នគរបាល​ខេត្ត​កំពង់ធំ ​បង្ក្រាប​​បាន​បទល្មើស​ឈើ​ ១០០ ​សន្លឹក

ប្រភព : ភ្នំពេញប៉ុស្តិ៏

timbers-siezed-in-KThom

នគរបាល​ខេត្ត​កំពង់ធំ ​បង្ក្រាប​​បាន​បទល្មើស​ឈើ​ ១០០ ​សន្លឹក។

កំពង់ធំៈ លោក អ៊ូង ម៉ូលី អធិការនគរបាល​ស្រុក​សណ្ដាន់​បាន​លើក​ឡើង​ថា មន្ត្រី​ស្រាវជ្រាវ​បទល្មើស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ឃុំ​សុចិត្រ បាន​ធ្វើការ​បង្ក្រាប​ម៉ាស៊ីន​ច្រៀក​ឈើ​ ១ ​គ្រឿង ប្រភេទ​អារឈើ​ក្តារ​លេខ ២(​ផ្អុង ក្ដួច កំបោរ​) ដោយ​បាន​រឹបអូស​យក​ឈើ​ដែល​បាន​អារ​រួច​ចំនួន​ ១០១ ​សន្លឹក​ស្មើ​នឹង​ ១,៦ ​​ម៉ែត្រគុប និង​ដើម​ឈើទាល​មូល (​មិន​ទាន់​អារ​) ចំនួន ២ ​ដុំ​ស្មើ​នឹង ០,៣ ​ម៉ែត្រគុប​។

 

លោក​បន្ត​ថា​ករណី​នេះ​កើតឡើង​នៅ​ភូមិ​ព្រេន ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​ដោយ​បាន​ឃាត់​ខ្លួន​ម្ចាស់​ម៉ាស៊ីន​អារឈើ​ម្នាក់​ឈ្មោះ ហង្ស វុន ភេទ​ប្រុស​អាយុ ២២ ​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ ឃន សុខវន ស្រី អាយុ​ ២០​ ​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាង​លើ​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​មក​ស៊ី​ឈ្នួល​អារ​ឈើ​ឲ្យ​គេ ប៉ុន្ដែ​មិន​ស្គាល់​ម្ចាស់​ឈើ​ឈ្មោះ​អ្វី​ទេ ដោយ​ពួកគេ​មាន​គ្នា​ ៣ ​នាក់ ប៉ុន្ដែ​ពួកគេ​បាន​រត់​គេច​ខ្លួន​អស់ ចំណែក​រូបគេ​មិន​បាន​ដឹង​ថា ជា​កន្លែង​ខុស​ច្បាប់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទាំងអស់​ទៅ​ដល់​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្ដាន់​រួច​ហើយ​»​។

លោក ហឿង សុភាព សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ហើយ​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ព្រម​ទាំង​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ឲ្យ​បាន​ទូលំទូលាយ និង​ស្មើភាព​គ្នា ទើប​ធានា​ថា​បទល្មើស​ព្រៃឈើ​នឹង​ត្រូវ​ថយ​ចុះ​។

លោក សុភាព ថ្លែង​ថា​៖ «​បង្ក្រាប​ទាំងអស់​ទៅ ពិសេស​អ្នក​រកស៊ី​ធំៗ​ដឹក​រាប់រយ​កុងតឺន័រ​អី​។ អា​ហ្នឹងឯង​ដែល​ជា​ហេតុផល​នៃ​វិនាសកម្ម​ព្រៃឈើ​ខ្លាំង​។ នេះ​វា​ជា​ចំណែក​តូច​មួយ តែ​មិន​ធ្វើឲ្យ​បទល្មើស​ព្រៃឈើ​ថយ​នោះ​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s