង​យ៉ុង កូរ៉េ ពណ៌​ខ្មៅ​ប្រភេទ​ទេសចរណ៍​ពាក់​ស្លាក​លេខ​ភ្នំពេញ ២M២៤៣៥​។​

ក្នុង​រថយន្ត​មាន​ដឹក​បង្កប់​ដឹក​ប្រភេទ​ឈើ​លេខ​១ មាន​ឈើ​ដុំ​ប្រវែង ២​ម៉ែត្រ​ចំនួន​២០​ដុំ និង​ប្រវែង​១​ម៉ែត្រ​ចំនួន​២​ដុំ ។ អ្នកបើក​រថយន្ត​នាម​ចុះ​គេចខ្លួន​បាត់ ខណ​:​សមត្ថកិច្ច​រវល់​តែ​ខ្វល់​ខ្វក់ ត្រេកត្រអាល​នឹង​វត្ថុតាង​​ឈើ​នោះ។​
លោក​បន្តថា អនុវត្ត​តាម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​សមត្ថកិច្ច​នគរបាល​បាន​ស្ទាក់​បង្ក្រាប​ឈើប្រណឹត​ក្រញូង​ដូចខាងលើ ។​

លោក​ឧត្តមសេនីយ៍ ចាប សុ​ផា​រិទ្ធិ បានន​ង្ហើ​ប​ទៀតថា​: រថយន្ត​ដឹកឈើ​នោះ​អាច​ដឹក​ចេញពី​ព្រំដែន​ប្រទេស​ថៃ​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​ឆ្ពោះ​ចូលមក​ខេត្ត​បន្ទាយមានជ័យ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នា​ខាងលិច​ស្ពាន​ទឹកថ្លា​ដូចដ​ឋេ​លបាន​ចាប់​ខាងលើ ។

លុះដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​និង​វាយតម្លៃ​ឈើ​ដែល​ចាប់បាន​នោះ​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត​៕​

២

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s